Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ តែងតាំងអ្នកធ្លាប់រិះគន់ខ្លួន ធ្វើជាដៃគូបោះឆ្នោតតំណែងអនុប្រធានាធិបតី

បានផុស

នៅ

​នៅថ្ងៃ​ទី​មួយ​នៃ​សន្និបាត​ជាតិ​របស់គណបក្ស​សាធារណរដ្ឋ​ក្នុង​ទីក្រុង Milwaukee នៃរដ្ឋ Wisconsin លោក ដូណាល់ ត្រាំ បានប្រកាសយកលោក JD Vance ធ្វើជាដៃគូឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះ។

លោក ត្រាំ (ឆ្វេង) និងលោក Vance (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានប្រកាសលើបណ្តាញសច្ចធម៌សង្គម កាលពីល្ងាចថ្ងៃចន្ទទី១៥ខែកក្កដាថា “ក្រោយពិចារណា និងគិតយ៉ាងល្អិតល្អន់អស់រយៈពេលយ៉ាងយូររួចមក ជាពិសេសសម្លឹងឃើញទេពកោសល្យដ៏អស្ចារ្យរបស់មនុស្សជាច្រើនរូប ខ្ញុំក៏សម្រេចចិត្តថា បុគ្គលដែលស័ក្តិសមបំផុតក្នុងការឡើងកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺសមាជិកព្រឹទ្ធសភា J.D. Vance មកពីរដ្ឋ Ohio។

លោក James David “JD” Vance ត្រូវបានគេដឹងថា ជាមនុស្សរិះគន់មិនសំចៃមាត់លើលោក ​ត្រាំ ហើយបច្ចុប្បន្ននេះ គាត់គឺជាព្រឹទ្ធសមាជិកសាធារណរដ្ឋមកពីរដ្ឋ Ohio ដែលជាប់ឆ្នោតក្នុងឆ្នាំ២០២៣ ឡើងជំនួសតំណែងសមាជិកព្រឹទ្ធសភាចូលនិវត្តន៍ឈ្មោះ Rob Portman។

លោក James David “JD” Vance (រូបថត៖ AP)

ត្បិតធ្លាប់បោះពាក្យសម្តីវាយប្រហារលោកត្រាំ ក្នុងឆ្នាំ២០១៦ក៏ពិតមែន ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានទទួលយករបៀបវារៈប្រជាភិថុតិរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ហើយទទួលយកការតែងតាំងពីលោក ត្រាំ ឈរឈ្មោះប្រជែងតំណែងព្រឹទ្ធសភា។

លោក Vance បានប្រាប់ Fox News កាលពីខែមុនថា “ខ្ញុំបានយល់ខុសចំពោះ ដូណាល់ ត្រាំ។ ខ្ញុំ​គិតមិនដល់សោះ​ថា ​គាត់​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ដ៏​ល្អ​បែបនេះ។ គាត់គឺ​ជា​ប្រធានាធិបតី​ដ៏​អស្ចារ្យ ហើយ​វា​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យខ្ញុំ​ខិតខំប្រឹងប្រែង ​ដើម្បីជួយឲ្យ​គាត់​ទទួល​បាន​អាណត្តិ​ទី​ពីរ”។

លោក ត្រាំ និងលោក Vance (រូបថត៖ AP)

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ លោក Vance បានចុះឈ្មោះចូលរួមក្នុងកងម៉ារីនអាមេរិក ហើយបម្រើការជាអ្នកឆ្លើយឆ្លងព័ត៌មានសមរភូមិជាមួយកងម៉ារីនទី២ដែលកំពុងដាក់ពង្រាយនៅប្រទេសអ៊ីរ៉ាក់។ ក្រោយមក គាត់បានទទួលសញ្ញាប័ត្រច្បាប់ពីសាកលវិទ្យាល័យ Yale។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺថា បុរសម្នាក់នេះហើយ គឺជាសមាជិកម្នាក់ក្នុងចំណោមអ្នកសាធារណរដ្ឋកំពូលៗដំបូងគេ ដែលចោទប្រកាន់ចំៗទៅលើវោហារសាស្ត្រញុះញង់របស់យុទ្ធនាការឃោសនាបក្សប្រជាធិបតេយ្យថាជាដើមចម ជំរុញឲ្យមានការប៉ុនប៉ងធ្វើឃាតលោក ត្រាំ នៅឯពិធីជួបជុំអ្នកគាំទ្រកាលពីថ្ងៃសៅរ៍៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ រៀបរាប់ដំណើររឿង ធ្វើឲ្យគាត់រួចផុតពីចង្កូមមច្ចុរាជ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ២ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា២៨ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៤៥ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម