ព័ត៌មានអន្ដរជាតិ
មនុស្សយ៉ាងតិច ២៣នាក់បានស្លាប់ ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះជម្រៅ១៩៨ម៉ែត្រក្នុងប្រទេសប៉េរូ
អាជ្ញាធរនៃប្រទេសប៉េរូនៅតំបន់អាមេរិកឡាទីន បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងមួយគ្រឿងរអិលធ្លាក់ចូលទៅក្នុងជ្រោះជម្រៅជាង១៩៨ ម៉ែត្រកាលពីថ្ងៃអង្គារ ខណៈដែលរថយន្តនេះកំពុងធ្វើដំណើរពីរដ្ឋធានី Lima ទៅកាន់ទីក្រុងAyacucho នៅភាគខាងត្បូងប្រទេស ។នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី១៧ខែកក្កដា។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺម៉ោងក្នុងស្រុក ហើយអាជ្ញាធរមិនទាន់បញ្ជាក់មូលហេតុនៅឡើយ ខណៈប្រតិបត្តិការស្វែងរកនិងសង្គ្រោះកំពុងដំណើរការ ក្នុងនោះក៏មានមនុស្ស១៣នាក់បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់នោះ។
ផ្លូវភ្នំប្រទេសប៉េរូបានជួបឧបទ្ទវហេតុបង្កឱ្យមានការស្លាប់ជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែមេសាឆ្នាំ២០២១ គ្រោះថ្នាក់រថយន្តក្រុងមួយបានកើតឡើងនៅក្នុងតំបន់មួយជិតទីក្រុងLimaនោះដែរ ដែលបណ្តាលឱ្យមនុស្ស២០នាក់ស្លាប់ និង១៤នាក់រងរបួស។ លើសពីនេះនៅក្នុងខែកុម្ភៈឆ្នាំ២០២២ មនុស្ស២០នាក់ផ្សេងទៀតបានស្លាប់ និង៣៣នាក់បានរងរបួស ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងមួយ និងធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ១០០ម៉ែត្រ ភាគខាងជើងប្រទេសប៉េរូ។

ទន្ទឹមនោះឧបទ្ទវហេតុនៅក្នុងប្រទេសប៉េរូបានបង្ហាញនូវហានិភ័យនៅលើផ្លូវដ៏លំបាកដែលបង្កឱ្យមានក្តីបារម្ភជាអន្តរជាតិចំពោះសុវត្ថិភាពចរាចរណ៍នៅក្នុងតំបន់។ ទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក៏ដោយ អង្គការសុខភាពពិភពលោកបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់នៅទូទាំងពិភពលោក៕
អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ