Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំងឆក់យក​ជីវិត​មនុស្ស​៤០នាក់ របួស​រាប់រយនាក់​ និង​បំផ្លាញផ្ទះសម្បែង រួមទាំងកាត់ផ្ដាច់ចរន្តអគ្គិសនី

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានឆក់​យកជីវិតមនុស្សយ៉ាងហោចណាស់​៤០នាក់ និងមនុស្សប្រមាណ៣៥០នាក់ផ្សេងទៀតបានរងរបួស។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែកក្កដានេះ។​

(រូបភាព​៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីខេត្ត Sediqullah Quraishi បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់នៅក្នុងព្យុះនិងភ្លៀងធ្លាក់ខ្លាំងដែលបានបោកបក់កាលពីថ្ងៃចន្ទ មាន៥នាក់ជាសមាជិកគ្រួសារតែមួយបានស្លាប់ អំឡុងពេលដែលដំបូលផ្ទះរបស់ពួកគេបានបាក់រលំ​នៅក្នុងស្រុក Surkh Rod។ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសនេះក៏បានឲ្យដឹង​ថា អ្នករងរបួសចំនួន​៣៤៧​នាក់ត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យ​នៅក្បែរនោះ។

ផ្ទះប្រហែល​៤០០ខ្នងនិងបង្គោលភ្លើង​៦០បង្គោល ត្រូវបានបំផ្លាញនៅទូទាំងខេត្ត Nangarhar ហើយ​​ថាមពលអគ្គិសនី​ត្រូវ​បាន​កាត់​ផ្ដាច់នៅ​ក្នុង​តំបន់​ជា​ច្រើន ខណៈការ​ខូច​ខាតកំពុងត្រូវបាន​វាយតម្លៃ និងផ្តល់សេវាសុខភាពបន្ទាន់ដល់ជនរងគ្រោះដែលរងប៉ះពាល់ពីគ្រោះមហន្តរាយនេះ។

(រូបភាព​៖ AP)

សូមជម្រាបថា គ្រោះមហន្តរាយដែលបង្កឡើងការប្រែប្រួសអាកាសធាតុនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ ខណៈប្រទេសនេះក៏កំពុងមានជម្លោះ និងវិបត្តិសេដ្ឋកិច្ចជាច្រើនទសវត្សរ៍​កន្លង​មក។ កត្តា​នេះ​​​នឹងធ្វើឲ្យប្រទេសនេះកាន់តែ​ប្រឈមមុខនឹងការដើរ​ថយក្រោយ​លើ​​ផ្នែក​សេដ្ឋកិច្ច​និង​សុខុមាភាពសង្គម​។ ប្រសិនបើមិ​ន​មាន​កា​របង្កើន​ជំនួយ​ពីម្ចាស់ជំនួយ និងសហគមន៍អន្តរជាតិ​នោះ​ទេ មនុស្សជាច្រើននឹងបាត់បង់ជីវិតដោយសារបញ្ហាប្រឈមទាំងនេះ ។

បើយោងតាមកម្មវិធីស្បៀងអាហារពិភពលោក កាលពីខែឧសភា ភ្លៀងធ្លាក់ខ្លាំង ក៏បានសម្លាប់មនុស្សជាង៣០០នាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង ដែលភាគច្រើននៅក្នុងខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន៕

(រូបភាព​៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម