Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ឆ្លងជំងឺកូវីដ-១៩ បង្កក្តីបារម្ភ

បានផុស

នៅ

តាមការបញ្ជាក់ពីអ្នកនាំពាក្យសេតវិមានកាលពីថ្ងៃពុធទី១៧ខែកក្កដាឆ្នាំ២០២៤, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ​ចូ បៃដិន បានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែចេញរោគសញ្ញាស្រាលប៉ុណ្ណោះ។ យ៉ាងណា ការធ្វើតេស្តវិជ្ជមាននេះ បានបង្កជាក្តីបារម្ភខ្លាំងមែនទែន ដោយសារតែកត្តាអាយុរបស់លោក។

លោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបចំពោះក្តីបារម្ភនេះ អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានចេញមុខបញ្ជាក់ថា លោក បៃដិន ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ថែមទាំងលេបថ្នាំព្យាបាលកូវីដទៀតផង។

BBC ផ្សាយថា មុនពេលលោកធ្វើតេស្តវិជ្ជមានជំងឺនេះ លោកបានជួបអ្នកគាំទ្រក្នុងទីក្រុង Las Vegas ហើយថ្លែងនៅឯព្រឹត្តិការណ៍មួយ។ ក្រោយមក លោកក៏បានលុបចោលកម្មវិធីថ្លែងសុន្ទរកថា នៅឯយុទ្ធនាការឃោសនាបោះឆ្នោតរួចទៅហើយដែរ។

លោក ចូ បៃដិន (Getty)

ទន្ទឹមនោះ បើតាមការចុះផ្សាយរបស់ CNA, ការរកឃើញឆ្លងជំងឺនេះ កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយបទអត្ថាធិប្បាយរបស់លោក បៃដិន នៅក្នុងកិច្ចសម្ភាសមួយកាលពីថ្ងៃអង្គារ ដែលក្នុងនោះលោកនិយាយថា លោកអាចដកខ្លួនលែងឈរឈ្មោះជាបេក្ខជនបោះឆ្នោតប្រជែងតំណែងប្រធានាធិបតីខែវិច្ឆិកា ប្រសិនបើលោកកើតជំងឺធ្ងន់។

នេះត្រូវបានគេមើលឃើញថា ជាឧបសគ្គមួយទៀតចំពោះប្រធានាធិបតីអាមេរិក បន្ទាប់ពីលោក ត្រូវបេក្ខជនតែងតាំងខាងគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ វាយប្រហារយ៉ាងស្ពឹកមុខ នៅក្នុងការជជែកដេញដោលគ្នាលើដំបូងកាលពីខែមុន។

លោក ត្រាំ (ឆ្វេង) និងលោក បៃដិន អំឡុងការជជែកដេញដោល (រូបថត៖ Getty)

ដោយសារតែមើលទៅឃើញថាធ្វើមិនបានល្អ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យបានជំរុញឲ្យលោក បៃដិន ដកបេក្ខភាព ហើយជំនួសដោយអ្នកថ្មី ដែលល្អប្រសើរជាងនេះ ហើយឥឡូវ មានសមាជិករដ្ឋសភាប្រហែល២០នាក់និង ព្រឹទ្ធសមាជិកម្នាក់ បានអំពាវនាវឲ្យលោក ដកខ្លួនចេញ។

មិនត្រឹមប៉ុណ្ណឹង បើយោងតាមការស្ទង់មតិភាគច្រើនបានបង្ហាញថា លោក បៃដិន កំពុងមានសំឡេងគាំទ្រ តិចជាងលោក ត្រាំ ក្នុងការឈ្នះតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បៃដិន បញ្ជាសេវាសម្ងាត់ ដាក់កម្លាំងការពារមន្ត្រីជាន់ខ្ពស់មួយរូប ក្រោយ ត្រាំ ត្រូវគេលបប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម