Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ត្រៀមធ្វើការជាមួយលោក ត្រាំ រួចហើយ តែថា នឹងពិបាកខ្លាំង

បានផុស

នៅ

ក្នុងបទសម្ភាសផ្តាច់មុខជាមួយ BBC នៅទីក្រុងឡុងដ៍ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកក្កដាឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ទោះនរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក៏ដោយ ក៏អ៊ុយក្រែនធ្វើការជាមួយដែរ គ្រាន់តែថា បើលោក ដូណាល់ ត្រាំ ជាប់ឆ្នោត អ៊ុយក្រែន នឹងពិបាកធ្វើការជាមួយខ្លាំង។

លោក Zelensky (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ត្រូវបានគេដឹងថា មិនមែនជាអ្នកគាំទ្ររដ្ឋាភិបាលទីក្រុងកៀវទេ ហើយកាលពីប៉ុន្មានថ្ងៃមុន លោកថែមទាំងតែងតាំងដៃគូឈរឈ្មោះតំណែងអនុប្រធានាធិបតី JD Vance ​ទៀតផង ខណៈព្រឹទ្ធសមាជិករដ្ឋអូហៃយ៉ូ រូបនេះ ធ្លាប់បោះពាក្យសម្តីថា ទោះអ៊ុយក្រែន ទៅជាយ៉ាងណាក៏គាត់មិនខ្វល់ដែរ។

ម្យ៉ាងវិញទៀត លោក ត្រាំ កំពុងធ្វើឲ្យទីក្រុងកៀវដេកមិនលក់បក់មិនល្ហើយព្រោះថា បើបេក្ខជនតែងតាំងខាងគណបក្សសាធារណរដ្ឋរូបនេះ ឈ្នះឆ្នោតខែវិច្ឆិកាមែន សេតវិមានទំនងជាកាត់ផ្តាច់ជំនួយដល់អ៊ុយក្រែន ជាក់ជាមិនខានឡើយ។

យ៉ាងណាក្តី លោក Zelensky បានប្រាប់ទៅ BBC ថា “ប្រហែលជាគាត់ មិនយល់ពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន ដូច្នេះយើងត្រូវតែធ្វើការជាមួយសហរដ្ឋអាមេរិក”។

លោក Zelensky (រូបថត៖ BBC)

សូមបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែន កំពុងស្ថិតនៅក្នុងចក្រភពអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំ សហគមន៍នយោបាយអឺរ៉ុប (EPC) ដោយនៅទីនោះ គាត់ក៏បានថ្លែងសុន្ទរកថាផងដែរ កាលពីរសៀលថ្ងៃព្រហស្បតិ៍។

EPC គឺជាវេទិកាក្រៅផ្លូវការមួយសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមានប្រទេសជាសមាជិក EU ចំនួន២៧ និងប្រទេសមិនមែនជាសមាជិក EU ចំនួន២០៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក បៃដិន ខ្មាសគេលើឆាក ដោយច្រឡំហៅលោក ហ្សេលេនស្គី ថា “ពូទីន” 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៣ នាទីutes មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

ព័ត៌មានជាតិ២៧ នាទីutes មុន

លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

ព័ត៌មានជាតិ៤៧ នាទីutes មុន

ខេត្តកំពង់ចាម ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីទ្រង់ទ្រាយធំជាងមុន

សេចក្ដីជូនដំណឹង៥៥ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

សន្តិសុខសង្គម៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៦ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម