ព័ត៌មានអន្ដរជាតិ
ស្លាប់២២នាក់ ក្នុងហេតុការណ៍បាក់រលំសាលារៀនមួយកន្លែងនៅនីហ្សេរីយ៉ា
សាលារៀនកម្ពស់២ជាន់ បានដួលរលំកាលពីថ្ងៃសុក្រទី១២ ខែកក្កដា នៅភាគខាងជើងភាគប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់សិស្សចំនួន ២២នាក់ និងមានមនុស្សជាង ១០០នាក់ជាប់នៅក្នុងគំនរបាក់បែក។
វិទ្យាល័យ Saints Academy ក្នុងសហគមន៍ Busa Buji នៃរដ្ឋ Plateau បានដួលរលំភ្លាមៗបន្ទាប់ពីសិស្សដែលភាគច្រើនមានអាយុ ១៥ឆ្នាំ ឬក្មេងជាងនេះ បានទៅដល់ថ្នាក់រៀន។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា អ្នកជួយសង្គ្រោះ និងបុគ្គលិកសុខាភិបាល ក៏ដូចជាកងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីការដួលរលំ ដោយបើកការស្វែងរកសិស្សដែលជាប់ក្នុងគំនរបាក់បែក។
អ្នកនាំពាក្យប៉ូលិសរដ្ឋ Plateau លោក Alfred Alabo បាននិយាយថា ក្នុងចំណោមសិស្ស និងបុគ្គលិកសរុបចំនួន ១៥៤នាក់ ដែលបានជាប់នៅក្នុងគំនរបាក់បែក មានមនុស្សចំនួន ១៣២នាក់ត្រូវបានជួយសង្គ្រោះ ហើយកំពុងត្រូវបានព្យាបាលរបួសនៅឯមន្ទីរពេទ្យ។ យ៉ាងណាមិញ លោកថា នៅសេសសល់សិស្សចំនួន ២២នាក់ផ្សេងទៀតបានបាត់បង់ជីវិត។
រដ្ឋាភិបាលនីហ្សេរីយ៉ា បានស្តីបន្ទោសសោកនាដកម្មនេះទៅលើ “រចនាសម្ព័ន្ធទ្រុឌទ្រោម និងទីតាំងរបស់សាលារៀននៅជិតច្រាំងទន្លេ” ហើយរដ្ឋាភិបាលបានជំរុញសាលារៀនដែលប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះឱ្យបិទទ្វារ។
សូមបញ្ជាក់ថា ការដួលរលំអគារ កំពុងក្លាយជារឿងធម្មតានៅនីហ្សេរីយ៉ា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបង្អស់នៅទ្វីបអាហ្រ្វិក និងមានឧប្បត្តិហេតុបែបនេះរាប់សិបដងទៅហើយក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ ជារឿយៗ អាជ្ញាធរបានបន្ទោសទៅលើគ្រោះមហន្តរាយ និងទៅលើការខកខានក្នុងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអគារ ព្រមទាំងការថែទាំមិនល្អ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា