ព័ត៌មានអន្ដរជាតិ
បៃដិន បញ្ជាសេវាសម្ងាត់ ដាក់កម្លាំងការពារមន្ត្រីជាន់ខ្ពស់មួយរូប ក្រោយ ត្រាំ ត្រូវគេលបប្រហារ
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ Alejandro Mayorkas កាលពីថ្ងៃចន្ទទី១៥ខែកក្កដាឆ្នាំ២០២៤ បានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យសេវាសម្ងាត់ ដាក់កម្លាំងតាមការពារបេក្ខជនប្រធានាធិបតីឯករាជ្យ Robert F. Kennedy Jr ឲ្យបានដិតដល់ជាទីបំផុត ក្រោយការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ។

លោក Robert F. Kennedy Jr ត្រូវជាកូនលោក Robert Francis Kennedy និងជាក្មួយអតីតប្រធានាធិបតីអាមេរិក John F. Kennedy ដែលសុទ្ធតែត្រូវបានគេធ្វើឃាត។ លោក Robert F. Kennedy Jr បានស្នើសុំឲ្យមានរឹតបន្តឹងសន្តិសុខជាយូរមកហើយ ព្រោះតែជួបហេតុការណ៍គួរឲ្យព្រួយបារម្ភប៉ុន្មានលើកមកនេះ។
ឥឡូវរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ Mayorkas និយាយថា “ក្រោយព្រឹត្តិការណ៍ដ៏រន្ធត់កាលពីចុងសប្តាហ៍ លោកប្រធានាធិបតីបានបញ្ជាខ្ញុំឲ្យធ្វើការជាមួយសេវាសម្ងាត់ ដើម្បីផ្តល់កងការពារដល់លោក Robert Kennedy Jr”។

សេចក្តីប្រកាសនេះកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ ជួបលោក Kennedy ហើយទាមទារឲ្យមានការការពារកាន់តែតឹងរ៉ឹងផងដែរចំពោះបេក្ខជនប្រធានាធិបតីឯករាជ្យ ព្រោះតែសាច់ញាតិរបស់គាត់ ធ្លាប់មានប្រវត្តិត្រូវគេធ្វើឃាត។
និយាយពីលោកត្រាំវិញ បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋរូបនេះ បានរួចជីវិត ពីការបាញ់ប្រហារអំឡុងពេលលោកចូលរួមពិធីជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ទី១៣ខែកក្កដា។

FBI បានបញ្ជាក់ថា ខ្មាន់កាំភ្លើងមានឈ្មោះ Thomas Matthew Crooks បានលបបាញ់លោក ត្រាំ ពីលើដំបូលអគារ នៅចម្ងាយចន្លោះពី១២០ ទៅ១៥០ម៉ែត្រ ពីទីតាំងជួបជុំរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការវាយប្រហារនេះ នៅតែមិនទាន់ត្រូវបានគេដឹងច្បាស់ ប៉ុន្តែ FBI បានរកឃើញគ្រឿងផលិតគ្រាប់បែកនៅក្នុងរថយន្តនិងផ្ទះរបស់ជនដៃដល់ ខណៈការស៊ើបអង្កេត កំពុងបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ