ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីរុស្ស៊ី៖ ឆ្នាំ២០៣៤ អ៊ុយក្រែននឹងបាត់វត្តមានពីពិភពលោក
ជំនួយការជិតស្និទ្ធរបស់លោក ពូទីន និងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា នាពេលឆាប់ៗខាងមុខ វត្តមានរបស់ប្រទេសអ៊ុយក្រែន នឹងរលាយបាត់ពីលើលោកនេះ។ ការលើកឡើងរបស់លោក Medvedev បានធ្វើឡើងនៅអំឡុងពេលផ្ដល់បទសម្ភាសន៍មួយជាមួយសារព័ត៌មានរុស្ស៊ី AIF.ru កាលពីថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤។

មន្ត្រីជាន់ខ្ពស់ក្រុងមូស្គូរូបនេះ បានបញ្ជាក់ថា ការបាត់វត្តមានរបស់អ៊ុយក្រែន នឹងកើតឡើងនៅក្រោយឆ្នាំ២០៣៤ខាងមុខ ជាឆ្នាំដែលអ៊ុយក្រែនធ្លាប់អះអាងថា ខ្លួននឹងក្លាយជាសមាជិកអង្គការណាតូ។ លោក Medvedev បាននិយាយថា៖«វាមិនមែនជារឿងចៃដន្យទេ ដែលអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយដោយបើកចំហថា វានឹងក្លាយជាសេណារីយ៉ូវិជ្ជមាន ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយសម្ព័ន្ធមិត្តនៅឆ្នាំ២០៣៤។ នោះមានន័យថា វានឹងមិនកើតឡើងទេ។ ដល់ពេលនោះ គ្មានមេដឹកនាំបច្ចុប្បន្នណាម្នាក់នៃណាតូ អាចនៅតែកាន់តំណែងរបស់ពួកគេដដែលឡើយ។ វាអាចទៅរួចដែលថា អ៊ុយក្រែន នឹងលែងមានវត្តមានទៀតផងដែរ»។
បន្ថែមពីនេះ លោក Medvedev ក៏បានចោទប្រកាន់អង្គការណាតូដែលជាស្ថាប័នយោធាកំពូលរបស់អឺរ៉ុបនិងអាមេរិកថា ពួកគេបានព្យាយាមប្រើប្រាស់អ៊ុយក្រែនជាមធ្យោបាយដើម្បីកម្ទេចរុស្ស៊ី។ ទន្ទឹមនោះ លោកបានស្ដីបន្ទោសទៅលើរដ្ឋាភិបាលក្រុងកៀវ ចំពោះរឿងដែលមិនអាចឈានទៅដល់កិច្ចចរចាបទឈប់បាញ់មួយដែលគេចង់បានបំផុត។
លោក បាននិយាយថា៖«ដរាបណា យើងអាចបង្ការមហន្តរាយសកលបាន យើងនឹងព្យាយាមធ្វើដូច្នេះទៀត។ គួរឲ្យសោកស្ដាយ សត្រូវរបស់យើងបច្ចុប្បន្ន មិនអាចចែករំលែកនូវមហិច្ឆតារបស់ពួកយើង ហើយយើងមិនអាចជឿជាក់លើឧត្ដមគតិ ឆន្ទៈ និងសេចក្តីប្រាថ្នាចង់បានសន្តិភាពរបស់ពួកគេបានឡើយ។ នេះមានន័យថា អ្វីៗគ្រប់យ៉ាងគឺអាចទៅរួច»។
សូមបញ្ជាក់ថា សម្ដីរបស់លោក Medvedev ធ្វើឡើងស្របពេលដែលភាពតានតឹងរវាងអង្គការណាតូ និងរុស្ស៊ី បានកើនកម្ដៅខ្លាំងដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាននាពេលកន្លងមក ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។ លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានម្ដងហើយម្ដងទៀតចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់ការការពារខ្លួន ហើយរដ្ឋាភិបាលក្រុងមូស្គូបានចោទប្រកាន់ទៅលើសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនថា បានជំរុញឲ្យពិភពលោកឆ្ពោះទៅរកការប្រឈមមុខនឹងសង្គ្រាមនុយក្លេអ៊ែរ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?