Connect with us

ព័ត៌មានអន្ដរជាតិ

ចូ បៃដិន អំពាវនាវឲ្យប្រជាជនអាមេរិក កុំដុតកម្តៅនយោបាយ ក្រោយការវាយប្រហារលោក ត្រាំ 

បានផុស

នៅ

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃចន្ទទី១៥ខែកក្កដា លោកប្រធានាធិបតី ចូ បៃដិន បានអំពាវនាវឲ្យប្រជាជនអាមេរិក កុំដុតកម្តៅនយោបាយ បន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាត។

លោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថាជិត៧នាទីចេញពីវិមានអូវ៉ាល់ លោក បៃដិន និយាយថា “ការបាញ់ប្រហារបានអំពាវនាវឲ្យយើងរួបរួមគ្នា។ អរគុណដែល ត្រាំ មិនរបួសធ្ងន់។ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​អំពើ​ហិង្សា​បែបនេះ ក្លាយជារឿងធម្មតាបាន​ទេ។ វោហារសាស្ត្រ​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ​បាន​ឡើង​កម្ដៅ​ខ្លាំងហើយ​ដល់​ពេលយើងត្រូវធ្វើឲ្យវា​ស្ងប់​ហើយ យើង​ទាំង​អស់​គ្នាមានទំនួលខុស​ត្រូវ​ក្នុង​ការ​ធ្វើ​រឿង​នេះ”។

សូមបញ្ជាក់ថា អំពើហិង្សាដោយកាំភ្លើង តែងកើតឡើងនៅសហរដ្ឋអាមេរិក។ ទោះបី​ជា​យ៉ាង​ណាក៏ដោយ អំពើ​ហិង្សា​ផ្នែក​នយោបាយ​គឺ​កម្រ​មាន​ណាស់។

(រូបថត៖ Getty)

ប្រធានាធិបតី​អាមេរិក៤រូប​ត្រូវ​បាន​គេ​ធ្វើ​ឃាត និង​ច្រើនរូបទៀត បានរួចផុតពីការ​ប៉ុនប៉ង​ធ្វើ​ឃាត ចំណែកបេក្ខជនប្រធានាធិបតីជាច្រើនរូបត្រូវបានបាញ់ ខណៈមានអ្នកខ្លះបាត់បង់ជីវិត។

លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។

(រូបថត៖ Getty)

មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ។

FBI បញ្ជាក់ថា Crooks ពិតជាប៉ុនប៉ងធ្វើឃាតលោក ត្រាំ មែន ប៉ុន្តែមូលហេតុដែលជំរុញចិត្តឲ្យគេធ្វើបែបនេះ មិនទាន់ដឹងច្បាស់ទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លម្អិតហេតុការណ៍បាញ់ប្រហារលោក ត្រាំ រញ្ជួយពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម