Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយប្រហារលើសាលារៀន UN នៅហ្គាហ្សា ស្លាប់មនុស្សច្រើននាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែ​កក្កដា មនុស្សចំនួន១៥នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើសាលារៀន Abu Oreiban គ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដែលផ្តល់ជម្រកដល់ពលរដ្ឋប៉ាឡេស្ទីន នៅកណ្តាលតំបន់ហ្គាហ្សា។

(រូបភាព៖ Al Jazeera)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ក្រៅពីមនុស្សស្លាប់ ក៏មានអ្នករបួស៨០នាក់ផ្សេងទៀតផងដែរ ខណៈជនរងគ្រោះភាគច្រើនគឺជាកុមារនិងស្ត្រី។ 

តាមការបញ្ជាក់ពីកងទ័ព​អ៊ីស្រាអែល, ការ​វាយ​ប្រហារនេះគឺដើម្បី​កម្ទេចសាលារៀនដែលប្រើ​ជា​កន្លែង​លាក់​ខ្លួន និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​កង​កម្លាំង​របស់​ខ្លួន។

សូមបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សយ៉ាងតិច ៩០ នាក់បាត់បង់ជីវិត និងជិត ៣០០ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់មនុស្សធម៌សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងហ្គាហ្សា។

(រូបថត៖ AP)

ដោយសារបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់, អ៊ីស្រាអែលត្រូវប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅឥតឈប់លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាសមក។

អ៊ីស្រាអែល ក៏ត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ ខណៈសេចក្តីសម្រេចចុងក្រោយរបស់តុលាការនេះ បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាក្នុងទីក្រុង Rafah ភាគខាងត្បូង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៣ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៨ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម