Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនរុស្ស៊ី ប្រកាសជូនរង្វាន់ ទាហានរូបណាបាញ់ធ្លាក់ F-16 មួយគ្រឿង បានលុយ ១៧ម៉ឺនដុល្លារ

បានផុស

នៅ

ក្រោយពេលប្រទេសលោកខាងលិចដូចជាអាមេរិក បែលហ្ស៊ិក ដាណឺម៉ាក ន័រវែសនិងហូឡង់ សន្យាផ្តល់យន្តហោះចម្បាំង F-16 យ៉ាងតិច៦០គ្រឿង ទៅឲ្យអ៊ុយក្រែននៅត្រឹមចុងឆ្នាំនេះ ស្រាប់តែឥឡូវ លោក Ilya Potanin នាយកប្រតិបត្តិរងក្រុមហ៊ុនឯកជនរុស្ស៊ី Fores ​បានប្រកាសផ្តល់រង្វាន់ជាទីគាប់ចិត្ត ដល់ទ័ពរុស្ស៊ីរូបណា ដែលបាញ់ទម្លាក់យន្តហោះនេះ។

(រូបថត៖ US Army)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៦ខែកក្កដាឆ្នាំ២០២៤, លោក Potanin បាននិយាយនៅក្នុងវីដេអូ ចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីថា បើអ្នកណាបាញ់ទម្លាក់យន្តហោះចម្បាំង F-15 ក៏ដោយ F-16 ក៏ដោយ គឺសុទ្ធតែបានរង្វាន់។ អ្នកណាបាញ់ទម្លាក់មួយគ្រឿង ទទួលបានលុយ ១៧០ ០០០ដុល្លារអាមេរិក។

តាមពិតទៅនេះមិនមែនទើបលើកដំបូងទេដែលក្រុមហ៊ុន Fores ប្រកាសជូនរង្វាន់ដល់ទាហានរុស្ស៊ីណា មានសមត្ថភាពកម្ទេចគ្រឿងសឹកដែលមហាអំណាចលោកខាងលិច បញ្ជូនមកជួយអ៊ុយក្រែន, ជាក់ស្តែងបើតាមការបញ្ជាក់ពីលោក Potanin, ក្រុមហ៊ុនរបស់គាត់ បានផ្តល់ប្រាក់រង្វាន់ស្រដៀងគ្នានេះ ចំនួនប្រាំ៧លើករួចទៅហើយ។

(រូបថត៖ GLP)

លើកចុងក្រោយបំផុត ក្រុមហ៊ុននេះ បានផ្តល់រង្វាន់ដល់ទាហាននិងមន្ត្រីរុស្ស៊ីមកពីអង្គភាពផ្សេងៗ នូវទឹកប្រាក់ ៥ ៦៤១ដុល្លារ ចំពោះការបាញ់កម្ទេចរថក្រោះ Abrams និង Leopards ចំនួន១៧គ្រឿង។

សូមបញ្ជាក់ជាថ្មី អ៊ុយក្រែន​បាន​អះអាង​ថា ខ្លួន​ត្រូវ​ការ​យន្តហោះ F-16 បន្ទាន់បំផុត ដើម្បី​ទប់ទល់ជាមួយមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី និង​ដើម្បី​ប្រជែង កុំឲ្យទីក្រុងមូស្គូ បានដៃបើកការវាយប្រហារដែនអាកាសខ្លាំងពេក។

យ៉ាងណា ទីក្រុងមូស្គូឆ្លើយតបទៅវិញថា F-16 មែនគ្មានប្រសិទ្ធភាពអ្វី អាចជួយអ៊ុយក្រែនបានទេ ដូចសព្វាវុធផ្សេងទៀត ដែលលោកខាងលិចផ្តល់ឲ្យទីក្រុងកៀវអ៊ីចឹងដែរ ហើយយន្តហោះទាំងនេះ នឹងត្រូវរុស្ស៊ី កម្ទេចឲ្យក្លាយទៅជាផេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Blinken៖ F-16 នឹងហោះលើមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ឥត សារ៉ាត់ ស្នើសមាជិកគណបក្សប្រជាជន ក្នុងក្រុងសៀមរាបបន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង

ព័ត៌មានជាតិ១៥ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមតែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឲ្យកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អត្រា​កំណើត​នៅ​ប្រទេស​ថៃ ធ្លាក់​ចុះ​ក្រោម​៥០ម៉ឺន​នាក់ មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៨០​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម