ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីទាំង៦រូប ត្រូវគេប៉ងធ្វើឃាត ក្នុងប្រវត្តិសាស្រ្តអាមេរិក
ការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ បានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក ខណៈមេដឹកនាំនានា បានចេញមុខថ្កោលទោសខ្លាំងៗចំពោះអំពើហិង្សាដ៏គួរឲ្យស្អប់ខ្ពើមនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/93-1024x459.jpg)
តាមពិតទៅ ក្នុងប្រវត្តិសាស្រ្តអាមេរិក ក៏ធ្លាប់កើតមានការប៉ុនប៉ងយកជីវិតប្រធានាធិបតីកំពុងកាន់តំណែងនិងអតីតប្រធានាធិបតីបែបនេះដែរ ប៉ុន្តែថ្ងៃនេះកម្ពុជាថ្មី សូមលើកយកតែការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីប៉ុណ្ណោះ ដោយក្នុងប្រវត្តិសាស្រ្តអាមេរិក មានចំនួន៦ដងហើយដូចជា៖
១. ថ្ងៃទី៣០ ខែមករា ឆ្នាំ១៨៣៥ – លោក Andrew Jackson
នៅឆ្នាំ ១៨៣៥ វិចិត្រករម្នាក់ឈ្មោះ Richard Lawrence បានលាក់ខ្លួន ហើយពេលប្រធានាធិបតីបានមកដល់ពិធីបុណ្យសពរបស់សមាជិកសភាមួយរូបក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី គាត់ក៏ព្យាយាមបាញ់លោកប្រធានាធិបតី Jackson ដោយប្រើកាំភ្លើងខ្លីពីរដើមផ្សេងគ្នា ប៉ុន្តែបាញ់ខុសទាំងពីរ។ ក្រោយមក គាត់បានក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-898-1024x707.png)
២. ថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩១២ – លោក Theodore Roosevelt
នៅឆ្នាំ១៩១២ ម្ចាស់ហាងម្នាក់ឈ្មោះ John Flammang Schrank បានបាញ់ប្រធានាធិបតី Roosevelt ចំទ្រូងនៅទីក្រុង Milwaukee នៃរដ្ឋ Wisconsin ពេលគាត់កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទីបី។ យ៉ាងណា លោក Roosevelt បានរួចផុតពីការប៉ុនប៉ងធ្វើឃាតនោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-899.png)
៣. ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៣៣ – លោក Franklin D Roosevelt
នៅឆ្នាំ១៩៣៣ កម្មករឈ្មោះ Giuseppe Zangara បានបាញ់៥គ្រាប់ សំដៅទៅប្រធានាធិបតីជាប់ឆ្នោត Roosevelt ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅ Bay Front Park នៃរដ្ឋ Florida។ យ៉ាងណា គ្រាប់នោះបាញ់ខុសលោក Roosevelt តែបែរជាត្រូវចំមនុស្ស៤នាក់ទៅវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-900-1024x720.png)
៤. ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥០ – លោក Harry S Truman
នៅឆ្នាំ១៩៥០ សកម្មជនគាំទ្រឯករាជ្យព័រតូរីកូ២នាក់ឈ្មោះ Oscar Collazo និង Griselio Torresola បានប៉ុនប៉ងធ្វើឃាតប្រធានាធិបតីទី៣៥របស់សហរដ្ឋអាមេរិកនៅឯវិមាន Blair House ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី។ ពួកគេត្រូវបានទប់ស្កាត់មិនឲ្យចូលទៅក្នុង ហើយការប៉ុនប៉ងធ្វើឃាតនោះត្រូវបរាជ័យ។ អ្នកវាយប្រហារម្នាក់ត្រូវបានសម្លាប់ ខណៈម្នាក់ទៀតត្រូវចាប់ខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-901-1024x874.png)
៥. ថ្ងៃទី៥ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៧៥ – លោក Gerald Ford
នៅឆ្នាំ១៩៧៥ នារីឈ្មោះ Lynette Squeaky Fromme បានព្យាយាមបាញ់ប្រធានាធិបតី Ford នៅទីក្រុង Sacramento នៃរដ្ឋ California។ យ៉ាងណា ការប៉ុនប៉ងនោះ ត្រូវបានភ្នាក់ងារសម្ងាត់ទប់ស្កាត់ទាន់។ ប៉ុន្មានសប្តាហ៍ក្រោយមក នារីម្នាក់ទៀតឈ្មោះ Sara Jane Moore បានព្យាយាមបាញ់សម្លាប់ប្រធានាធិបតីទី៣៨របស់សហរដ្ឋអាមេរិកនៅ San Francisco រដ្ឋ California ប៉ុន្តែក៏ត្រូវបានភ្នាក់សម្ងាត់ទប់ស្កាត់ទាន់ដូចគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-902-1024x904.png)
៦. ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៨១ – លោក Ronald Reagan
នៅឆ្នាំ១៩៨១ លោក John Hinckley Jr បានបាញ់ជាច្រើនគ្រាប់ទៅលើប្រធានាធិបតី Reagan និងក្រុមសន្តិសុខរបស់គាត់ ខណៈពេលកំពុងចាកចេញពីសណ្ឋាគារ Hilton ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី។ លោក Reagan បានរងរបួសនៅពេលដែលគ្រាប់កាំភ្លើងមួយគ្រាប់ប្លាតពីរថយន្តទៅត្រូវចំគាត់។ យ៉ាងណាគាត់បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតនោះ ប៉ុន្តែត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរយៈពេល ១២ថ្ងៃ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-903-1024x577.png)
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតលោកត្រាំ ជាមនុស្សបែបណា?
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?