Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ដឹក​ជន​អនាថា​ទាំង​ឡានៗចេញ​ពី​ប៉ារីស មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក

បានផុស

នៅ

រដ្ឋាភិបាល​បារាំង​ បាន​ដាក់​ជនអន្តោប្រវេសន៍​អនាថា​រាប់ពាន់នាក់​នៅលើ​ឡានក្រុង ហើយ​បញ្ជូន​ពួកគេ​ចេញពី​ទីក្រុង​ប៉ារីស​។ ការ​បញ្ជូន​ចេញ​នេះ ធ្វើ​ឡើង​នៅ​មុន​ព្រឹត្តិការណ៍​អូឡាំពិក ដែល​ត្រៀម​នឹង​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា រហូត​ដល់​​ថ្ងៃ​ទី​១១ ខែ​សីហា​ខាង​មុខ។

(រូបភាព៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនអន្ដោប្រវេសន៍ដែល​ត្រូវ​បាន​បញ្ជូន​ចេញ បាននិយាយថា រដ្ឋាភិបាល​បាន​សន្យា​នឹង​ឲ្យ​ពួកគេ​មាន​កន្លែង​​ស្នាក់នៅផ្សេង ដោយត្រូវ​បញ្ឈប់​ការ​រស់នៅលើ​ដង​ផ្លូវ​​ពាសវាស​ពាសកាល និងនៅ​តាម​កន្លែង​ហាមឃាត់​​បន្ត​ទៀត។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសន្យាថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងបង្ហាញពីភាពអស្ចារ្យរបស់ប្រទេស។ ប៉ុន្តែ​បើ​ក្រឡេក​មើល​ភូមិអូឡាំពិក​វិញ បែរ​ជា​​ត្រូវបានសាងសង់នៅជាយក្រុង ដែល​ជា​កន្លែង​ដ៏ក្រីក្របំផុតមួយរបស់ទីក្រុងប៉ារីស ខណៈ​ទីនោះ​មានមនុស្សរាប់ពាន់នាក់រស់នៅតាមដងផ្លូវ តង់ ឬអគារដែលគេបោះបង់ចោល។

លោក Mohamed Ibrahim ជាជន​អន្តោប្រវេសន៍​អនាថា​ម្នាក់ មកពីប្រទេសឆាដ ដែលត្រូវបានបណ្តេញចេញពីរោងចក្រស៊ីម៉ងត៍ដែលគេបោះបង់ចោលនៅជិតភូមិអូឡាំពិក បាននិយាយថា “យើងត្រូវបានគេបណ្តេញចេញដោយសារតែការប្រកួតកីឡាអូឡាំពិក”។ កាល​ពី​ខែមេសា​កន្លង​ទៅ លោក Ibrahim ត្រូវ​បានផ្លាស់ឲ្យ​ទៅ​រស់នៅ​អគារ​ទំនេរ​មួយ​នៅ​ទីក្រុង Orléans ស្ថិត​នៅ​ភាគខាងត្បូងទីក្រុងប៉ារីស ដោយ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​អស់​រយៈពេល​២​ម៉ោង។

ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ជន​អនាថា​ចេញ​ពី​ទីក្រុង​ប៉ារីស​នេះ រដ្ឋាភិបាលរបស់លោក Macron បាន​និយាយ​ថា​ នេះ​ជា​កម្មវិធី​ស្ម័គ្រ​ចិត្ត​ដែល​មាន​បំណង​កាត់​បន្ថយ​ការ​ខ្វះខាត​លំនៅឋាន​បន្ទាន់​របស់​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ។

យោងតាមលោក Christophe Noël du Payrat មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅទីក្រុងប៉ារីស បាន​ឲ្យ​ដឹង​​ថា នៅជុំវិញទីក្រុងកាលពីឆ្នាំមុន ប៉ូលិស និងតុលាការបានបណ្តេញជន​អនាថា​ប្រហែល ៥០០០​នាក់ ដែលភាគច្រើនគឺ​ជា​​ក្រុម​បុរសៗ​នៅ​លីវ។ មន្ត្រីទីក្រុង បាន​លើក​ទឹកចិត្ត​ជន​អនាថា​ទាំង​នោះ​​ឲ្យ​ឡើងឡានក្រុងទៅកាន់​កន្លែង​ផ្សេង​ដូចជា ទីក្រុង Lyon ឬ​ទីក្រុង Marseille ជាដើម។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​ជម្លៀស​​ជន​អនាថា​ទៅ​កាន់​តំបន់​ផ្សេង​ក្រៅ​ក្រុង​ប៉ារីស មិន​មែន​ទើប​តែ​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នោះ​ទេ។ កាល​ពី​ឆ្នាំ​២០២៣ ជនអនាថាចំនួន ១០​ម៉ឺន​នាក់ដែលរស់នៅក្នុង និងជុំវិញទីក្រុងប៉ារីស ត្រូវ​បាន​រដ្ឋាភិបាល​បារាំង​ផ្លាស់​​ឲ្យ​ទៅ​រស់នៅ​តាម​ជម្រក​បណ្ដោះ​អាសន្ន​ចំនួន​១០​កន្លែង​នៅ​ទូទាំង​ប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៨ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម