Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទ អ៊ុយក្រែន ចូលដៃអាមេរិក ផលិតអាវុធគីមី បាញ់លើទាហានរបស់ខ្លួន

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានចោទប្រកាន់ថា កងកម្លាំងអ៊ុយក្រែន កំពុងប្រើប្រាស់អាវុធគីមីនៅលើសមរភូមិ ហើយទីក្រុងមូស្គូ ថែមទាំងប្រមូលបានព័ស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ទីក្រុងកៀវ កំពុងចូលដៃធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីផលិតសមាសធាតុសម្រាប់ផលិតអាវុធជីវសាស្ត្រ បាញ់លើទាហានរុស្ស៊ីទៀតផង។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov (រូបថត៖ ក្រសួងការបរទេសរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ទូរទស្សន៍ Zvezda និងត្រូវបានផ្សាយបន្តដោយ RT កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤, លោក Ryabkov អះអាងថា ទីក្រុងកៀវ ពិតជាបានចូលរួមក្នុងសកម្មភាពខុសច្បាប់ទាក់ទងនឹងសង្គ្រាមគីមីនិងជីវសាស្រ្តមែន។

ស្របពេលជាមួយគ្នានោះដែរ អ្នកការទូតខាងលើនិយាយថា រុស្ស៊ីកំពុងជូនដំណឹងដល់ទីភ្នាក់ងារអន្តរជាតិពាក់ព័ន្ធអំពីបញ្ហាទាំងនេះរួចអស់ហើយ ហើយក៏បញ្ជូនរបាយការណ៍ទៅអង្គការហាមឃាត់អាវុធគីមី (OPCW) រួចហើយដែរ។

ទាក់ទងនឹងការរំលោភលើអនុសញ្ញាអាវុធជីវសាស្រ្ត លោក Ryabkov និយាយថា ក្នុងអំឡុងពេលជម្លោះជិតពីរឆ្នាំកន្លះមកនេះ យោធារុស្ស៊ី ប្រមូលបានព័ស្តុតាងយ៉ាងច្រើន ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវនៅក្នុងរឿងនេះ។

(រូបថត៖ Getty)

មិនត្រឹមប៉ុណ្ណឹង លោកថែមអះអាងថា ទង្វើរបស់អ៊ុយក្រែននិងអាមេរិក មិនគួរទទួលបានការ​ថ្កោលទោស​​ត្រឹម​តែ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ពោលគឺគួរក៏តែទទួលការថ្កោលទោសពីសំណាក់​សមាគមអន្តរជាតិ​ជាច្រើន​ផង​ដែរ។

សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Ryabkov ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី ប្រកាសកាលពីដើមខែនេះថា ខ្លួនបានរកឃើញមន្ទីរពិសោធន៍គីមីរបស់អ៊ុយក្រែន ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Avdeevka នៃតំបន់ Donbass ដែលរុស្ស៊ី វាយយកបាន ហើយទីនោះទៀតសោត ត្រូវបានប្រើដើម្បីផលិតសារធាតុពុលខ្លាំង “អ៊ីដ្រូសែនស្យានីត”។

ទីក្រុងមូស្គូក៏អះអាងដែរថា ទីក្រុងកៀវ បានប្រើប្រាស់ភ្នាក់ងារគីមី ដើម្បីផលិតយន្តហោះគ្មានមនុស្សបើក Kamikaze៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមានថា អ៊ុយក្រែន កំពុងរៀបចំការបង្កហេតុ ដោយប្រើប្រាស់អាវុធគីមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម