Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ចេញសេចក្តីថ្លែងការណ៍សំខាន់៩ចំណុច នៅថ្ងៃបិទកិច្ចប្រជុំកំពូល

បានផុស

នៅ

សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលណាតូឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ ១១ខែកក្កដានៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយនេះគឺជាការប្រារព្ធខួបលើកទី ៧៥ជាប្រវត្តិសាស្ត្រ នៃសម្ព័ន្ធភាពយោធាដែលដឹកនាំដោយ សហរដ្ឋអាមេរិក។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន មានការចូលរួមពីសំណាក់សមាជិកណាតូទាំង៣២ប្រទេស ដើម្បីបង្ហាញពីភាពរឹងមាំ និងការរួបរួមនៃសម្ព័ន្ធអន្តរអាត្លង់ទិកមួយនេះ ហើយនៅចុងបញ្ចប់ ពួកគេបានចេញសេចក្តីថ្លែងការណ៍សំខាន់ៗ ចំនួន៩ចំណុចមានដូចខាងក្រោម៖

១. ប្រទេសជាង២០ ព្រមទាំងសហភាពអឺរ៉ុប (EU) ផងដែរ បានចុះហត្ថលេខាលើឯកសារមួយដើម្បីបង្កើនជំនួយយោធាដល់អ៊ុយក្រែន។

២. ប្រទេសណាតូទាំងអស់ បានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែនទឹកប្រាក់ ៤០ពាន់លានអឺរ៉ូ ប៉ុន្តែសម្រាប់តែឆ្នាំ២០២៥ប៉ុណ្ណោះ ខណៈព័ត៌មានលម្អិតបន្ថែម នឹងត្រូវពិភាក្សានៅពេលក្រោយ។

៣. ណាតូនឹងអាប់ដែតព័ត៌មាន អំពីការអភិវឌ្ឍនិងការអនុវត្តប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន ដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នាយ៉ាងពេញលេញជាមួយប្លុកនេះ។

៤. ណាតូនឹងតែងតាំងអ្នកតំណាងជាន់ខ្ពស់មួយរូប ប្រចាំនៅទីក្រុងកៀវ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយអាជ្ញាធរមូលដ្ឋាន។

៥. បណ្តាប្រទេសណាតូ នឹងបន្តអញ្ជើញអ៊ុយក្រែន ឲ្យចូលរួមក្នុងប្លុក ហើយនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ទាំងដែលខ្លួនបន្តកំណែទម្រង់នៅក្នុងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះរឿងនេះ អ៊ុយក្រែន ក៏ត្រូវតែបំពេញតាមលក្ខខណ្ឌឲ្យបានពេញលេញដែរ។

៦. មជ្ឈមណ្ឌលបណ្តុះបណ្តាលណាតូថ្មីសម្រាប់អ៊ុយក្រែន ដែលមានទីតាំងនៅប្រទេសប៉ូឡូញ នឹងត្រូវបានរៀបចំសម្រាប់ការសិក្សាអំពីជម្លោះ។

៧. ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសអំពីការគាំទ្ររបស់គាត់ចំពោះអ៊ុយក្រែនជារៀងរហូត។

៨. ប្រធានាធិបតីតួកគី Recep Tayyip Erdogan យល់ឃើញថា វាជារឿងដែលមិនអាចទទួលយកបានទាល់តែសោះ ដែលណាតូគួ នឹងក្លាយជាភាគីនៃជម្លោះអ៊ុយក្រែន។

៩. អធិការបតីអាល្លឺម៉ង់លោក Olaf Scholz សន្យាថា នឹងពិចារណាផ្តល់គ្រាប់ សម្រាប់យន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន ប្រសិនបើត្រូវបានស្នើសុំ។

(រូបថត៖ AP)

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលណាតូឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅវេទិកាពិភពលោកក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមិថុនា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក បៃដិន ខ្មាសគេលើឆាក ដោយច្រឡំហៅលោក ហ្សេលេនស្គី ថា “ពូទីន”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ វិនាទី មុន

រយៈពេល ៦ខែឆ្នាំ ២០២៤ មន្រ្តីដោះស្រាយភាពមិនប្រក្រតីនៅតុលាការជិត៨ម៉ឺនសំណុំរឿង

កីឡា២ នាទី មុន

Davis Cup៖ កម្ពុជា បាន​លេខ២​ក្នុង​ពូល ឡើងវគ្គខ្វែង ក្រោយចាញ់ គុយវែត ១-២

ព័ត៌មានជាតិ៣ នាទី មុន

អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់ពីគន្លឹះ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ព័ត៌មានជាតិ៥ នាទី មុន

ប្រមុខរដ្ឋវៀតណាម បានមកដល់កម្ពុជាហើយនៅរសៀលថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ច២ថ្ងៃ

សន្តិសុខសង្គម១១ នាទី មុន

សមត្ថកិច្ចអគ្គិភ័យ ចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់គ្រោះអគ្គិភ័យបឋម​ដល់ពលរដ្ឋ និងទីតាំងអាជីវកម្មងាយរងគ្រោះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម