Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប៉ុនប៉ង​ធ្វើឃាត​ម្ចាស់​ក្រុមហ៊ុន​ផលិត​អាវុធ​អាល្លឺម៉ង់ ដែល​លក់​សព្វាវុធ​ឲ្យ​អ៊ុយក្រែន

បានផុស

នៅ

ចារកម្មអាមេរិក​ បានរកឃើញថា រុស្ស៊ីបាន​ប៉ុនប៉ង​ធ្វើឃាតនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់ Rheinmetall ដែលបាននិងកំពុងផលិតគ្រាប់កាំភ្លើងធំ និងរថយន្តយោធាសម្រាប់អ៊ុយក្រែន។ នេះ​បើ​យោង​តាម​​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន CNN និងកាសែត New York Times កាលពីថ្ងៃព្រហស្បតិ៍ ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤។

លោក Armin Papperger (រូបភាព៖ dpa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការសម្លាប់នាយកប្រតិបត្តិ​ក្រុមហ៊ុន Rheinmetall លោក Armin Papperger គឺជាផែនការមួយក្នុងចំណោមផែនការរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការធ្វើឃាតនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិនៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។ បើតាម​សម្រង់​សម្តី​ពី​មន្ត្រីអាមេរិក និងប្រទេស​លោកខាងលិចដែលមិនបញ្ចេញអត្តសញ្ញាណចំនួន៥​រូប បាន​ឲ្យ​ដឹង​ថា ផែនការនេះត្រូវបានរកឃើញ​តាំង​ពី​ដើម​ឆ្នាំ​២០២៤​មក​ម៉្លេះ។

ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ សហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសអាល្លឺម៉ង់ ហើយ​ថា​សេវាសន្តិសុខអាល្លឺម៉ង់​មាន​សមត្ថភាព​អាចការពារ​លោក Papperger បាន។

នៅពេល​ត្រូវ​គេ​ចោទ​សួរ​ក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន, អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះឡើយ តែ​បាន​និយាយថា រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងនានា ដែលខ្លួន​បាន​ពើប​ប្រទះ។

ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន និងវិមានក្រឹមឡាំង មិនទាន់​មាន​ការធ្វើអត្ថាធិប្បាយភ្លាមៗ​នៅ​ឡើយ​ទេ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​រស៊ើប​​នៃ​របាយការណ៍​ដែល​ទើប​​លាតត្រដាង​នេះ។

Rheinmetall ដែលជាក្រុមហ៊ុនផលិតកាំភ្លើងធំ និងរថក្រោះដ៏ធំបំផុតមួយរបស់ពិភពលោក បានចាប់ផ្តើមបង្កើនការផលិត​របស់​ខ្លួន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ទៅ​លើអ៊ុយក្រែន។

កាល​ពី​ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Rheinmetall បានប្រាប់​ថា ខ្លួនបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអ៊ុយក្រែន Ukroboronprom ដើម្បីសាងសង់ និងជួសជុលរថក្រោះនៅអ៊ុយក្រែន។ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីបច្ចុប្បន្នលោក វ៉្លាឌឺមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងសងសឹកដោយការវាយលុកទីតាំងណាមួយដែលក្រុមហ៊ុន Rheinmetall បង្កើតឡើងក្នុងប្រទេសអ៊ុយក្រែន។

កាលពីខែកុម្ភៈ ក្រុមហ៊ុន Rheinmetall បានប្រកាសថា ខ្លួនក៏មានគម្រោងបើករោងចក្រផលិតគ្រាប់រំសេវនៅអ៊ុយក្រែនផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម