Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិត តៃវ៉ាន់ ម្នាក់ ប្រាប់បទពិសោធន៍​រងជំងឺមហារីក ព្រោះតែទម្លាប់ទទួលទានអាហារប្រចាំថ្ងៃ

បានផុស

នៅ

អ្នកឯកទេសជំងឺបេះដូងនៅតៃវ៉ាន់ លោក Chen Weihua ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឆ្អឹងជាលើកដំបូង នៅពេលគាត់មានអាយុ ៣២ ឆ្នាំ។ បន្ទាប់មក​ ទើបរកឃើញថាមាន​ជំងឺ​មហារីក​ក្រលៀន​ ដោយសារ​មាន​សញ្ញា​នៃ​ការ​ឈឺ​ខ្នង​។ ក្រោយមក ទើបរកឃើញដុំរឹងមួយនៅក​ ទាក់ទិននឹងជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។

បន្ទាប់ពីធ្វើការស្កេន CT ជាច្រើន វេជ្ជបណ្ឌិតបានរកឃើញថា គាត់មានជំងឺមហារីកឈាម lymphocytic រ៉ាំរ៉ៃ ដែលជាក្រុមនៃជំងឺសាហាវនៃឈាម និងខួរឆ្អឹង ទាំងអស់ត្រូវបានរកឃើញក្នុងរយៈពេល ១៥ ឆ្នាំ។ លោកជឿជាក់ថា មូលហេតុនៃជំងឺមហារីក អាចទាក់ទងនឹងទម្លាប់រស់នៅរបស់គាត់តាំងពីក្មេងមកម្ល៉េះ។ នៅពេលនោះគាត់តែងតែផឹកភេសជ្ជៈជំនួសទឹកធម្មតា ក៏ដូចជាអាហារបំពង អាហារខ្លាញ់ និងប្រៃ។

លោក Chen Weihua
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលនៃការសិក្សា និងការងារផ្នែកវេជ្ជសាស្ត្រ ដោយសារតែមមាញឹក និងសម្ពាធការងារខ្ពស់ លោកវេជ្ជបណ្ឌិតតែងតែគេងមិនលក់រាល់យប់ រហូតធ្លាក់ក្នុងស្ថានភាពគេងមិនលក់ជាប្រចាំ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលគាត់ស្ត្រេស គាត់តែងតែញ៉ាំផ្អែមច្រើន និងជក់បារីពីរកញ្ចប់ក្នុងមួយថ្ងៃ។ វាមកពីទម្លាប់ទាំងនេះដែលគាត់បានជួបប្រទះបញ្ហារាងកាយជាច្រើន។

លោកវេជ្ជបណ្ឌិតតៃវ៉ាន់រូបនេះបាននិយាយបន្ថែមទៀតថា ដ្បិតថានាពេលនេះលោករស់នៅជាមួយជំងឺមហារីកក៏ដោយ ប៉ុន្តែអ្វីៗបានប្រសើរឡើងច្រើន ដោយសារការព្យាបាលសកម្ម ក៏ដូចជាការព្យាយាមផ្លាស់ប្តូរទម្លាប់រស់នៅ និងការសម្រួលអារម្មណ៍ឲ្យកាន់តែប្រសើរឡើង។

ទោះយ៉ាងណា តាមរយៈបទពិសោធន៍នៃការទទួលទានអាហារប្រចាំថ្ងៃរបស់លោកវេជ្ជបណ្ឌិតតៃវ៉ាន់ Chen Weihua បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សឹងតែមិនជឿថាការទទួលទានអាហារធម្មតាៗសោះ តែអាចធ្វើឲ្យយើងកើតជំងឺមហារីកបានយ៉ាងងាយ។ ដូចនេះដើម្បីរក្សាសុខភាពឲ្យមាំទាំយើងក៏គួរចៀសវាងអាហារដុត, ចៀន និងសាច់ក្រហម ឬអាហារកែច្នៃជ្រុលជាប្រចាំ។​ ជាពិសេសសូម្បីតែ អាហារផ្អែមផ្សេងទៀតក៏រងនូវហានិភ័យដែរ។​ មិនត្រឹមប៉ុណ្ណឹងទេ ការចូលចិត្តជក់បារី និងផឹកស្រាក៏ជាបញ្ហាដែលយើងគួរចៀសឲ្យបានដូចគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូពេទ្យ​អាមេរិកម្នាក់ ព្រមានពី​​រោគសញ្ញាលើ​ស្បែក​មួយ​ប្រភេទ ​មានឱកាសកើត​មហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម