Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លៀស​ខ្លួន​ប្រជាជននៅ​កោះត្រល់ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​១២​ម៉ោង​ជាប់​គ្នា

បានផុស

នៅ

ផ្លូវ​ជា​ច្រើន​ខ្សែនៅ​លើ​កោះត្រល់ (Phu Quoc) បាន​ទទួល​រង​ការ​ជន់​លិច​​ជា​ខ្លាំង​​ ដោយ​តំបន់ខ្លះ​​មាន​​កម្ពស់ទឹក​ដល់​១ម៉ែត្រ ក្រោយ​ភ្លៀង​ធ្លាក់​មិន​ឈប់​មិន​ឈរ​អស់​រយៈពេល​១២​ម៉ោង។

(រូបភាព៖ VnExpress)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀង បាន​ចាប់​ផ្ដើម​​ធ្លាក់​​តាំង​ពី​​យប់​ថ្ងៃ​សៅរ៍​ រហូត​ដល់​​ព្រឹក​ថ្ងៃ​អាទិត្យ បណ្ដាល​ឲ្យ​ភូមិ​ចំនួន​៣​​ជន់​លិច​​ខ្លាំង​ មាន​ដូចជា ភូមិ Cay Thong Trong, ភូមិ Cay Thong Ngoai និង​ភូមិ Ben Tram។ ប្រជាជន​មួយ​ចំនួន​នៅ​លើ​កោះ​ត្រល់ បាន​​​ឲ្យ​ដឹង​ថា ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​ជន់​លិច ដោយ​នៅ​ក្នុង​ផ្ទះ​ភាគច្រើន​លិច​ត្រឹម​កម្ពស់ ២០ ទៅ ៣០​សង់​ទីម៉ែត្រ ព្រម​ទាំង​មាន​បំផ្លិច​បំផ្លាញ​របស់​របរ​ប្រើប្រាស់​មួយ​ចំនួន។ ពួក​គេ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា កម្ពស់​ទឹក​ជំនន់​នេះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់។

បុរស​ម្នាក់​ឈ្មោះ Thang ស្ថិត​នៅ​ភូមិ Ben Tram បាន​និយាយ​ថា វា​ជា​លើក​ទី​១​ហើយ​ដែល​មាន​​​ការ​ជន់​លិច​ខ្លាំង​បែប​នេះ។ លោក បាន​ស្ដី​​បន្ទោស​ពី​​ការ​សាងសង់​ច្រើន​ហួសហេតុ​នៅ​​ក្នុ​ង​តំបន់ ដោយប្រើ​ប្រាស់​សុទ្ធ​តែ​បេតុង ដែល​ជា​ហេតុ​បង្អាក់​​ទឹក​ភ្លៀង​​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ដី ហើយ​​និង​ការ​បង្រួម​ខ្សែ​ទឹក​ទន្លេ និង​អូរ​ជា​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​​មាន​លំហូរ​ទឹក​យឺត។

មន្ត្រី​នៅ​លើ​កោះត្រល់ បាន​និយាយ​ថា នៅ​តំបន់​ដែល​ជន់​លិច​ខ្លាំង នឹង​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព ដើម្បី​បង្ការ​ពី​គ្រោះថ្នាក់ ហើយ​ខាង​ក្រុម​មន្ត្រី​បាន​រៀបចំ​​កង​កម្លាំង​​ដូចជា ទាហាន និង​ប៉ូលិស សម្រាប់​បេសកកម្ម​នេះ​រួច​រាល់​ហើយ។

ស្ថានីយ​ឧតុនិយម​ខេត្ត Kien Giang ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា គ្រោះធម្មជាតិ​កើត​ឡើង​កាល​ពី​ចុង​សប្ដាហ៍​នេះ បណ្ដាល​មក​ពី​​​ព្យុះ​ត្រូពិច​ពី​សមុទ្រ​ខាងកើត។

(រូបភាព៖ VnExpress)

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កោះត្រល់​​ទទួល​បាន​កំណើន​នគរូបនីយកម្ម​​យ៉ាង​ឆាប់​រហ័ស ជាមួយនឹង​គម្រោង​សាងសង់​ផ្ទះ និងបណ្ដុំ​អគារ​ធំៗ​ជាច្រើន ហើយ​ត្រូវ​កាត់បន្ថយទំហំស្រះ បឹង ទន្លេ និងស្ទឹង ដែល​ធ្វើ​ឲ្យ​បណ្តាញបង្ហូរទឹករបស់ខ្លួន​មាន​សភាព​កាន់​តែ​តូច​ចង្អៀត។ អាស្រ័យហេតុនេះ ជារឿយៗ កោះត្រល់​តែងតែទទួលរងនូវទឹកជំនន់នៅពេលមានភ្លៀងធ្លាក់ខ្លាំង និង​ធ្វើឲ្យ​ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងទេសចរណ៍៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៨ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣២ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៤ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម