Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ ជាប់​សង្ស័យ​ពី​ការ​វាយ​ប្រហារ​បំផ្លិចបំផ្លាញ​ច្រើនករណី នៅ​អឺរ៉ុប

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី ១៥ ខែ កក្កដា, ថ្មីៗ​នេះ​មានករណីអគ្គិសភ័យជាច្រើនបន្តបន្ទាប់គ្នានៅតាមបណ្ដា​រដ្ឋ​អឺរ៉ុប​ដែល​គាំទ្រ​អ៊ុយក្រែន ខណៈប្រទេសទាំងនោះសង្ស័យថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការប៉ុនប៉ងដោយមិនប្រើកម្លាំងយោធាទាំងនោះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអគ្គិភ័យសង្ស័យទាំងនោះ មានដូចជានៅរដ្ឋធានី វ៉ាសូវី នៃប្រទេសប៉ូឡូញ ដែលអគ្គិភ័យ បានបំផ្លាញផ្សារទំនើបមួយដែលមានហាងជាង ១ ៤០០ កាលពីខែឧសភា ខណៈលោកនាយករដ្ឋមន្ត្រី Donald Tusk ដាក់ការសង្ស័យថា ភ្នាក់ងារចារកម្មរុស្ស៊ីនៅពីក្រោយការឆាបឆេះនេះ។

ទន្ទឹមនោះ ក៏មានមនុស្សប្រាំបួននាក់ត្រូវបានឃុំខ្លួនផងដែរ ដោយសង្ស័យថា ធ្វើតាមបញ្ជារុស្ស៊ី ដុតបំផ្លាញ​មជ្ឈមណ្ឌល​លក់​ទំនិញ​មួយ​ផ្សេង​ទៀត​ក្នុង​ប្រទេស​លីទុយអានី មុន​ឧបទ្ទវហេតុនៅរដ្ឋធានីវ៉ាសូវី ទៅទៀត។

លើសពីនេះ កាល​ពី​ខែ​មុន មានបុរសម្នាក់មកពីតំបន់អាមេរិកខាងត្បូង ត្រូវបានចោទប្រកាន់ជុំវិញការប៉ុនប៉ង​ដុត​រថយន្ត​នៅ​ឃ្លាំង​រថយន្ត​ក្រុង​ក្នុង​រដ្ឋធានី ប្រាក​ នៃសាធារណរដ្ឋ​ឆែក។ ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទទួលលុយ ៣ ០០០ដុល្លារដើម្បីប្រព្រឹត្តបទឧក្រិដ្ឋនេះ តាមបញ្ជារបស់ទីភ្នាក់ងារចារកម្មរុស្ស៊ី។

(រូបភាព៖ Getty)

ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបញ្ជាក់ពីករណីវាយប្រហារឆ្លងដែនរបស់រុស្ស៊ីកាន់តែញឹកញាប់ ប្រឆាំងនឹងប្រទេសជាសមាជិកណាតូដោយប្រើយុទ្ធសាស្ត្រថ្មី ផងដែរ។

នៅឯកិច្ចប្រជុំកំពូលនាពេលថ្មីៗ ណាតូ អះអាងថា រុស្ស៊ីកំពុងបង្កើនការវាយប្រហារឆ្លងដែន ដើម្បីបង្កើតជាការគំរាមកំហែងដល់សន្តិសុខរបស់ពួកគេ។ ទោះយ៉ាងណា ពួកគេថា​​នឹង​ប្រឆាំងរាល់​ការ​គំរាម​កំហែង​ ហើយឆ្លើយតបវិញដោយមានប្រសិទ្ធភាពជាទីបំផុត៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២៥ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម