Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃ​ដិន ប្រកាសផ្ដល់កញ្ចប់ជំនួយសព្វាវុធតម្លៃ ២២៥ លានដុល្លារទៀត ឲ្យអ៊ុយក្រែន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី ១២ ខែ កក្កដា, ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកញ្ចប់ជំនួយថ្មីមានតម្លៃ ២២៥លានដុល្លារដល់ទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល Patriot ផងដែរ ដើម្បីពង្រឹងខែលការពារដែនអាកាសរបស់អ៊ុយក្រែន ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹង កញ្ចប់ថវិកាទំហំទឹកប្រាក់២២៥លានដុល្លារនេះ ក៏រួមបញ្ចូលផងដែរនូវមីស៊ីលប្រឆាំងយន្តហោះ Stinger​, ប្រព័ន្ធរ៉ុកកែត HIMARS ក៏ដូចជាគ្រាប់កាំភ្លើងធំ១៥៥ មិល្លីម៉ែត្រ និង ១០៥ មិល្លីម៉ែត្រ រួមទាំងអាវុធផ្សេងៗទៀត។

គួរបញ្ជាក់ថាលោក ហ្សេលេនស្គី កាលពីចុងខែមុន បានប្រកូកប្រកាសសុំប្រព័ន្ធ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកបន្ថែម ដោយលើកហេតុផលថា ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រាប់បែកជិត ៣ ០០០ គ្រាប់ដែលរុស្ស៊ីបាញ់ចូលទៅក្នុងប្រទេសអ៊ុយក្រែនរាល់ខែ។

(រូបភាព៖ US Army)

យ៉ាងណាមិញកាលពីថ្ងៃអង្គារ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ, សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរ៉ូម៉ានី នឹងប្រគល់ Patriot ឲ្យអ៊ុយក្រែន ខណៈហូឡង់ និងប្រទេសផ្សេងទៀត នឹងផ្តល់គ្រឿងបន្លាស់ Patriot ហើយអ៊ីតាលី នឹងផ្តល់ប្រព័ន្ធការពារដែនអាកាស SAMP-T។ 

ទន្ទឹមនោះ សម្ព័ន្ធមិត្តផ្សេងទៀត រួមទាំងកាណាដា ន័រវែស អេស្ប៉ាញ និងចក្រភពអង់គ្លេស ក៏នឹងផ្តល់ប្រព័ន្ធមួយចំនួនទៀត ដែលនឹងជួយអ៊ុយក្រែនពង្រីកការការពាររបស់ខ្លួនផងដែរដូចជា NASAMS, HAWKs, IRIS T-SLM, IRIS T-SLS និង Gepards។

(រូបភាព៖ Getty)

លើសពីនេះ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានសន្យាថា នឹងយកអាវុធតម្លៃ ១៥០លានដុល្លារដោយផ្ទាល់ចេញពីស្តុករបស់ខ្លួន រួមមានឧបករណ៍ស្ទាក់ចាប់ការវាយប្រហារតាមអាកាស កាំភ្លើងធំ និងអាវុធប្រឆាំងរថក្រោះ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម