Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ថា ពួក​គេ​មិន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ចរចា​បទ​ឈប់​បាញ់​ទេ ទោះ​អ៊ីស្រាអែល​វាយ​មិន​បន្ធូរ​ដៃ

បានផុស

នៅ

ក្រុមហាម៉ាស កាលពីថ្ងៃ​ទី​១៤ ខែ​កក្កដា បាន​បញ្ជាក់​ជំហរ​​ជា​ថ្មី​ម្ដង​ទៀត​ថា ពួក​គេ​មិនបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះ​ទេ ថ្វី​ដ្បិត​មាន​ការវាយប្រហារដ៏សាហាវ​របស់​អ៊ីស្រាអែល​កាលពីចុងសប្តាហ៍ទៅ​លើ​តំបន់ហ្គាហ្សា ដើម្បី​កម្ចាត់​មេដឹកនាំរបស់ក្រុម​ម៉ាហាស​​ម្នាក់​គឺ​លោក Mohammed Deif ក៏​ដោយ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​មិន​មាន​បំណង​បញ្ឈប់​កិច្ច​ចរចា​បទ​ឈប់​បាញ់​ ​ក្រុម​ហាម៉ាស​បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា​បាន​ព្យាយាម​បង្អាក់​កិច្ច​ខិតខំ​ប្រឹងប្រែងបទឈប់បាញ់​របស់​ក្រុម​អ្នក​​សម្របសម្រួល​​អារ៉ាប់ និងសហរដ្ឋអាមេរិក ដោយបង្កើនសកម្មភាព​វាយប្រហាររបស់ខ្លួននៅ​តំបន់​ហ្គាហ្សា។

ការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា ដែលក្នុងនោះយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៩០នាក់ត្រូវបានសម្លាប់ បានធ្វើឲ្យ​កិច្ចចរចាបទឈប់បាញ់ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល ខណៈ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​​ មាន​សញ្ញា​វិជ្ជមាន​ល្អ​ពាក់ព័ន្ធ​នឹង​​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​​ ដែល​អាច​​ឈាន​ទៅ​​ដល់​​ការ​​បញ្ឈប់​ការ​វាយ​ប្រហារ និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តំបន់​​ហ្គាហ្សា។

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុង​​ការវាយប្រហារកាលពីថ្ងៃសៅរ៍ ខ្លួន​បានសម្លាប់លោក Rafa Salama មេបញ្ជាការកងពលតូចក្រុង Khan Younis របស់​ក្រុម​ហាម៉ាស ប៉ុន្តែ​អ៊ីស្រាអែល​មិនបាន​បញ្ជាក់អំពីជោគវាសនារបស់លោក Deif នោះទេ។

សូម​បញ្ជាក់​ថា កាល​ពី​ដើម​ខែ​កក្កដា ក្រុម​ហាម៉ាស បាន​ប្រកាស​​ទទួល​យក​ការ​ចរចា​​សម្រេច​​ឲ្យ​បាន​នូវ​​ដំណាក់​កាល​ដំបូង​នៃ​ផែនការ​បទ​ឈប់​បាញ់​៣​ដំណាក់កាល​របស់​អាមេរិក​ ដែល​​ដំណាក់កាល​​ទី​១​នេះ​មាន​រយៈពេល​៦​សប្ដាហ៍ ទាមទារ​ឲ្យ​មាន​​ការ​​ឈប់បាញ់​ទាំង​ស្រុង និង​ពេញ​លេញ ហើយ​ក៏​មាន​ការ​ដក​កង​កម្លាំង​​អ៊ីស្រាអែល​ចេញ​ពី​តំបន់​ហ្គាហ្សា ព្រម​ទាំង​ដោះលែង​​ចំណាប់ខ្មាំង​​មួយ​ចំនួន​ ដូចជា ស្ត្រី មនុស្ស​ចាស់ និង​អ្នក​រង​របួស។

ប្រភព​ពី​យោធា​ក្រុម​ហាម៉ាស បាន​ឲ្យ​ដឹង​ថា សំណើ​ទទួល​យក​ដំណាក់កាល​ដំបូង​នេះ អាច​​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​ក្រប​ខណ្ឌ​ ប្រសិន​បើ​ភាគី​អ៊ីស្រាអែល​យល់​ព្រម​ទទួល​យក ហើយ​វា​នឹង​​បើក​ផ្លូវ​​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជិត ៨ ម៉ឺនកន្លែង នៅទូទាំងប្រទេស បម្រើលើវិស័យធំៗ ៣

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងបរិស្ថាន បន្ត​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ការបំពុលខ្យល់ ​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ប្រសើរ​ឡើង

ជីវិតកម្សាន្ដ៥០ នាទីutes មុន

Jacquelin ខ្លាចការអញ្ជើញទៅថៃ ក្រោយតួសម្ដែងចិន២រូប ជាប់ក្នុងអន្ទាក់ចាប់ជំរិត

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលខេត្តបាត់ដំបង​ដុតបំផ្លាញគ្រឿងក្នុង និងសាច់មាន់បង្កកខូចគុណភាពជិត៤តោន ក្រោយបង្ក្រាបបានជាបន្តបន្ទាប់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ៩ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម