Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាជាប់គាំង IT កំពុងធ្វើឲ្យផ្អើលពេញពិភពលោក

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃសុក្រទី១៩ខែកក្កដា ពិភពលោកបានជួបប្រទះបញ្ហាជាប់គាំង IT ទ្រង់ទ្រាយធំដ៏មហិមា ដោយប៉ះពាល់ដល់ប្រព័ន្ធធនាគារ សេវារថភ្លើង យន្តហោះ មន្ទីរពេទ្យ និងផ្សារហ៊ុនជាដើម ដែលបង្កភាពភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នា។

(រូបថត៖ SKY)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅប្រទេសកម្ពុជា មានធនាគារមួយចំនួនត្រូវរងគ្រោះដោយបញ្ហានេះ ពោលគឺអតិថិជនពិបាកបើកគណនីក្នុងទូរស័ព្ទ ឬរអាក់រអួលក្នុងការទូទាត់ប្រាក់ជាដើម។

យ៉ាងណា តាមការបញ្ជាក់ពីអ្នកជំនាញអន្តរជាតិ, ដើមចមនៃបញ្ហានេះគឺបណ្តាលមកពីបញ្ហា Cloud របស់ Microsoft ខណៈខាងក្រុមហ៊ុនក៏ទទួលស្គាល់ដែរ ថែមទាំងបញ្ជាក់ទៀតថា ខ្លួនក៏ពិនិត្យលើបញ្ហាជាមួយកម្មវិធីនិងប្រព័ន្ធប្រតិបត្តិការ 365 របស់ខ្លួនដែរ ហើយនឹងព្យាយាមដោះស្រាយឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនោះ ក្រុមហ៊ុនសន្តិសុខអ៊ីនធើណិតអាមេរិក CrowdStrike ក៏ទទួលស្គាល់ដែរថា ខ្លួនមានចំណែកក្នុងកំហុសឆ្គងនេះ ហើយក៏កំពុងធ្វើការដោះស្រាយដូចគ្នា។

(រូបថត៖ PA)

សូមបញ្ជាក់ថា Windows គឺជាប្រព័ន្ធប្រតិបត្តិការដែលគេប្រើប្រាស់ច្រើនបំផុត លើពិភពលោក ដូច្នេះមានន័យថា បើប្រព័ន្ធនេះគាំង វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកសឹងតែគ្រប់ផ្នែក។

ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះមានការចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាតជាបន្តបន្ទាប់អំពីការជាប់គាំងនានា ជាពិសេសវាជះឥទ្ធិពលខ្លាំងបំផុតលើវិស័យអាកាសចរណ៍ ដែលយន្តហោះនៅតាមព្រលានរាប់រយកន្លែង ត្រូវផ្អាកការហោះហើរ ហើយពេលនេះ គេកំពុងរង់ចាំមើលថាតើវានឹងបង្កផលអាក្រក់ដល់វិស័យអ្វីខ្លះទៀត និងពេលណាទើបគ្រប់យ៉ាងអាចស្តារឡើងវិញបាន៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៤ វិនាទី មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម