ព័ត៌មានអន្ដរជាតិ
អាមេរិក និងអឺរ៉ុប សម្រេចដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការបំពុល និងដាក់គុកមេដឹកនាំប្រឆាំង
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី២ (ខែឧសភា) បានសម្រេចដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីសម្រាប់អ្វីដែលខ្លួនបានអត្ថាធិប្បាយថា ការប៉ុនប៉ងរបស់ទីក្រុងមូស្គីដើម្បីបំពុលមេដឹកនាំប្រឆាំងលោក Alexei Navalny ដោយប្រភេទថ្នាំសរសៃប្រសាទកាលពីឆ្នាំមុនដែលជាបញ្ហាប្រឈមផ្ទាល់បំផុតរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិនន ចំពោះវិមានក្រឹមឡាំង។
ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី៧នាក់ដែលក្នុងចំណោមពួកគេមានមេដឹកនៃសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី និងលើអង្គភាពចំនួន១៤ទៀតដែលជាសញ្ញាកត់សំគាល់ខ្លាំងមួយពីការចាក់ចេញយ៉ាងស្ទាក់ស្ទើរបំផុតរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការប្រឈមនឹងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។

លោក Navalny អាយុ៤៤ឆ្នាំបានធ្លាក់ខ្លួនឈឺនៅលើយន្តហោះនៅទីក្រុង Siberia កាលពីខែសីហា និងត្រូវបានដឹកទៅប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះក្រុមវេជ្ជបណ្ឌិតបានសន្និដ្ឋានថា លោកបានពុលដោយថ្នាំសរសៃប្រសាទ។ វិមានក្រឹមឡាំងបានបដិសេធនូវតួនាទីណាមួយនៅក្នុងបញ្ហាជំងឺនោះ និងបាននិយាយថា ខ្លួនមិនមានភស្តុតាងដែលបញ្ជាក់ពីការដាក់ថ្នាំពុលទេ។
លោក Navalny ត្រូវបានចាប់ខ្លួនកាលពីខែមករា នៅពេលលោកបានវិលត្រឡប់ពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីព្យាបាលពីការពុលនោះជាមួយនឹងអ្វីដែលបណ្តាប្រទេសលោកខាងលិចជាច្រើននិយាយថា ជាភ្នាក់ងារសរសៃប្រសាទថ្នាក់យោធា។ លោកត្រូវបានដាក់ពន្ធនាគារកាលពីថ្ងៃទី២ ខែកុម្ភៈ ពីបទរំលោភបំពានលើលក្ខខណ្ឌដោះលែងតាមអ្វីដែលលោកលើកឡើងថា ជាការចោទប្រកាន់ផ្នែកនយោបាយ និងត្រូវបានបញ្ជូនទៅព្រហ្មទណ្ឌកាលពីថ្ងៃចន្ទ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយ ពិភាក្សាពីទណ្ឌកម្មថា ៖«សហគមន៍ស៊ើបអង្កេតសហរដ្ឋអាមេរិកបានវាយតម្លៃដោយការជឿជាក់ខ្ពស់ដែលថា មន្ត្រីនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)បានប្រើថ្នាំសរសៃប្រសាទបំពុលមេដឹកនាំប្រឆាំងលោក Alexi Navalny»។
ក្នុងចំណោមអ្នកចុះក្នុងបញ្ជីខ្មៅរបស់ក្រសួងរតនាគារអាមេរិកមានលោក Alexander Bortnikov នាយក FSB; លោក Andrei Yarin ប្រធាននាយកដ្ឋានគោលនយោបាយក្នុងស្រុករបស់វិមានក្រឹមឡាំង និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Alexei Krivoruchko និង Pavel Popov។
ក្រសួងរតនាគារក៏បាននិយាយដែរថា ខ្លួនបានដាក់ក្នុងបញ្ជីខ្មៅលោក Sergei Kiriyenko ជាអតីតនាយករដ្ឋមន្ត្រីដែលបច្ចុប្បន្នជាអនុប្រធានបុគ្គលិកទី១របស់លោក ពូទីន លោក Alexander Kalashnikov នាយកសេវាកម្មពន្ធនាគារសហព័័ន្ធរុស្ស៊ី និងអគ្គព្រះរាជអាជ្ញាលោក Igor Krasnov។
ជាលទ្ធផល រាល់ទ្រព្យសម្បត្តិទាំងអស់របស់បុគ្គលទាំង៧នាក់ស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិកត្រូវបានបង្កក់ ហើយជាទូទៅជនជាតិអាមេរិកត្រូវបានរារាំងមិនឲ្យពាក់ព័ន្ធ។ លើសពីនេះទៀត ជនបរទេសណាដែលដឹងថា ជួយសម្រួលដល់ប្រតិបត្តិការដ៏សំខាន់សម្រាប់ពួកគេប្រឈមនឹងដាក់ទណ្ឌកម្ម។
សហរដ្ឋអាមេរិកសាទរចំពោះសហគមន៍អឺរ៉ុបដែលកាលពីថ្ងៃអង្គារបានដាក់ទណ្ឌកម្មជានិម្មិតរូបយ៉ាងធំទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី៤នាក់ដែលជំនិតនឹងលោក ពូទីន ដែលនេះជាការយល់ព្រមមួយដោយរដ្ឋមន្ត្រីសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនដើម្បីឆ្លើយតបនឹងដាក់ពន្ធនាគារលោក Navalny។
ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានដាក់លើលោក Alexander Bastrykin ដែលគណកម្មាធិការស៊ើបអង្កេតគាត់ដោះស្រាយលើរបាយការណ៍ និងអង្កេតឧក្រិដ្ឋកម្មធំៗដល់លោកពូទីន លោក Viktor Zolotov ប្រធានឆ្មាំជាតិរុស្ស៊ីដែលគំរាមកំហែងដល់លោក Navalny ដោយហឹង្សាកាលពីឆ្នាំ២០១៨ ព្រមទាំងលោក Krasnov និង Kalashnikov៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ