Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហា​អន្តោប្រវេសន៍​បណ្តាល​ឱ្យ​ប្រជាជន​​អង់គ្លេស និងវែលស៍កើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៧៥ឆ្នាំ

បានផុស

នៅ

យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថាចំនួនប្រជាជនប្រទេសអង់គ្លេស និងប្រទេសវែលស៍បានកើនឡើងពី ៦១០,០០០ ដល់​ចំនួន​​៦០,៩​លាននាក់នៅពាក់កណ្តាលឆ្នាំ ២០២៣ ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ខ្ពស់បំផុត​មិន​ធ្លាប់​មាន​ក្នុងរយៈពេល៧៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ១៦ ខែកក្កដានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជាអត្រាកំណើតធម្មជាតិបានធ្លាក់ចុះមកត្រឹម៤០០នាក់ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៧៨ ប៉ុន្តែជនចំណាកស្រុក​អន្តរជាតិបានកើនឡើងពី ៥៤៨,៥០០ ដល់ ៦២២,០០០ក្នុងរយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះ។

ការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ការកើនឡើងចំនួនប្រជាជននៅក្នុងប្រទេសអង់គ្លេស និងវេលស៍ គឺជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីឆ្នាំ​១៩៤៨ ។ ខណៈចំនួនប្រជាជននៅចក្រភពអង់គ្លេសទាំងមូលគឺ ៦៧,៦ លាននាក់នៅពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែ​​ទិន្នន័យសម្រាប់ឆ្នាំ២០២៣ មិនទាន់ចេញ​ផ្សាយ​នៅឡើយ។

ការធ្វើចំណាកស្រុកទៅកាន់ចក្រភពអង់គ្លេសបានឈានដល់កំណត់ត្រា ៧៦៤,០០០ ក្នុងឆ្នាំ ២០២២ តែបានធ្លាក់ចុះ ១០ ភាគរយមកនៅត្រឹម ៦៨៥,០០០ ក្នុងឆ្នាំ២០២៣ ។ ក្នុងនោះក៏មានមនុស្ស ១៣,៨០០ នាក់ក៏បានផ្លាស់ពីប្រទេសអង់គ្លេស និងវេលស៍ទៅកាន់ស្កុតឡែន ឬអៀរឡង់ខាងជើងផងដែរ។

(រូបភាព៖ PA)

គួរបញ្ជាក់ថា ការកាត់បន្ថយអន្តោប្រវេសន៍គឺជាគោលដៅសំខាន់របស់ជនជាតិអង់គ្លេសជាច្រើនដែលបានបោះឆ្នោតចាកចេញ​ពីសហភាពអឺរ៉ុបដែលហៅថាBrexit​ កាល​ឆ្នាំ​២០១៦​ និង​ចូលជាធរមាន​នៅឆ្នាំ​២០២០​ ស្របពេល​ដែលរដ្ឋាភិបាល​អភិរក្សមុនរបស់ចក្រភពអង់គ្លេសក៏ចង់កាត់បន្ថយការធ្វើអន្តោប្រវេសន៍ដែរ ហើយគណបក្សរបស់នាយករដ្ឋមន្ត្រី Keir Starmer ក៏ធ្លាប់បានសន្យាក្នុងយុទ្ធនាការបោះឆ្នោតដើម្បីធ្វើឱ្យសេដ្ឋកិច្ចមិនសូវពឹងផ្អែកលើពលករបរទេសផងដែរ។

យ៉ាងណាមិញ ទោះជាការផ្លាស់ប្តូរចុងក្រោយរបស់ Brexit ចំពោះទិដ្ឋាការបានកាត់បន្ថយនូវចំនួនជនចំណាកស្រុកសហភាពអឺរ៉ុបទៅកាន់ចក្រភពអង់គ្លេស ប៉ុន្តែច្បាប់ទិដ្ឋាការការងារថ្មីបាននាំឱ្យមានការកើនឡើងអន្តោប្រវេសន៍ពីប្រទេសឥណ្ឌា នីហ្សេរីយ៉ា និងប៉ាគីស្ថានទៅវិញ៕

(រូបភាព៖ Bloomberg)

អត្ថបទ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម