Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរឥណ្ឌូណេស៊ី​ចាប់ជនជា​តិឥណ្ឌា​បីនាក់​ដែលប៉ង​នាំ​គ្រឿងញៀន​ឆ្លងដែន​ចូល​អូស្រ្តាលី​ដោយ​បំពាក់​ទង់ជាតិ​សិង្ហបុរី​​

បានផុស

នៅ

ការចេញផ្សាយរបស់សារពត៌មាន​​ CNA នៅថ្ងៃទី១៨ខែ​កក្កដានេះបានឲ្យដឹងថា អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់​ជន​ជាតិ​ឥណ្ឌា​៣នាក់ ដើម្បី​រារាំងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀននៅលើនាវាដែលមានទង់ជាតិសិង្ហបុរីនៅកោះ Riau ។

(រូបភាព៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរឥណ្ឌូណេស៊ីបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនគ្រីស្តាល់ប្រហែល​១០៦គីឡូក្រាម នៅលើនាវា Legend Aquarius ដែលមានទង់ជាតិសិង្ហបុរី កំពុងឆ្លងកាត់ដែនទឹកនៃកោះ Riau​ របស់ឥណ្ឌូណេស៊ី​ មានគោលដៅ​នាំចូល​​​ប្រទេសអូស្រ្តាលី។

ប្រធានទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី លោក Marthinus Hukom បានឲ្យដឹងថា ជាលទ្ធផលនៃការសហការគ្នារវាងឥណ្ឌូណេស៊ីនិងសិង្ហបុរី និង តាមរយៈការជួយរាយការណ៍ពីសាធារណៈជន ជនជាតិឥណ្ឌាបីនាក់ដែលនៅលើកប៉ាល់នោះត្រូវបានចាប់ខ្លួន។ ជនសង្ស័យទាំងបីមានឈ្មោះជាអក្សរកាត់ថា RN, SD, និង GF ជាមេក្លោងនៅពីក្រោយការប៉ុនប៉ងរត់ពន្ធគ្រឿងញៀននេះ។

(រូបភាព៖ F. PANGESTU)

ជនសង្ស័យទាំងបីមិនមែនជាសមាជិកនាវិកទេ ប៉ុន្តែពួកគេបានរស់នៅប្រទេសសិង្ហបុរីប្រហែល៦ទៅ៨ឆ្នាំ ហើយពួកគេម្នាក់ៗមានលិខិតបញ្ជាក់ការសិក្សាផ្នែកវិស្វកម្មនាវា។ ពួកគេបានរចនាកន្លែងពិសេសមួយ ដោយដាក់គ្រឿងញៀននៅក្នុងធុងឥន្ធនៈដើម្បីរក្សាទុកថ្នាំញៀន ហើយលាក់នៅក្នុងបន្ទប់ម៉ាស៊ីនលើនាវា។

ការ​ចុះ​ផ្សាយ​នោះ បាន​ឱ្យ​ដឹង​ថា ប្រទេសឥណ្ឌូណេស៊ី​នឹងធ្វើការជាមួយសមភាគីសិង្ហបុរីរដើម្បីផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការអនុវត្ត និងប្រតិបត្តិការរួមគ្នាបន្ថែមទៀត ដើម្បីស៊ើបអង្កេតបន្ថែមលើករណីនេះ។ ការ​ផ្តន្ទា​ទោសអតិបរមាសម្រាប់ការ​ចោទ​ប្រកាន់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់គឺត្រូវបានកាត់ទោសប្រហារជីវិត។ នេះយោងតាមច្បាប់ប្រឆាំងគ្រឿងញៀនឆ្នាំ២០០៩​របស់​ប្រទេស​ឥណ្ឌូណេស៊ី​៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម