Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​ទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង លួច​រត់​ពី​គុយបា ចូល​ទៅ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

មន្ត្រី​ការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ ដែលមានមូលដ្ឋាននៅប្រទេសគុយបា បានរត់​ភៀសខ្លួនចូល​ទៅកូរ៉េខាងត្បូងកាល​ពី​ខែវិច្ឆិកា ដែល​នេះ​គឺ​ជា​ករណីរត់​ចោល​ស្រុក​​​ចុងក្រោយ​ និង​ថ្មី​បំផុត​របស់​មន្ត្រី​ទូត​​ជាន់​ខ្ពស់​របស់​ក្រុង​ព្យុងយ៉ាង គិត​ចាប់​តាំង​ពី​​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Chosun Ilbo នៅ​ថ្ងៃ​អង្គារ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ជាន់​ខ្ពស់​ដែលលួចរត់ចោល​ស្រុក​ មាន​ឈ្មោះ​ថា Ri Il Kyu អាយុ​៥២​ឆ្នាំ មាន​តួ​នាទី​ជា​​​មន្ត្រី​ទីប្រឹក្សា​​នៅ​ឯ​ស្ថានទូត​កូរ៉េ​ខាង​ជើង ប្រចាំ​ប្រទេស​គុយបា។ លោក Ri បាន​ប្រាប់​ថា ក្នុង​ចំណោម​ការងារ​​របស់​លោក​នៅ​ស្ថានទូត គឺ​រារាំង​កូរ៉េ​ខាង​ត្បូង និង​គុយបា ផ្សារភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា។ យ៉ាង​ណា​មិញ ការ​រារាំង​នេះ​មិន​បាន​សម្រេច​នោះ​ទេ ពោល​គឺ​កូរ៉េ​ខាង​ត្បូង និង​គុយបា បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា កាល​ពីខែ​កុម្ភៈ​កន្លង​ទៅ។

លោក Ri បានចូលបម្រើការងារ​នៅ​ក្រសួងការបរទេសកូរ៉េខាងជើងក្នុងឆ្នាំ១៩៩៩ ហើយបានទទួលការសរសើរពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការចរចាដោយជោគជ័យជាមួយប៉ាណាម៉ា ដើម្បីដោះលែង​កប៉ាល់កូរ៉េខាងជើងមួយ​គ្រឿង​ដែលត្រូវ​បាន​ឃាត់​ទុក​ ពាក់ព័ន្ធ​នឹង​ការ​លួច​​ដឹក​អាវុធចេញ​ពីគុយបា កាល​ពី​ឆ្នាំ​២០១៣។

អតីត​មន្ត្រី​កូរ៉េ​ខាង​ជើង​រូប​នេះ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​លួច​រត់ ព្រោះ​តែ​ការ​មិន​ពេញ​ចិត្ត​នឹង​របប​ដឹក​នាំ​កូរ៉េ​ខាង​ជើង និង​ការ​វាយ​តម្លៃ​អយុត្តិធម៌​ចំពោះ​ការងារ​របស់​លោក។

ករណី​រត់ចោល​ស្រុក​​ទៅ​​កូរ៉េខាងត្បូង​​របស់​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង កាល​ពី​លើក​មុន គឺ​លោក Tae Yong-ho អតីត​ឯកអគ្គរដ្ឋទូត​រង​ប្រចាំ​ចក្រភព​អង់គ្លេស ​កាលពី​ឆ្នាំ២០១៦។

សូម​បញ្ជាក់​ថា រាល់​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការ​រត់​ចោល​ស្រុក​​របស់​កូរ៉េ​ខាង​ជើង រមែង​ចាយ​ពេល​រាប់​ខែ​ទម្រាំ​ត្រូវ​បាន​ទម្លាយ​ឲ្យ​សាធារណជន​បាន​ដឹង​ឮ នេះ​ក៏​ព្រោះ​តែ​​ជន​រត់​ចោល​ស្រុក​ទាំង​នោះ​ត្រូវ​តម្រូវ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​អាជ្ញាធរ ព្រម​ទាំង​ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​​អំពី​ប្រព័ន្ធ និង​សង្គម​​កូរ៉េ​ខាង​ត្បូង​ជា​មុន​សិន។

កូរ៉េ​ខាង​ជើង កាល​ពី​ឆ្នាំ​២០២៣ បាន​បិទ​ស្ថានទូត​​​មួយ​ចំនួន ដើម្បី​រៀបចំ​ឡើង​វិញ​នូវ​ប្រសិទ្ធភាព​​​​​មន្ត្រី​ការទូត​របស់​ខ្លួន ហើយ​ការ​បិទ​នេះ​ទៀត​សោត ត្រូវ​កូរ៉េ​ខាង​ត្បូង​និយាយ​ថា វា​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​ទៅ​លើ​កូរ៉េ​ខាង​ជើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម