ព័ត៌មានអន្ដរជាតិ
UN ថា ក្នុងចំណោមមណ្ឌលសុខភាពទាំង២៦ សល់តែ១០កន្លែងប៉ុណ្ណោះនៅដំណើរការបានក្នុងតំបន់ហ្គាហ្សា
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ថា UNRWA បានប្រកាសនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា ក្នុងចំណោមមជ្ឈមណ្ឌលសុខភាពចំនួន២៦របស់ខ្លួន នៅសល់តែ១០ទីតាំងប៉ុណ្ណោះ ដែលនៅអាចដំណើរការបាននៅក្នុងតំបន់ហ្គាហ្សា។

UNRWA បានថ្លែងនៅលើបណ្ដាញសង្គម X ថា ទីតាំងមជ្ឈមណ្ឌលសុខភាពរបស់ខ្លួនទាំងអស់ ធ្លាប់រងការវាយប្រហារលើសពី១ពាន់ដង នៅក្នុងតំបន់ហ្គាហ្សាដែលត្រូវបានកាន់កាប់ដោយប៉ាឡេស្ទីន។ UNRWA ថា “ក្រុមការងាររបស់យើង បន្តប្រថុយជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់ការថែទាំវេជ្ជសាស្ត្រទៅកាន់ក្រុមគ្រួសារ (ប្រជាជនប៉ាឡេស្ទីន)”។ បន្ថែមពីនេះ UNRWA ក៏បានស្នើឲ្យមានបទឈប់បាញ់ផងដែរនៅក្នុងតំបន់ហ្គាហ្សា។
សូមបញ្ជាក់ថា ដោយបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសអន្តរជាតិ ចំពេលដែលខ្លួនបន្តវាយលុកយ៉ាងឃោរឃៅលើតំបន់ហ្គាហ្សា ចាប់តាំងពីពេលផ្ទុះសង្គ្រាមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាមួយក្រុមហាម៉ាស។
បើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា រយៈពេលជាង៩ខែកន្លងទៅនេះ ប្រជាជនប៉ាឡេស្ទីនជិត ៣៨ ៨០០នាក់ត្រូវបានសម្លាប់ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៨៩ ០០០នាក់បានរងរបួស ព្រមទាំងមានការរាំងស្ទះស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ជាដើម។
អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលសេចក្តីសម្រេចចុងក្រោយបានបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងត្បូងទីក្រុង Rafah ដែលជាកន្លែងមានប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់បានស្វែងរកការជ្រកកោនពីសង្រ្គាម មុនពេលទីក្រុងនេះត្រូវបានឈ្លានពានកាលពីថ្ងៃទី៦ ខែឧសភា៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច