ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិក៤នាក់ក្នុងចំណោម៥ បារម្ភប្រទេសខ្លួនធ្លាក់ចូលក្នុងភាពវឹកវរ
ជនជាតិអាមេរិក បានបង្ហាញក្ដីព្រួយបារម្ភថា ប្រទេសរបស់ខ្លួននឹងអាចធ្លាក់ចូលទៅក្នុងស្ថានភាពច្របូកច្របល់ បន្ទាប់ពីហេតុការណ៍ប៉ងធ្វើឃាតបេក្ខភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន ហើយជាពិសេស ពួកគេគិតថា ថ្ងៃបោះឆ្នោតនាខែវិច្ឆិកាខាងមុខ អាចកើតមានអំពើហិង្សានយោបាយកាន់តែខ្លាំងឡើង។ នេះបើយោងតាមការស្ទង់មតិរយៈពេល២ថ្ងៃ ដែលទើបបញ្ចប់កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ និងត្រូវបានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលរបស់បារាំង IPSOS។
ការស្ទង់មតិ បានរកឃើញថា មានប្រជាជនចំនួន៨០% បាននិយាយថា ពួកគេយល់ស្របនឹងមតិដែលបានលើកឡើងអំពីភាពវឹកវរពិបាកនឹងគ្រប់គ្រងនៅក្នុងឆាកនយោបាយអាមេរិក។ ការស្ទង់មតិនេះ ធ្វើឡើងនៅលើប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីជនជាតិអាមេរិកចំនួន ១ ២០២នាក់ ដែលសុទ្ធតែជាមនុស្សពេញវ័យ ហើយក្នុងនោះមានអ្នកបោះឆ្នោតដែលបានចុះឈ្មោះត្រឹមត្រូវចំនួន ៩៩២នាក់។
ទន្ទឹមនោះ ការស្ទង់មតិដដែលនេះ បានរកឃើញទៀតថា មានសម្លេងគាំទ្រលើបេក្ខភាពគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ច្រើនជាងបេក្ខភាពគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នៅក្នុងសម្លេង ៤៣% ទល់នឹង ៤១%។ តួលេខនេះ បានបង្ហាញថា មិនមានការជំរុញឲ្យមានភាពខុសគ្នាខ្លាំងនោះទេ បើធៀបនឹងការស្ទង់មតិលើកៗមុន បន្ទាប់់ពីលោក ត្រាំ ត្រូវគេប៉ងធ្វើឃាតមិនបានសម្រេចកាលពីថ្ងៃសៅរ៍ទី១៣ ខែកក្កដា។
អ្នកឆ្លើយប្រមាណ៨៤% ក្នុងការស្ទង់មតិដោយ Reuters និង IPSOS បានសម្ដែងពីក្ដីបារម្ភថា ក្រុមជ្រុលនិយម អាចនឹងបង្កើតសកម្មភាពហិង្សានានា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជាតិ។ វាជាចំនួនកើនឡើងនៃក្ដីព្រួយបារម្ភរបស់ពលរដ្ឋអាមេរិក បើធៀបនឹងការស្ទង់មតិលើកមុនធ្វើឡើងកាលពីខែឧសភាកន្លងទៅ ដែលបង្ហាញថា មានត្រឹម ៧៤%ប៉ុណ្ណោះ ដែលធ្លាប់ភ័យព្រួយពីការកកើតអំពើហិង្សាក្រោយការបោះឆ្នោត។
សេចក្ដីព្រួយភ័យរបស់ប្រជាជនអាមេរិកចំពោះហិង្សានយោបាយ បានកើនឡើងកាន់តែច្រើនឡើងៗ បន្ទាប់ពីហេតុការណ៍ថ្ងៃទី៦ខែមករា ឆ្នាំ២០២១ ដែលគ្រានោះ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ រាប់ម៉ឺននាក់ បាននាំគ្នាប្រមូលផ្ដុំវាយប្រហារការិយាល័យរដ្ឋាភិបាលសហព័ន្ធ ដើម្បីតវ៉ានឹងលទ្ធផលឆ្នោត ក្រោយចាញ់សម្លេងគាំទ្រលោក បៃដិន។ ពេលនោះ មានមនុស្ស៤នាក់បានស្លាប់ ហើយមានមន្ត្រីប៉ូលិសម្នាក់បានបាត់បង់ជីវិត នៅថ្ងៃបន្ទាប់។
សូមបញ្ជាក់ថា លោក ត្រាំ បានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាត ដោយខ្មាន់កាំភ្លើងម្នាក់ឈ្មោះ Thomas Matthew Crooks ខណៈកំពុងចូលរួមជួបជុំអ្នកគាំទ្រនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។ ហេតុការណ៍ដ៏អាក្រក់នេះ បានផ្ដាច់ជីវិតមនុស្សចំនួន២នាក់ ក្នុងនោះម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ទៀតជាអ្នកចូលរួមក្នុងពិធីរបស់លោក ត្រាំ។
ហេតុការណ៍ស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងម្ដងរួចមកហើយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក គឺនៅអំឡុងពេលភាពវឹកវរនយោបាយទសវត្សរ៍ឆ្នាំ១៩៦០ ដែលកាលណោះ លោក John F. Kennedy ប្រធានាធិបតីទី៣៥ ត្រូវបានគេធ្វើឃាតបានសម្រេចនៅក្នុងឆ្នាំ១៩៦៣ បន្ទាប់មកក៏មានធ្វើឃាតម្ដងទៀតទៅលើបេក្ខភាពបក្សប្រជាធិបតេយ្យលោក Robert F. Kennedy ដែលត្រូវជាក្មួយលោក John F. Kennedy នៅក្នុងឆ្នាំ១៩៦៨៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?