ព័ត៌មានអន្ដរជាតិ
ឆ្មាចិញ្ចឹមខាំក្មេងប្រុសអាយុ៣ឆ្នាំបណ្ដាលឲ្យស្លាប់ដោយសារជំងឺឆ្កែឆ្កួត ព្រោះមិននាំទៅព្យាបាលឬចាក់ថ្នាំបង្ការទាន់ពេល
ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់នៅខេត្ត Gia Lai ប្រទេសវៀតណាមបានស្លាប់ដោយសារជំងឺឆ្កែឆ្កួតមួយខែក្រោយសត្វឆ្មាចិញ្ចឹមក្នុងគ្រួសារបានខាំ។ យោងតាមការចេញផ្សាយរបស់សារពត៌មាន VN Express នៅថ្ងៃទី១៧ខែកក្កដានេះ។
ក្មេងប្រុសរូបនេះត្រូវបានគ្រួសារនាំទៅកាន់មណ្ឌលសុខភាពស្រុក Chu Se កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីក្អួតជាច្រើនថ្ងៃនៅផ្ទះ។ វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យឃើញថា កុមារនេះមានផ្ទុកជំងឺឆ្កែឆ្កួត ដែលបណ្ដាលឲ្យមានការឆ្លងមេរោគពោះវៀន និង ខ្សោះជាតិទឹក ហើយបានបញ្ជូនកុមារនេះទៅមន្ទីរពេទ្យកុមារខេត្ត Gia Lai មួយថ្ងៃក្រោយមក។
បន្ទាប់ពីត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យកុមារខេត្ត Gia Lai ណែនាំអំពីស្ថានភាពរបស់គាត់ គ្រួសាររបស់កុមាររូបនេះបានសម្រេចចិត្តនាំគាត់ទៅផ្ទះនៅព្រឹកថ្ងៃចន្ទ។ អាការៈជំងឺពេលកុមារនេះនៅផ្ទះ មានដូចជា គាត់ស្រែក ពិបាកហើបមាត់ ស្រក់ទឹកមាត់ ខ្លាចពន្លឺ ទឹក និងខ្យល់ ឈឺក្បាល មិនអាចបរិភោគអាហារ ឬផឹកអ្វីទាំងអស់ និងបានស្លាប់នៅព្រឹកថ្ងៃដដែល។
យោងតាមការបញ្ជាក់របស់ក្រុមគ្រួសារ កុមាររូបនេះត្រូវឆ្មាខាំដៃកាលពីមួយខែមុន។ មុខរបួសដែលឆ្មាខាំមានសភាពរាក់ តែមានហូរឈាម ប៉ុន្តែក្រុមគ្រួសារមិនបាននាំទៅព្យាបាលឬវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទាន់ពេលនោះទេ ខណៈឆ្មាដែលជាសត្វចិញ្ចឹមបានបាត់ខ្លួន បន្ទាប់ពីខាំក្មេងប្រុសនោះ និងមិនទាន់ត្រលប់មកផ្ទះវិញតាំងពីពេលនោះមក។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននោះ កាលពីខែមុនក៏មានក្មេងប្រុសអាយុប្រាំពីរឆ្នាំនៅភាគខាងជើងប្រទេសវៀតណាមបានស្លាប់ដោយសារជំងឺឆ្កែឆ្កួតមួយខែបន្ទាប់ពីត្រូវបានឆ្កែរបស់អ្នកជិតខាងខាំ។ ក្មេងប្រុសនោះត្រូវបានបញ្ជូនទៅព្យាបាលបន្ទាប់ពីមានអាការៈអស់កម្លាំង ខ្លាចទឹក ខ្យល់ និងពន្លឺ ថែមទាំងក្អួតឈាម។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យក៏រកឃើញថាក្មេងប្រុសនោះមានជំងឺឆ្កែឆ្កួត។
មធ្យោបាយតែមួយគត់ដើម្បីការពារជំងឺឆ្កែឆ្កួត គឺត្រូវទទួលថ្នាំបង្ការ បន្ទាប់ពីត្រូវបានឆ្កែ ឆ្មា ឬសត្វព្រៃណាមួយខាំ ព្រោះថា បើរោគសញ្ញាជំងឺឆ្កែឆ្កួតលេចឡើងហើយនោះ អត្រាមរណភាពគឺ ១០០ភាគរយ ខណៈក្មេងប្រុសដែលត្រូវបានឆ្មាខាំនេះគឺជាករណីស្លាប់ទីបួនហើយនៅក្នុងខេត្ត Gia Lai ប្រទេសវៀតណាមក្នុងឆ្នាំនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ