Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀម​ដាក់​ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ ឆ្លើយតប​នឹង​គម្រោង​ពង្រាយមីស៊ីល​របស់អាមេរិក​​នៅ​អាល្លឺម៉ង់

បានផុស

នៅ

នាថ្ងៃទី១៨ ខែកក្កដា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា រុស្ស៊ីមិនច្រានចោលការដាក់ពង្រាយគ្រាប់មីស៊ីលនុយក្លេអ៊ែរនោះទេ ដើម្បីជាការឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើទឹកអាល្លឺម៉ង់។

លោក Sergei Ryabkov (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ryabkov បានបញ្ជាក់ថា ការដាក់ពង្រាយអាវុធ​របស់ក្រុងមូស្គូ អាចធ្វើឡើងនៅក្នុងតំបន់ Kaliningrad ដែលស្ថិតនៅចំចន្លោះប្រទេសសមាជិកណាតូចំនួន២ គឺ ប៉ូឡូញ និងលីទុយអានី។ មន្ត្រី​ជាន់រុស្ស៊ី​រូប​នេះ ថា តំបន់ Kaliningrad គឺជាផ្នែកខាងលិចបំផុតនៃប្រទេសរុស្ស៊ី ហើយ​វា​បានក្លាយជាការ​ព្រួយបារម្ភរបស់គូប្រជែងរបស់រុស្ស៊ី​ជា​យូរណាស់​មកហើយ។

មីស៊ីលដែលរុស្ស៊ី និងអាមេរិកកំពុងពិចារណាដាក់ពង្រាយ គឺជាប្រភេទ​សព្វាវុធ​រយៈចម្ងាយឆ្ងាយ ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាអាមេរិក-សូវៀតឆ្នាំ ១៩៨៧។ យ៉ាង​ណា​មិញ អាមេរិក​បានបោះបង់ចោល​សន្ធិសញ្ញា​នេះ​ក្នុង​ឆ្នាំ២០១៩ ដោយ​ចោទ​រុស្ស៊ី​ពី​ការ​បំពាន​ច្បាប់សន្ធិសញ្ញា តែត្រូវក្រុង​មូស្គូបដិសេធ។

អ្នកជំនាញផ្នែកសន្តិសុខ បាននិយាយថា ការដាក់ពង្រាយមីស៊ីលដែលបានគ្រោងទុកនេះ គឺជាផ្នែកមួយនៃការប្រកួតប្រជែងសព្វាវុធ ដែលបន្ថែមពីលើការគំរាមកំហែងដ៏ស្មុគស្មាញនាពេល​បច្ចុប្បន្ន ចំពេលកំពុងមានភាពតានតឹងខ្លាំងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

ការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររបស់រុស្សីនៅ Kaliningrad នឹងផ្ដល់ជាការព្រមានដ៏ខ្លាំងមួយទៅកាន់លោកខាងលិច ដោយសារតំបន់ Kaliningrad គឺ​នៅជិតប្រទេសណាតូជាទីបំផុត។

ប៉ុន្តែបើតាមលោក Andrey Baklitskiy អ្នកជំនាញគ្រប់គ្រងអាវុធនៅវិទ្យាស្ថាន UNIDIR របស់អង្គការសហប្រជាជាតិ បានយល់ឃើញថា មីស៊ីលរុស្ស៊ីនៅតំបន់ Kaliningrad ប្រហែលជាត្រូវអាចតាមដានដឹងគ្រប់វិនាទី ដោយអ្នកស៊ើបការណ៍ និងអ្នកឃ្លាំមើលរបស់អង្គការណាតូ ដូច្នេះការដាក់ពង្រាយបែបនេះទំនង​ជា​ការ​បង្វែរ​ស្ថានការណ៍​ប៉ុណ្ណោះ។ លោក Andrey ធ្លាប់​និយាយ​កាល​ពី​ដើម​សប្ដាហ៍​ថា បើ​ចង់​ដាក់​ពង្រាយ​មីស៊ីលមែន នោះ​រុស្ស៊ី​នឹង​​ជ្រើស​យក​ទីតាំង​រដ្ឋធានី​មូស្គូ ឬ​តំបន់ Leningrad ឬ​តំបន់ Chukotka នៅ​ភាគ​​ខាង​កើត​បំផុត​​របស់​ប្រទេស​រុស្ស៊ី ព្រោះ​ពី​ទីកន្លែង​ទាំង​នោះ រុស្ស៊ី​អាច​កំណត់​គោលដៅ​បាញ់​ដល់​រដ្ឋ Alaska ឬ​សូម្បី​តែ​រដ្ឋ California។

(រូបភាព៖ AP)

សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិក បានប្រកាស​កាលពីសប្តាហ៍មុនថា ខ្លួននឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីល​នៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ ដូចជា មីស៊ីល SM-6 មីស៊ីល Tomahawk និងមីស៊ីលលឿនជាងសម្លេងប្រភេទថ្មី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការណាតូ និងការការពារអឺរ៉ុប។

ដោយឡែក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លា​ប់​បាន​ឲ្យ​ដឹង​កាលពីខែមិថុនា​កន្លង​ទៅ​ថា ទីក្រុងមូស្គូនឹងបន្តផលិតមីស៊ីលរយៈចម្ងាយខ្លី និងឆ្ងាយឡើងវិញ ហើយនឹងពិចារណាថាត្រូវដាក់នៅទីណា ប្រសិនបើចាំបាច់។ ប្រព័ន្ធមីស៊ីលរបស់រុស្ស៊ីភាគច្រើន មានសមត្ថភាពបំពាក់ក្បាលគ្រាប់ធម្មតា និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម