ព័ត៌មានអន្ដរជាតិ
ប្រតិកម្មពិភពលោក ចំពោះការប៉ុនប៉ងផ្តាច់ជីវិតលោក ត្រាំ
មេដឹកនាំពិភពលោក បាននាំគ្នាចេញមុខប្រតិកម្ម ដោយថ្កោលទោសខ្លាំងៗ ចំពោះអំពើហិង្សានៅអាមេរិក ដែលលោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ុនប៉ងយកជីវិត អំឡុងការជួបជុំឃោសនាបោះឆ្នោត ក្នុងទីក្រុង Butler រដ្ឋ Pennsylvania។

អតីតប្រធានាធិបតីរូបនេះ ត្រូវរបួសត្រចៀកខាងស្តាំ និងហូរឈាមលើផ្ទៃមុខ ខណៈខ្មាន់កាំភ្លើងត្រូវសម្លាប់ ចំណែកអ្នកចូលរួមម្នាក់ក៏បាត់បង់ជីវិតដែរ។
ជុំវិញការវាយប្រហារដ៏រន្ធត់នេះ បណ្តាមេដឹកនាំពិភពលោក បានប្រតិកម្ម ដោយបញ្ចេញមតិខុសៗគ្នា តួយ៉ាងដូចជានាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbán និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលជាមិត្តជិតស្និទ្ធបំផុតរបស់លោក ត្រាំ នៅលើឆាកអន្តរជាតិ គឺជាមេដឹកនាំពិភពលោកដំបូងគេពីររូប ដែលជូនពរអតីតប្រធានាធិបតី និងថ្កោលទោសការបាញ់ប្រហារដ៏សាហាវនេះ។

មេដឹកនាំផ្សេងទៀតដូចជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោក Keir Starmer និងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau សុទ្ធតែបានបរិហារចំពោះគ្រប់ទម្រង់នៃអំពើហិង្សានយោបាយ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni និយាយថា លោកស្រីកំពុងតាមដានព័ត៌មានថ្មីៗអំពីលោក ត្រាំ ជាមួយភាពភ័យខ្លាច ហើយអំពាវនាវបញ្ឈប់ភាពស្អប់ខ្ពើមក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០២៤។

ចំណែក លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបក៏បានរិះគន់ការបាញ់ប្រហារនេះដែរ ដោយនិយាយថា លោកភ្ញាក់ផ្អើលចំពោះព័ត៌មាននៃការវាយប្រហារលើលោក ត្រាំ។ ជាថ្មីម្តងទៀត យើងកំពុងឃើញអំពើហិង្សាដែលមិនអាចទទួលយកបានប្រឆាំងនឹងអ្នកតំណាងនយោបាយ។
រីឯប្រធានាធិបតីឈីលី Gabriel Boric ក៏ថ្កោលទោសដែរ ហើយប្រធានាធិបតីអាហ្សង់ទីន Javier Milei បានស្តីបន្ទោសក្រុមឆ្វេងនិយមអន្តរជាតិ ចំពោះការបាញ់ប្រហារនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចូ បៃដិន និយាយបែបណា ក្រោយ ដូណាល់ ត្រាំ ត្រូវគេបាញ់ប្រហារ?

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ