Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យ​អាមេរិកម្នាក់ ព្រមានពី​​រោគសញ្ញាលើ​ស្បែក​មួយ​ប្រភេទ ​មានឱកាសកើត​មហារីក

បានផុស

នៅ

កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិត Scott Walter ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកមកពីទីក្រុង Denver ​សហរដ្ឋអាមេរិក បានបង្ហោះវីដេអូព្រមានទៅកាន់អ្នកតាមដាន ១.២ លាននាក់របស់ខ្លួននៅលើ TikTok ឈ្មោះ denverskindoc ថាសូមឲ្យប្រុងប្រយ័ត្នចំពោះរោគសញ្ញាចម្លែកៗ ដែលអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរនៅក្នុងខ្លួន។

រោគសញ្ញាគឺការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសក់ពណ៌សរាងសសៃឆ្មា និងនៅកន្លែងដែលជាធម្មតាគ្មានសក់អាចមានន័យថាអ្នកមានជំងឺស្បែកដ៏កម្រមួយហៅថា acquired hypertrichosis lanuginosa (HLA)។ ដុំពកទាំងនេះ ជាធម្មតាដុះនៅលើត្រចៀក ថ្ពាល់ និងច្រមុះ ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងមហារីកសួត សុដន់ ស្បូន និងមហារីកពោះវៀនធំ មហារីកក្រពះពោះវៀន មហារីកផ្លូវទឹកនោម និងមហារីកអូវែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Walter​ បានបញ្ចាក់ទៀតថា គួរឲ្យភ្ញាក់ផ្អើលបំផុតរោគសញ្ញានេះអាចកើតឡើងរហូតដល់ ២ឆ្នាំកន្លះ មុនពេលធ្វើរោគវិនិច្ឆ័យមហារីក មានន័យថា វាអាចជាសញ្ញាដំបូងដែលបង្ហាញថា អ្នកមានជំងឺមហារីក “ប៉ុន្តែខ្ញុំសូមបញ្ជាក់ម្តងទៀត នេះគឺជាលក្ខខណ្ឌដ៏កម្រមួយ ហើយខ្ញុំមិនមានបំណងចង់បំភ័យអ្នកទេ។ ខ្ញុំគ្រាន់តែចង់ឲ្យគ្រប់គ្នាដឹងថា ស្បែករបស់យើងអាចប្រាប់យើងនូវអ្វីដែលកំពុងកើតឡើងនៅក្នុងខ្លួន។”

យោងតាមមជ្ឈមណ្ឌលព័ត៌មានហ្សែន និងជំងឺកម្រ ជនជាតិអាមេរិកតិចជាង ១,០០០នាក់ មានរោគសញ្ញាទូទៅផ្សេងទៀតរួមមានអណ្តាតរលាក និងហើមនៅលើអណ្តាត។ ការផ្លាស់ប្តូររសជាតិ រាគ និងស្រកទម្ងន់ជាដើម។

ទោះ​ជា​យ៉ាង​ណា កន្លង​មក​មាន​ករណី​ស្ត្រី​អាយុ ៦៨ ឆ្នាំ​ម្នាក់ ដែល​មាន​អារម្មណ៍​ថា​អណ្តាតក្ដៅដូចជាមាន​ភ្លើង​ឆេះ រួមទាំងសក់សសៃឆ្មារដុះពេញផ្ទៃមុខ ហើយបន្ទាប់ពីពិនិត្យយ៉ាងម៉ត់ចត់ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីករន្ធគូថនិងត្រូវបានបញ្ជូនទៅព្យាបាលដោយវិទ្យុសកម្ម។​ វេជ្ជបណ្ឌិតកត់សម្គាល់ថាសក់អាចឈប់លូតលាស់ប្រសិនបើពួកគេអាចព្យាបាលជំងឺមហារីកមូលដ្ឋាន៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តី តៃវ៉ាន់ ទម្ងន់៤៨គីឡូ បែរកើតជំងឺខ្លាញ់រុំថ្លើម ដោយសារផឹកទឹកផ្លែស្រស់ជំនួសបាយរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម