ព័ត៌មានអន្ដរជាតិ
ចិន រិះគន់ការចោទប្រកាន់របស់ណាតូ ដែលថាខ្លួនជាអ្នកចាក់ឲ្យមានសង្គ្រាមនៅអ៊ុយក្រែន
លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន កាលពីថ្ងៃទី១១ ខែកក្កដា បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងមិនទទួលយក “ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន” ដែលបានធ្វើឡើងប្រឆាំងនឹងខ្លួននៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះទេ។
លោក Wang បានប្រាប់ថា ប្រទេសចិនមានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាមួយអង្គការណាតូលើ “ជំហរស្មើគ្នា” និងធ្វើការផ្លាស់ប្តូរដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដោយសុំឲ្យសម្ព័ន្ធមិត្តយោធាកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ឬប្រជែងផលប្រយោជន៍របស់ខ្លួន។ លោកបានបន្ថែមថា ចិន និងប្រទេសជាសមាជិកអង្គការណាតូ មានប្រព័ន្ធនយោបាយ និងតម្លៃខុសៗគ្នា ប៉ុន្តែនេះមិនគួរជាហេតុផលសម្រាប់អង្គការណាតូក្នុងការញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិននោះឡើយ។
ទន្ទឹមនោះ ចិន បានអះអាងថា ការភាន់ច្រឡំរបស់អង្គការណាតូនៃការទទួលខុសត្រូវរបស់ចិនចំពោះវិបត្តិអ៊ុយក្រែន បាន”កើតឡើងដោយចេតនាអាក្រក់”។
គួររំឭកថា ក្រុមមេដឹកនាំអង្គការណាតូ បានលើកឡើងថា ទីក្រុងប៉េកាំងនៅតែបន្តបង្កបញ្ហាជាប្រព័ន្ធ និងបញ្ហាសន្តិសុខចំពោះអឺរ៉ុប។ លើសពីនេះទៀត ណាតូ បានពណ៌នាប្រទេសចិនថាជា អ្នកបង្កាត់ភ្លើងដ៏សំខាន់នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ អាកប្បកិរិយារបស់ចិនក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងត្រូវបានបណ្ដាប្រទេសជាសមាជិកអង្គការណាតូ ចាត់ទុកជាភស្តុតាងដែលអឺរ៉ុបយល់ថា មិនអាចមិនអើពើនឹងបញ្ហាប្រឈមដែលក្រុងប៉េកាំងបង្កឡើងបាននោះឡើយ។
កាលពីសប្តាហ៍មុន សហភាពអឺរ៉ុប បានបញ្ជាក់ថា ខ្លួននឹងបង្កើនពន្ធរហូតដល់ ៣៧,៦% លើការនាំចូលរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិន ដែលជាវិធានការមួយបង្ហាញពីភាពតានតឹងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង៕
ដោយ៖ ឈាង
ចុចអាន៖ ណាតូ ស្ដីឲ្យចិន ថាជាអ្នកចាក់ឲ្យមានភ្លើងសង្គ្រាមនៅអ៊ុយក្រែន
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?