ព័ត៌មានអន្ដរជាតិ
និស្សិតបង់ក្លាដែស ផ្ទុះបាតុកម្ម ទាមទារឲ្យដកប្រព័ន្ធកូតាការងារ
ប៉ូលិសបង់ក្លាដែស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកក្រុមនិស្សិតសាកលវិទ្យាល័យ ដែលធ្វើបាតុកម្មទាមទារឲ្យមានការដកប្រព័ន្ធកូតាការងារ ដោយពួកគេថា ជាគ្រាន់ជាការបំភាន់ភ្នែក ដើម្បីគាំទ្របេក្ខជនគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃសុក្រទី១២ខែកក្កដាឆ្នាំ២០២៤។

ប្រព័ន្ធកូតានេះ គឺបម្រុងទុកការងារដែលមានប្រាក់ខែល្អ ជាងពាក់កណ្តាលនៃមុខតំណែងមន្ត្រីរដ្ឋការ ទុកឲ្យក្រុមមនុស្សសំខាន់ រួមទាំងកូនៗរបស់វីរបុរសសល់ពីសម័យសង្រ្គាមរំដោះឆ្នាំ១៩៧៩ របស់ប្រទេសនេះផងដែរ។
យ៉ាងណាក្តី និស្សិតទាំងឡាយ បានផ្ទុះកំហឹង ហើយទាមទារឲ្យមានតែកូតាដែលគាំទ្រជនជាតិភាគតិច និងជនពិការទៅបានហើយ ខណៈប្រាំមួយភាគរយនៃការងារទាំងអស់គួរតែនៅរក្សាទុកដដែល។

ប៉ូលិសនៅទីក្រុង ដាកា បានព្យាយាមបញ្ឈប់ក្រុមបាតុករវ័យក្មេងរាប់ពាន់នាក់ពីការបិទផ្លូវជុំវិញទីក្រុង megacity ក្នុងរយៈពេលជាច្រើនថ្ងៃ ហើយដោយសារតែបាតុកម្ម តុលាការកំពូលបង់ក្លាដែស ក៏សម្រេចផ្អាកជាបណ្តោះអាសន្ននូវកូតានេះ ប៉ុន្តែក្រុមអ្នកតវ៉ាបានប្តេជ្ញាបន្តបាតុកម្ម រហូតដល់គម្រោងនេះត្រូវបានលុបចោលទាំងស្រុង។
តាមការបញ្ជាក់ពីក្រុមអ្នករិះគន់, ប្រព័ន្ធកូតានេះ គឺផ្តល់អត្ថប្រយោជន៍ដល់កូនៗរបស់មន្ត្រីរដ្ឋាភិបាលដែលគាំទ្រនាយករដ្ឋមន្ត្រី Sheikh Hasina និងបានចោទប្រកាន់តុលាការបង់ក្លាដែស មានភាពលម្អៀងទៅអ្នកមានអំណាច៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ