Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ផ្អាក​កិច្ច​ចរចា​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក ជុំវិញ​រឿង​លក់សព្វាវុធឲ្យ​តៃវ៉ាន់

បានផុស

នៅ

ប្រទេស​ចិន បាន​ប្រកាស​​​កាល​ពី​​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤ ថា ខ្លួន​​​សម្រេចចិត្ត​ផ្អាក​កិច្ច​ចរចា​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ដែល​រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីតោន​បាន​លក់​​សព្វាវុធ​ឲ្យ​ទៅ​កោះ​តៃវ៉ាន់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាយក្ស​អាស៊ី ដែល​តែង​តែ​អះអាង​ថា​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​​​នោះ បាន​និយាយ​ថា ការ​លក់​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​​ឲ្យ​ក្រុង​តៃប៉ិ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិយាកាស​នយោបាយ ទាក់ទិន​នឹង​​ការ​រៀបចំ​កិច្ច​ចរចារវាង​​​​ប្រទេស​ទាំង​២​អំពីការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ។

ការ​លើក​ឡើង​របស់​ចិន​លើក​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​សភា​អាមេរិក កាល​ពី​ពេល​ថ្មីៗ​ បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​យោធា​ចំនួន ៥០០​លាន​ដុល្លារ​សម្រាប់​តៃវ៉ាន់ ដើម្បី​បង្កើន​​ការ​រារាំង​ប្រឆាំង​នឹង​ចិន។ លោក Lin Jian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា “ហេតុដូច្នេះហើយ ភាគីចិនបានសម្រេចចិត្តផ្អាកការពិភាក្សាជាមួយសហរដ្ឋអាមេរិកលើការពិគ្រោះថ្មីស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធ។ ទំនួល​ខុស​ត្រូវ​​នេះ ​​ពឹង​ផ្អែក​ទាំង​ស្រុង​​ទៅ​លើ​សហរដ្ឋ​អាមេរិក”។

ការផ្អាកកិច្ចពិភាក្សានេះ បង្ហាញ​ពីផល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធជា​សកល ដោយទីក្រុងប៉េកាំងបានចូលរួមជាមួយទីក្រុងមូស្គូ ក្នុងការបដិសេធមិនពិភាក្សាជាមួយវិធានការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រកួត​ប្រជែង​អាវុធនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិក កាលពីខែមុន បានប្រកាសពីលទ្ធភាពនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដើម្បី​ជាយុទ្ធសាស្ត្របន្ថែមទៀត រារាំងរុស្ស៊ី និងចិន។ បច្ចុប្បន្ន មហា​​អំណាច​មួយ​នេះ មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣៧០០គ្រាប់ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm។ ចំណែក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថា​មាន​ប្រហែល ៤៥០០​គ្រាប់ ខណៈ​ចិន​អាច​មាន ៤១០​គ្រាប់។

ជាវិធានការ​ឆ្លើយ​តប សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តអន្តរជាតិដ៏សំខាន់របស់តៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុត បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្ត​របស់​ចិន​លើក​នេះ ខណៈដែលអាមេរិកបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ខ្លួនក្នុងការចូលរួមក្នុងកិច្ចសន្ទនា។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា “យើងគិតថា វិធីសាស្រ្តនេះ បាន​ធ្វើ​ឲ្យ​ខូចដល់ស្ថិរភាពយុទ្ធសាស្ត្រ ហើយវាបង្កើនហានិភ័យនៃការ​កើន​ឡើង​ការប្រកួត​ប្រជែងសព្វាវុធ។ ជាអកុសល ដោយការផ្អាកការពិភាក្សា​ទាំងនេះ ប្រទេសចិនបានជ្រើសរើសមិនបន្តកិច្ចខិតខំប្រឹងប្រែង ដែលនឹងគ្រប់គ្រងហានិភ័យជាយុទ្ធសាស្ត្រ និងការពារការប្រជែង​សព្វាវុធតម្លៃថ្លៃ ប៉ុន្តែយើងសហរដ្ឋអាមេរិក នឹងនៅតែបើកចំហក្នុងការអភិវឌ្ឍ និងអនុវត្តវិធានការកាត់បន្ថយហានិភ័យជាក់ស្តែងជាមួយប្រទេសចិន”៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម