ព័ត៌មានអន្ដរជាតិ
ទឹកប្រាក់ជាង៦លានដុល្លារត្រូវបានរៃអង្គាសជូនជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារលោកដូណាល់ ត្រាំ
សមាជិកសមាជរបស់គណបក្សសាធារណរដ្ឋដែលចូលរួមកម្មវិធីសមាជថ្នាក់ជាតិរបស់គណបក្សសាធារណរដ្ឋ (GOP convention) នៅទីក្រុង Milwaukee រដ្ឋ Wisconsin បានរៃអង្គាសប្រាក់បានជាង៦លានដុល្លារសម្រាប់ផ្តល់ជូនគ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នៃការបាញ់ប្រហារប៉ុនប៉ងធ្វើឃាត លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋដែលកំពុងកើនឡើងប្រជាប្រិយភាព កាលពីថ្ងៃសៅរ័សប្តាហ៍មុន។

លោក ដូណាល់ ត្រាំ ដែលកំពុងដឹកនាំសមាជរបស់គណបក្សសាធារណរដ្ឋ បានឡើងថ្លៃងសារនយោបាយជាលើកដំបូង ក្រោយពីការតែងតាំងជាផ្លូវការជាបេក្ខភាពប្រធានាធិបតីសម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បោះឆ្នោតនៅខែវិច្ឆិកា ដោយបានលាតត្រដាងនូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសម្រាប់ជនរងគ្រោះក្នុងការការពារជីវិតលោកនិងក្រុមគ្រួសារលោក ដោយមានចំនួនទឹកប្រាក់៦,៣ លានដុល្លារ។
មុនថ្លែងសារទៅកាន់សមាជជាតិរបស់គណបក្សសាធារណរដ្ឋ លោក ត្រាំ បានស្នើឱ្យអង្គសមាជទាំងមូលស្មឹងស្មាធិ៍មួយស្របក់ដែលជាការរំឭកដល់បុរសម្នាក់ដែលបានស្លាប់ គឺលោក Corey Comperatore អំឡុងពេលនៃការប៉ុនប៉ងធ្វើឃាតលោកនៅឯពិធីជួបជុំកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ដោយបានថ្លែងទៅកាន់អ្នកចូលរួមពិធី CNN បានស្រង់សម្តី លោក ដូណាល់ ត្រាំ ដូចបាននិយាយថា៖«គ្មាននសេចក្តីស្រឡាញ់ណាធំជាងការបូជាជីវិតរបស់មនុស្សម្នាក់សម្រាប់អ្នកដទៃនោះទេ។ នេះគឺជាស្មារតីដែលបានបង្កើតសហរដ្ឋអាមេរិកនៅក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុតរបស់អាមេរិក ហើយនេះគឺជាសេចក្តីស្រឡាញ់ដែលនឹងនាំអាមេរិចត្រឡប់ទៅកំពូលនៃសមិទ្ធផលនិងភាពអស្ចារ្យរបស់មនុស្ស។ នេះជាអ្វីដែលយើងត្រូវការ»។

ហ្វូងមនុស្សដែលបានចូលរួមពិធីនោះបានស្រែកព្រមៗគ្នាថា «Corey» ហើយ បន្ទាប់ពីការថ្លែងបែបនេះ លោកដូណាល់ ត្រាំ បានដើរសំដៅទៅរករូបតំណាងឱ្យ លោក Comperatore រួចក៏ថើបមួកការពារដែលគេបំពាក់។
លោក ត្រាំ បាននិយាយសសើរលោក Comperatore ថា៖«ដើរតួជាខែលការពារមនុស្ស» ដើម្បីការពារគ្រួសាររបស់លោកពីគ្រាប់កាំភ្លើងថា៖«គាត់ជាមនុស្សល្អណាស់»៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ