ព័ត៌មានអន្ដរជាតិ
បក្សប្រជាធិបតេយ្យប្តូរយុទ្ធសាស្រ្ត ខណៈបក្សសាធា រណៈរដ្ឋរៀបចំសមាជ ក្រោយលោកត្រាំ រងការបាញ់ប្រហារ
ខណៈការបោះឆ្នោតសហរដ្ឋអាមេរិកនៅសល់តែជាង៣ខែទៀតប៉ុណ្ណោះ បុគ្គលិករៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់អំណាច លោក ចូ បៃដិន (Joe Biden) កំពុងពិភាក្សាអំពីការប្លាស់ប្តូរវិធីសាស្ត្រពង្រឹងស្មារតីអ្នកគាំទ្រ ស្របពេលគណបក្សសាធារណៈរដ្ឋរៀបចំសមាជទូទាំងប្រទេស ក្រោយពេលលោកដូណាល់ ត្រាំ រងការប៉ងធ្វើឃាតក្នុងពេលជួបប្រជុំអ្នកគាំទ្រកាលពីថ្ងៃទី១៣ ខែកក្កដានេះ។

បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ (CNN) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះក្នុងគណបក្សប្រជាធិបតេយ្យ ផ្សាយនៅថ្ងៃទី១៥ ខែកក្កដានេះថា យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សប្រជាធិបតេយ្យមានភាពមិនច្បាស់លាស់ និងច្របូកច្របល់នៅទូទាំង។
អ្នករៀបចំយុទ្ធនាការស្វែងការគាំទ្ររបស់គណបក្សនេះកាលពីថ្ងៃអាទិត្យបានជួបប្រជុំក្នុងគោលបំណងកែប្រែនូវផែនការដើម្បីទប់ទល់នឹងសារនយោបាយថ្មីដែលសមាជគណបក្សសាធារណៈរដ្ឋនឹងដាក់ចេញនៅថ្ងៃចន្ទនេះ។
គណបក្សសាធារណៈរដ្ឋនឹងរៀបចំពិធីសមាជបក្សដែលមានគណៈប្រតិភូនិងអាជ្ញាធរពីតាមបណ្តារដ្ឋនានា ប្រមាណ២៤២៩នាក់ ព្រមទាំងអ្នកគាំទ្រប្រមាណ៥០០០០នាក់ចូលរួម នៅក្នុងទីក្រុង Milwaukee នៃរដ្ឋ Wisconsin។
ការរៀបចំសមាជរបស់គណបក្សសាធារណៈរដ្ឋកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីដ៏មានប្រជាប្រិយសម្រាប់ការឆ្នោតនៅដើមខែវិច្ឆិកាខាងមុខ រងការបាញ់ប្រហារប៉ងធ្វើឃាតកាលពីថ្ងៃទី១៣ខែកក្កដានៅរដ្ឋ Pennsylvania។

សេចក្តីរាយការណ៍នានាចុងក្រោយ បានបង្ហាញថា លោក ដូណាល់ ត្រាំ បានរងរបួសសា្រល និងមានសុវត្ថិភាព ពីហេតុការណ៍បាញ់ប្រហារបណ្តាលឱ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួស ហើយខ្មាន់កំាភ្លើងម្នាក់ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីសន្តិសុខ។ រហូតដល់ពេលនេះ ភ្នាក់ងារស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក (FBI) កំពុងបន្តស៊ើបអង្កេតករណីបាញ់ប្រហារនេះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ