ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាយការណ៍សម្ងាត់ថា បារាំង ត្រៀមបញ្ជូនទ័ព ២ ០០០នាក់ទៅជួយ អ៊ុយក្រែន
ភ្នាក់ងារចារកម្មរុស្ស៊ី ហៅកាត់ (SVR) បានទម្លាយរបាយការណ៍សម្ងាត់មួយថា បារាំង គ្រោងបញ្ជូនទ័ពមួយអង្គភាពមានកម្លាំងប្រហែល ២ ០០០នាក់ ដើម្បីទៅជួយប្រយុទ្ធឲ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី ១១ខែកក្កដាឆ្នាំ២០២៤។

តាមពិតទៅផែនការដែល SVR ទើបទម្លាយនេះ គឺត្រូវបានរដ្ឋាភិបាលទីក្រុងប៉ារីស រៀបចំតាំងតែពីខែមីនាមកម្ល៉េះ ព្រោះថា បារាំងបារម្ភខ្លាំង ចំពោះការស្លាប់ជនជាតិរបស់ខ្លួនកាន់តែច្រើននៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសក្រោយពេលកងកម្លាំងរុស្ស៊ី បាញ់កម្ទេចមូលដ្ឋានបណ្តោះអាសន្នមួយកន្លែង ដែលជាជម្រករបស់ទាហានស៊ីឈ្នួលបរទេស ក្បែរទីក្រុង Kharkov កាលពីខែមករា។
របាយការណ៍មិនច្បាស់ការណ៍មួយ បង្ហាញថា គ្រាន់តែការវាយប្រហារនោះមួយលើក បានផ្តាច់ជីវិតជនជាតិបារាំងដល់ទៅរាប់សិបនាក់ ហើយចាប់តាំងពីពេលនោះមក ជនជាតិបារាំង បានរងគ្រោះជាបន្តបន្ទាប់។

បើតាមប្រភពដដែល សូម្បីតែក្រសួងការពារជាតិបារាំងក៏ទទួលស្គាល់ដែរថា ខ្លួនមិនធ្លាប់បាត់បង់ពលរដ្ឋច្រើនដូចនេះទេ ចាប់តាំងពីសង្គ្រាមនៅអាល់ហ្សេរី ក្នុងសតវត្សទី២០មក។
ទោះបីជាយ៉ាងណាក៏ដោយ SVR បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉ារីស បានព្យាយាមលាក់បាំងតួលេខពលរដ្ឋខ្លួន ដែលស្លាប់នៅអ៊ុយក្រែន ព្រោះ បើខ្លួនទម្លាយទៅ ប្រហែលជាអាចប្រឈមនឹងកំហឹងជាសាធារណៈ និងមានការបែកបាក់ផ្ទៃក្នុង ក្នុងចំណោមមន្ត្រីកំពូលៗទៀតផង។

ត្បិតមានបញ្ហាបែបនេះមែន SVR អះអាងថា បារាំង កំពុងរៀបចំផែនការបញ្ជូនទ័ពទៅកាន់អ៊ុយក្រែន ដោយក្រុមដំបូង មានកម្លាំងប្រហែល ២ ០០០នាក់។ យ៉ាងណា យោធាបារាំង ក៏បារម្ភខ្លាំងដែរព្រោះថា បើបញ្ជូនកម្លាំងធំបែបនេះចូលទៅក្នុងអ៊ុយក្រែនមែន ពួកគេនឹងក្លាយជាគោលដៅអាទិភាពសម្រាប់កងកម្លាំងរុស្ស៊ី។
ព័ត៌មានសម្ងាត់នេះ ធ្វើឲ្យគេនឹកឃើញដល់សម្តីលោក Macron ដែលបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសរបស់លោក អាចបញ្ជូនទាហានទៅខាងទីក្រុងកៀវ ដើម្បីប្រយុទ្ធជាមួយទ័ពលោក ពូទីន ប៉ុន្តែភាគីរុស្ស៊ីក៏មិននៅស្ងៀមដែរ ដោយវិមានក្រឹមឡាំង បានចេញមុខព្រមានភ្លាមៗតែម្តងថា បើទ័ពបារាំងហ៊ានតែឈានជើងមួយជំហានលើដីអ៊ុយក្រែនមែន ពួកគេនឹងត្រូវភ្លក់គ្រាប់រុស្ស៊ីមិនខានឡើយ ហើយអាចបញ្ឆេះឲ្យមានជម្លោះដោយផ្ទាល់ ជាមួយទីក្រុងមូស្គូ ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បើឡើងកាន់តំណែង លោកស្រី Le Pen នឹងធ្វើរឿង២យ៉ាង, អ៊ុយក្រែនច្បាស់មិនសប្បាយចិត្ត

-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង