Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ពន្យារពេលរើ​ទៅ​កាន់​រដ្ឋធានី​ថ្មី បង្ក​ការ​សង្ស័យ​ដល់​សាធារណៈ

បានផុស

នៅ

លោក Joko Widodo បាន​ប្រកាស​ពី​​ការ​ពន្យារ​ពេល​ផ្លាស់ប្ដូរ​ការិយាល័យ​ថ្មី​របស់​លោក​​ទៅ​កាន់​​ទីតាំង​រដ្ឋធានី​ថ្មី “នូសាន់តារ៉ា” ក្រោម​ហេតុ​ផល​ថា ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​ទីនោះ​ធ្វើ​មិន​ទាន់​កាលវិភាគ​​ដែល​បាន​​គ្រោង​ទុក។ កត្តា​នេះ​ បាន​បង្ក​ជា​ការ​សង្ស័យ​សាជា​ថ្មី​ម្ដង​ទៀត​ទៅ​លើ​គម្រោង​រដ្ឋធានី​​ថ្មី​​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​មាន​តម្លៃ​​៣២​ពាន់​លាន​ដុល្លារ បន្ទាប់​ពី​លេចឮ​ដំណឹង​កាល​ពី​ដើម​ខែ​មុន ពាក់ព័ន្ធ​នឹង​ការ​លាលែង​ពី​តំណែង​របស់​ប្រធាន​គម្រោង​ចំនួន​២​រូប។

លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី (រូបភាព៖ Indonesian President Palace)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Widodo កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បាន​​និយាយ​ថា លោកនឹង​ប្ដូរ​ទៅ​ធ្វើការ​​នៅ​រដ្ឋធានី​នូសាន់តារ៉ា នៅ​អំឡុង​ខែ​កក្កដា​នេះ ដោយ​ចង់​ជម្រះ​នូវ​ក្ដី​សង្ស័យ ក៏​ដូចជា​ស្ដារ​ឡើង​វិញ​នូវ​​ទំនុក​ចិត្ត​​​​របស់​សាធារណជន​​ចំពោះ​ការ​ពន្យារពេល​ម្ដង​ហើយ​ម្ដង​ទៀត​​​លើ​គម្រោង​រដ្ឋធានី​ថ្មី និង​បញ្ហា​កញ្ចប់​ថវិកា​មិន​គ្រប់គ្រាន់។

នៅ​មុខ​​​​អ្នក​សារព័ត៌មាន​​កាល​ពី​សប្ដាហ៍​មុន លោក Widodo ​បាន​​និយាយ​ថា “បើ​ទឹក​រួច​រាល់ បើ​អគ្គិសនី​រួច​រាល់ បើ​កន្លែង​រួច​រាល់ យើង​នឹង​ផ្លាស់​ទៅ​ទីនោះ។ ខ្ញុំ​​បាន​ទទួល​​របាយការណ៍​ថា (នូសាន់តារ៉ា) មិន​ទាន់​រួចរាល់​នៅ​ឡើយ​ទេ”។

គួរ​បញ្ជាក់​ថា ដំណឹង​ពី​ការ​ពន្យារ​ពេល​​លើក​នេះ បាន​បង្កើត​ជា​មន្ទិល​​​​សង្ស័យ​ថ្មី​បំផុត​មួយ​លើ​គម្រោង​រដ្ឋធានី​ថ្មី បន្ទាប់​ពី​ខែ​មិថុនា​មុន ក៏​ធ្លាប់​មាន​​ព័ត៌មាន​មិន​ល្អ​ផង​ដែរ ក្រោយ​ប្រធាន​គម្រោង​២​រូប​បាន​លាលែង​ពី​តំណែង។ យ៉ាង​​ណា​មិញ គ្រានោះ ​​លោក Joko Widodo បាន​​ប្រកាស​ប្រាប់​សាធារណជន​​នៅ​ក្នុង​ប្រទេស​ថា គម្រោង​​រដ្ឋធានី​ថ្មី​នៅ​តែ​បន្ត​ធ្វើ​ដូច​ដើម។ មេ​ដឹក​នាំ​​វ័យ​៦២​ឆ្នាំ​រូប​នេះ បាន​​សង្កត់​ធ្ងន់​ថា រដ្ឋធានី​ថ្មី​នៅ​តែ​ស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ ហើយ​វា​នឹង​ក្លាយ​ជា​​រដ្ឋធានី​ចម្រុះ​ដោយ​ពណ៌​បៃតង​បំផុត​ជាង​គេ​នៅ​លើ​ពិភពលោក នៅ​ក្នុង​រយៈពេល​២៥ ទៅ ៣០​ឆ្នាំ​មុខ។

(រូបភាព៖ ក្រសួង​សាធារណការ និងលំនៅឋានឥណ្ឌូណេស៊ី)

នូសាន់តារ៉ា នឹង​ក្លាយ​​ជា​រដ្ឋធានី​ថ្មី​ជំនួស​ឲ្យ​រដ្ឋធានី​​ចាកាតា ​នា​ពេលបច្ចុប្បន្ន ដែល​គ្រោង​នឹង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៣២​ពាន់​លាន​ដុល្លារ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ ២៥៦០​គីឡូម៉ែត្រ​ការ៉េ​​​ ស្ថិត​នៅ​​ភាគ​ខាង​កើត​កោះ Borneo ក្នុង​​ខេត្ត​កាលីម៉ាន់តាន់​ខាង​កើត។ គម្រោង​សាងសង់​ បាន​ចាប់​ផ្ដើម​នៅ​​ខែ​កក្កដា ឆ្នាំ​២០២២​កន្លង​ទៅ ដោយ​ជា​ជំហាន​ដំបូង មាន​គម្រោង​ចង់​ផ្លាស់​មន្ត្រី​រាជការ​ចំនួន ១២ ០០០​នាក់​ទៅ​រស់នៅ​លើ​ទីតាំង​ថ្មី​នេះ នៅ​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ​២០២៤ តែ​ត្រូវ​បាន​​ពន្យារ​ពេល​ចំនួន​២លើក​​រួច​មក​ហើយ ខណៈ​រដ្ឋាភិបាល​​​មិន​​អាច​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ឲ្យ​បាន​ទាន់​ពេល​វេលា។

ទោះ​ជា​បែប​នេះ​ក្ដី គម្រោង​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌូណេស៊ី​​នៅ​នូសាន់តារ៉ា នា​ថ្ងៃ​ទី​១៧ ខែ​សីហា​ នៅ​រក្សា​ដូច​ដើម មិន​ទាន់​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​នោះ​ទេ។

អ្នក​វិភាគ​នយោបាយ លោក Yohanes Sulaiman បាន​កត់​សម្គាល់​ពី​​ភាព​ខកខាន​នៃ​ដំណើរ​សាងសង់​​រដ្ឋធានី​ថ្មី ហើយ​និយាយ​ថា ការ​កំណត់​ពេល​បញ្ចប់​គម្រោង​បាន​ក្លាយ​ជា “ភាព​មិន​ប្រាកដ​ប្រជា”។ លោក បន្ថែម​ថា​ មាន​ការ​ខ្សឹបខ្សៀវ​​នៅ​ក្នុង​​រង្វង់​​អ្នក​នយោបាយ​ឥណ្ឌូណេស៊ី ព្រម​ទាំង​សាធារណជន​អំពីលទ្ធភាព​​សេដ្ឋកិច្ច​នៃ​គម្រោង​រដ្ឋធានី​នូសាន់តារ៉ា។

បើ​យោង​តាម​ក្រុម​អ្នកវិភាគ ភាព​មិន​ច្បាស់លាស់​លើ​គម្រោង​នេះ បាន​​ធ្វើ​ឲ្យ​​មាន​​ការ​សង្ស័យ​​ក្នុង​ចំណោម​​​ក្រុម​អ្នក​វិនិយោគ ដែល​បាន​​បង្អាក់​ក្រុមហ៊ុន​​បរទេស​ពី​ការ​បណ្ដាក់ទុន​​​នៅ​ក្នុង​គម្រោង។ តួ​យ៉ាង​ដូចជា សម្ព័ន្ធ​ក្រុមហ៊ុន SoftBank របស់​ជប៉ុន បាន​ដក​ទុន​វិនិយោគ​ទាំង​ស្រុង​ចេញ​ពី​គម្រោង​រដ្ឋធានី​នូសាន់តារ៉ា កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ។

បើ​តាម​លោក Widodo ថវិកា​គម្រោង​ចំនួន ២០% គឺ​ជា​លុយ​រដ្ឋ ខណៈ​​ចំណែក​​នៅ​សេសសល់​​បាន​មក​ពី​ការ​វិនិយោគ​ឯកជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ក្រសួងមហាផ្ទៃ ប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ចដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមរាជធានីខេត្ត

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួន និងចោទប្រធានផ្សារទំនើប Aeon ជនជាតិជប៉ុន ពីបទលក់អង្ករលើសតម្លៃកំណត់

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ពន្យារពេលរើ​ទៅ​កាន់​រដ្ឋធានី​ថ្មី បង្ក​ការ​សង្ស័យ​ដល់​សាធារណៈ

សេដ្ឋកិច្ច៥ នាទី មុន

ផ្សារសិនជូរី ផ្លាហ្សា នឹងក្លាយជាទីតាំងកត់សម្គាល់ថ្មីបែបទំនើបចម្រុះ ដែលនឹងបើកដំណើរការសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះសូមអាជីវករទាំងអស់ប្រញ៉ាប់រៀបចំឲ្យបានរៀបរយ!

ជីវិតកម្សាន្ដ៨ នាទី មុន

មិនកើតក្នុងត្រកូលអ្នកមាន តែ មាស នីតា ថា សំណាងខ្លាំងបំផុត កើតចេញពីគ្រួសារអ្នកបោសសំរាមតាមផ្លូវ

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចប្រកាសរកសាច់ញាតិបុរសម្នាក់ដែលគេប្រទះឃើញក្បែរទីលានចាក់សំរាម មានដែកគោលជាប់ក្បាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការស្លាប់មនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារផ្កាយ៥

សន្តិសុខសង្គម៨ ម៉ោង មុន

ស្នងការរាជធានីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា៤នាក់ពាក់ព័ន្ធករណីឃាត់​រ៉ឺម៉កម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោ ស សុខា បញ្ជាឱ្យ​ចាត់វិធានការច្បាប់ លើអ្នកឆ្លៀតប្រព្រឹត្តអំពើពុករលួយពេលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រកឃើញ​រណ្ដៅល្អាង​ដ៏​ជ្រៅ​នៅ​លើភព​ព្រះ​ចន្ទ ទំនង​អាច​សង់​មូលដ្ឋាន​អចិន្ត្រៃយ៍​សម្រាប់​មនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម