Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​រួច​ផុត​ពី​ចង្កូមម​ច្ចុរាជ លោក ត្រាំ កើន​ទ្រព្យ​សម្បត្តិ​បានជាង ១​ពាន់​លាន​ដុល្លារ

បានផុស

នៅ

ទ្រព្យ​សម្បត្តិ​របស់​លោក ដូណាល់ ត្រាំ បាន​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​សឹង​មិន​គួរ​ឲ្យ​ជឿ បន្ទាប់​ពី​អតីត​ប្រធានាធិបតី​​អាមេរិក​រូប​នេះ ត្រូវ​​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​មិន​បាន​សម្រេច​កាល​​​​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​។ បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី Forbes គិត​នៅត្រឹម​ថ្ងៃ​​អង្គារ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ លោក ត្រាំ បាន​កើន​ទ្រព្យ​សម្បត្តិ​ចំនួន ២១,៨% ស្មើនឹង ១,២​ពាន់​លាន​ដុល្លារ។

លោក ដូណាល់ ត្រាំ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កើន​ឡើង​នេះ ភាគ​ច្រើន​​បាន​មក​ពី​កំណើន​ភាគហ៊ុន​​នៅ​ក្នុង​ក្រុមហ៊ុន Trump Media & Technology Group ដែល​ឡើង​បានចំនួន ៣៥% ដោយ​ក្នុង​១​ហ៊ុន​មាន​តម្លៃ​ ៤២​ដុល្លារ បើ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ ក្រុមហ៊ុន Trump Media ដែល​ជា​ម្ចាស់​បណ្ដាញ​សង្គម Truth Social មាន​សន្ទុះ​​​តម្លៃ​មូលធនប័ត្រ​​របស់​ខ្លួន​សរុប​​បាន​ដល់ ៧,៩៨​ពាន់​លាន​ដុល្លារ ហើយនៅ​ក្នុង​នោះ​​​លោក ត្រាំ មាន​ចំណែក​ភាគ​ហ៊ុន​ធំ​ជាង​គេ​​​ចំនួន ៦៥%។

គិត​នៅ​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​កក្កដា ទ្រព្យ​សម្បត្តិ​របស់​លោក ត្រាំ មាន​ចំនួន​ប្រមាណ ៦,៥​ពាន់​លាន​ដុល្លារ។

​សូមបញ្ជាក់ជាថ្មី លោក ត្រាំ ត្រូវខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៤។

មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕

ដោយ៖ ឈាង

ចុចអាន៖ ៤សំណួរ អាមេរិក មិនទាន់ឆ្លើយចេញ ករណីបាញ់ប្រហារលោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម