ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងតូរ៉ុនតូបណ្តាលឱ្យលិចលង់យ៉ាងខ្លាំង សូម្បីលំនៅឋានតារាចំរៀងរ៉េបដ៏ល្បី Drake
ជំនន់ទឹកភ្លៀងនៅទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា បានបណ្តាលឱ្យលិចលង់ជាច្រើនជាពិសេសផ្លូវថ្នាល់សំខាន់ៗ និងសូម្បីលំនៅឋានរបស់តារាចម្រៀងរ៉េបដ៏ល្បី លោក Drake ក៏ត្រូវបានទឹកហូរចូលដល់បន្ទប់ដេកដែរ ហើយភ្លៀងនៅបន្តធ្លាក់ខ្លាំងយ៉ាងហោច១ថ្ងៃទៀត។

នៅក្នុងវីដេអូឃ្លីបមួយដែលបង្ហោះដោយតារាចម្រៀងរ៉េបខាងលើត្រូវបានចែកចាយតាមបណ្តាញសង្គមជាច្រើននៅថ្ងៃអង្គារ បានបង្ហាញឱ្យឃើញថា ទឹកបានហូរចូលដល់បន្ទប់ស្នាក់នៅរបស់តារាចម្រៀងរ៉េប ខណៈដែលតារាចម្រៀងនោះព្យាយាមថតបង្ហាញ ដោយបង្ហាញពីការហួសចិត្តចំពោះអ្វីដែលបានកើតឡើង។
ក្នុងវីដេអូនោះ ដោយឮតែសំឡេងទឹកហូរចូលនោះ លោក Drake បានទាញកាមេរ៉ាទូរស័ព្ទថា និងបង្វិលចុះទៅកាន់ជើងរបស់គាត់ដែលលិចក្នុងទឹករហូតដល់ពាក់កណ្ដាលកំភួនជើង។ Drakeកំពុងកាន់អំបោស ដោយដំបូងឡើយចង់រុញទឹកចេញពីបន្ទប់ ប៉ុន្តែមិនអាចធ្វើបាន ព្រោះកម្លាំងទឹងបុកចូលខ្លាំងណាស់។
សារព័ត៌មាន Toronto Star បានរាយការណ៍កាលពីថ្ងៃចន្ទទី១៥កក្កដានេះថា ទីភ្នាក់ងារអាកាសធាតុនៃប្រទេសកាណាដា បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងតូរ៉ុនតូ និងតំបន់ Greater Toronto ។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីទឹកជំនន់បានប៉ះពាល់ដល់ប្រព័ន្ធរថភ្លើងក្រោមដីរបស់ទីក្រុងកាលពីដើមសប្តាហ៍នេះ។
ទីភ្នាក់ងារអាកាសធាតុបាននិយាយថា៖«ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងទឹកហូរនៅតាមផ្លូវនានា»៕
ប្រែសម្រួល៖ រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ