Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បន្ត​ដាក់​ពង្រាយ​គ្រាប់​មីន បើ​ទោះ​ជា​ជួប​ឧបទ្ទវហេតុ​ច្រើន​ដង​ក៏​ដោយ

បានផុស

នៅ

យោង​​​តាម​សេចក្ដី​ថ្លែងការណ៍​​របស់​យោធា​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ពុធ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤ ក្រុម​ទាហាន​ក្រុង​ព្យុងយ៉ាង​​នៅ​តែ​បន្ត​​ដាក់​ពង្រាយ​គ្រាប់​មីន និង​របង​ការពារ​​បន្ថែម​ទៀត​​នៅ​តាម​បន្ទាត់​ព្រំដែន​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ថ្វី​ដ្បិត​​ធ្លាប់​កើត​មាន​ឧបទ្ទវហេតុ​ជា​ច្រើន​ករណី​​ក៏​ដោយ។

(រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុង​​សេអ៊ូល ថា យោធា​កូរ៉េ​ខាង​ជើង បាន​បន្ត​ការងារ​របស់​ពួក​គេ​ទាំង​បង្ខំ ហើយ​ក្នុង​នោះ​មាន​ខ្លះ​ជា​​ក្រុ​មទាហាន​ស្ត្រី។ ជា​ច្រើន​ខែ​កន្លង​ទៅ ធ្លាប់​មាន​គ្រោះថ្នាក់​កើត​ឡើង​​ប្រមាណ​ជា ១០​ដង ដូចជា ការ​ផ្ទុះ​គ្រាប់​មីន និង​​ការ​កើត​មាន​ជំងឺ​គ្រុនក្ដៅ ជា​ដើម ដែល​បណ្ដាល​ឲ្យ​មាន​អ្ន​ក​ស្លាប់ និង​របួស​​​អស់​ជា​ច្រើន​នាក់។

ក្រៅ​តែ​ពី​ការ​បង្ក​រឿង​ដោយ​​ក្រុង​ព្យុងយ៉ាង រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង លោក Shin Won-sik បាន​និយាយ​ថា យោធា​របស់​ខ្លួន​​​ក៏​ប្រឈម​ផង​ដែរ​ចំពោះ​​វិបត្តិ​ដ៏​ស្មុគស្មាញ ពាក់ព័ន្ធ​នឹង​​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ដែល​ពិបាក​គ្រប់គ្រង និង​ទាយ​​ទុក​មុន។ ករណី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ទីក្រុង​សេអ៊ូល និង​តំបន់​ជុំវិញ នៅ​ថ្ងៃ​ពុធ​នេះ ហើយ​កូរ៉េ​ខាង​ត្បូង ព្រួយ​បារម្ភ​ថា នឹង​អាច​​មាន​ការ​បង្ហូរ​ទឹក​ទំនប់​​ពី​កូរ៉េ​ខាង​ជើង នៅ​អំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ព្រម​ទាំង​អាច​​ពាំនាំ​នូវ​​គ្រាប់​មីន​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​​ហូរ​ចូល​មក​ជាមួយ​ផង​ដែរ។

បន្ថែម​ពី​នេះ កូរ៉េ​​ខាង​ត្បូង បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​ទុក​​មុន​រួច​​ជា​ស្រេច នៅ​ក្នុង​ករណី​មាន​ទាហាន​កូរ៉េ​ខាង​ជើង​ ដែល​លួច​រត់​ចោល​ស្រុក​ជា​យថាហេតុ​​នៅ​អំឡុង​​ពេល​កំពុង​ធ្វើការ ក៏​ដូចជា​ការ​លួច​ឆ្លង​ចូល​ក្នុង​តំបន់​​ព្រំដែន​គ្មាន​យោធា​រវាង​​ប្រទេស​ទាំង​២។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ យោធា​កូរ៉េ​ខាង​ត្បូង ធ្លាប់​បាន​​បាញ់​កាំភ្លើង​ព្រមាន​​​​ប៉ុន្មានលើក បន្ទាប់​ពី​ក្រុម​ទាហាន​កូរ៉េ​ខាង​ជើង​​លួច​​ឆ្លង​​​បន្ទាត់​ព្រំដែន។

​​​សូម​បញ្ជាក់​ថា បើ​ទោះ​​មាន​ការ​បិទ​បញ្ចប់​សង្គ្រាម​កូរ៉េ​​ឆ្នាំ​១៩៥០-១៩៥៣​ក៏​ដោយ ក៏​ការ​ប៉ះ​ទង្គិច​ដោយ​បង្ហូរ​ឈាម ម្ដងម្កាល​​នៅ​​តែ​កើត​ឡើង​ដដែល នា​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ។ យ៉ាង​​ណា​មិញ ឧបទ្ទវហេតុ​ថ្មីៗ​​​នៅ​ជិត​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​គ្មាន​យោធា​នេះ ត្រូវ​គេ​​មើល​ឃើញ​ថា​ជា​ការ​បង្កើន​ភាព​ថ្នាំងថ្នាក់​នឹង​គ្នា​រវាង​កូរ៉េ​ទាំង​២​​នៅ​ក្នុង​​កម្រិត​ថ្មី​​មួយ​បន្ថែម​ទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម