Connect with us

ព័ត៌មានអន្ដរជាតិ

មិនខ្លាចកូវីដ! តិចសាស់ នឹងលែងឲ្យប្រជាជនពាក់ម៉ាសទូទាំងរដ្ឋ

បានផុស

នៅ

អភិបាលរដ្ឋតិចសាស់លោក Greg Abbott បាននិយាយកាលពីថ្ងៃអង្គារថា លោកមានផែនការដកច្បាប់ពាក់ម៉ាសនៅទូទាំងរដ្ឋ និងអនុញ្ញាតឲ្យអាជីវកម្ម និងកន្លែងនានាអាចបើកដំណើរការបាន ១០០ ភាគរយដោយលើកឡើងពីការធ្លាក់ចុះនៃការចូលសម្រាកនៅមន្ទីរពេទ្យ ខណៈមនុស្សកាន់តែច្រើនកំពុងទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abbott បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់សភាពាណិជ្ជកម្ម Lubbock ថា “មានប្រជាជនរដ្ឋតិចសាស់ច្រើនណាស់ដែលត្រូវបានគេបញ្ឈប់ពីឱកាសការងារ ។ ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនបានខាតបង់ប្រាក់របស់ពួកគេ ។ វាត្រូវតែបញ្ចប់ ។ ឥឡូវនេះវាដល់ពេលហើយដើម្បីបើករដ្ឋតិចសាស់ ១០០ ភាគរយ” ។

លោកបាននិយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីអនុញ្ញាតឲ្យអាជីវកម្មនៅក្នុងរដ្ឋបើក ១០០ ភាគរយនៅថ្ងៃទី ១០ ខែមីនា ហើយការពាក់ម៉ាសនឹងត្រូវបញ្ចប់នៅថ្ងៃដដែលនោះ ។

ទោះយ៉ាងណាអភិបាលរូបនេះបានកត់សម្គាល់ថា រដ្ឋនឹងមិនបោះបង់ចោលនូវការអនុវត្តប្រកបដោយសុវត្ថិភាពនៃគម្លាតសង្គមដែលប្រជាជនរដ្ឋតិចសាស់ស្ទាត់ជំនាញក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះទេ ។

ការចាក់វ៉ាក់សាំងជិត ៥.៧ លានដូសត្រូវបានគេផ្តល់ទៅឲ្យរដ្ឋតិចសាស់ ហើយឥឡូវនេះរដ្ឋកំពុងគ្រប់គ្រងការចាក់ជិតមួយលានដូសក្នុងមួយសប្តាហ៍ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអភិបាលរដ្ឋ ។

គិតត្រឹមល្ងាចថ្ងៃអង្គារមនុស្សជាង ២.៦ លាននាក់នៅក្នុងរដ្ឋនេះបានឆ្លងជំងឺកូវីដ ១៩ និងជិត ៤៤,០០០ នាក់បានស្លាប់ ខណៈដែលជាង ២.៤ លាននាក់បានជាសះស្បើយ ។ បើយោងតាមសាកលវិទ្យាល័យ Johns Hopkins ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម