ព័ត៌មានអន្ដរជាតិ
ក្តៅគគុក! រុស្ស៊ី ព្រមានសងសឹកហើយប្រាប់អាមេរិក “កុំប្រលែងជាមួយភ្លើង”
ក្រសួងការបរទេសរុស្ស៊ីបានព្រមានដល់រដ្ឋបាលសហរដ្ឋអាមេរិក “កុំប្រលែងជាមួយភ្លើង” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គលនិងអង្គភាពរបស់រុស្ស៊ី ជុំវិញការចោទប្រកាន់បំពុលអ្នករិះគន់វិមានក្រឹមឡាំងលោក Alexei Navalny ។

នៅក្នុងសេចក្តីថ្លែងការណ៍អនឡាញមួយ ក្រសួងការបរទេសបានហៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថាជា “ការវាយប្រហារបង្ករឿងប្រឆាំងរុស្ស៊ី” ក្រោមហេតុផលមិនសមហេតុផល។
សេចក្តីថ្លែងការណ៍នោះនិយាយថា “ជាប់ទាក់ទងនឹងបញ្ហាផ្ទៃក្នុងរបស់ខ្លួន សេតវិមានកំពុងព្យាយាមបណ្ដុះរូបភាពសត្រូវខាងក្រៅ។ យើងបានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀតលើគោលនយោបាយអាមេរិកនេះ ដែលមិនមានហេតុផលនិងអត្ថន័យទាល់តែសោះ ហើយរឹតតែធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ”។

ក្រសួងបាននិយាយថា ប្រទេសរុស្ស៊ីនឹងសងសឹកដោយឈរលើគោលការណ៍បដិភាព និងបន្តការពារផលប្រយោជន៍ជាតិរបស់ខ្លួន។
ស្របពេលជាមួយគ្នានោះ ក្រសួងបានស្នើឲ្យសហរដ្ឋអាមេរិក គោរពកាតព្វកិច្ចរបស់ខ្លួននិងបំផ្លាញអាវុធគីមីដែលរុស្ស៊ីមិនមាន ចាប់តាំងពីឆ្នាំ២០១៧មក។

សេចក្តីថ្លែងការណ៍អះអាងថា សហរដ្ឋអាមេរិកលែងមានឥទ្ធិពលបង្រៀនអ្នកដទៃហើយ ចាប់តាំងពីខ្លួនក្លាយជាអ្នករំលោភបំពានលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិនានា ក្នុងវិស័យត្រួតពិនិត្យអាវុធនិងការមិនរីកសាយភាយអាវុធ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ អាមេរិក និងអឺរ៉ុប សម្រេចដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការបំពុល និងដាក់គុកមេដឹកនាំប្រឆាំង
ចុចអាន៖ តាមពិត ត្រាំ និងភរិយាចាក់វ៉ាក់សាំងកូវីដតាំងមុនចេញពីសេតវិមាន មកម្ល៉េះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ