Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះនាងម្ចាស់ Sheikha Mahra នៅឌូបៃ ប្រកាសលែងលះស្វាមី ក្រោយអភិសេកត្រឹមពេល១ឆ្នាំ

បានផុស

នៅ

ព្រះនាង Sheikha Mahra បុត្រីរបស់នាយក​រដ្ឋមន្ត្រី​នៃ​ទីក្រុង​ឌូបៃនិងជាស្ដេច Sheikh Mohammed bin Rashid Al Maktoum បានប្រកាសលែងលះស្វាមី ដែលជាជំនួញឧស្សាហ៍កម្ម Sheikh Mana bin Mohammed នៅលើ Instagram ផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយពីកាសែត unilad នៅថ្ងៃទី១៩ ខែមិថុនា។

តាមរយៈការបង្ហោះ Instagram របស់ព្រះនាងផ្ទាល់ដែលត្រូវបានបង្ហោះកាលពីថ្ងៃពុធថា ” លោក​ប្ដី​ជាទី​ស្រឡាញ់​ដែល​អ្នក​កំពុង​កាន់កាប់​ជាមួយ​ដៃគូ​ផ្សេង​ទៀត ខ្ញុំ​សូម​ប្រកាស​ពី​ការ​លែងលះ​របស់​យើង​! ខ្ញុំ​លែង​លះ​អ្នកហើយ សូម​ថែរក្សាខ្លួន! ពី​អតីត​ប្រពន្ធ​របស់​អ្នក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន The Independent ក៏បានដកស្រង់នូវសំណេររបស់ព្រះនាងដោយពន្យល់ថា ការបង្ហោះនេះគឺជាដូចជាឆ្លុះបញ្ជាំងពីការអនុវត្តបែបប្រពៃណីរបស់ឥស្លាម រួមទាំងពាក្យអារ៉ាប់ដែលសរសេរភាសា Talaq ចំនួនបីដង (ការលែងលះភ្លាមៗ) ដែលអនុញ្ញាតឲ្យបុរសមូស្លីមអាចលែងលះប្រពន្ធរបស់គាត់ដោយស្របច្បាប់។

ការប្រកាសជាសាធារណៈនេះនៅលើ Instagram បានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរមិនតាមដានគ្នាទៅវិញទៅមក និងលុបរូបថតអាពាហ៍ពិពាហ៍របស់ពួកទ្រង់ចេញពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។ គេក៏បានកត់សម្គាល់ផងដែរថា រូបភាពរបស់ស្វាមីរបស់ព្រះនាងត្រូវបានលុបចេញពី Instagram របស់នាង ហើយរូបថតរបស់នាងត្រូវបានដកចេញពីគណនីរបស់ស្វាមីដូចគ្នា។

ទន្ទឹមនោះដែរ ងាកទៅកាន់ប្រតិកម្ម​របស់មហាជនលើ Instagram ដោយ​អ្នក​ប្រើ​មួយ​ចំនួន​បាន​ប៉ាន់ស្មាន​ថា​គណនី​របស់​ព្រះនាង​អាច​ត្រូវ​បាន​គេ​លួច​ចូល។ យ៉ាង​ណា​ក៏​ដោយ គ្មាន​ភ័ស្តុតាង​ណា​មួយ​នៃ​ការ​លួច​ចូល​បាន​លេច​ឡើង​ចាប់​តាំង​ពី​ការ​បង្ហោះ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ។ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះព្រះ​នាង ដោយ​សរសើរ​ពី​ភាព​ក្លាហាន​របស់ទ្រង់ និង​បាន​ជូនពរ​ឲ្យទ្រង់មាន​អនាគត​ល្អ​។ អ្នក​ខ្លះ​ក៏​ងឿង​ឆ្ងល់​ដែរ​ថា​តើ​ភាព​មិន​ស្មោះ​ត្រង់​មាន​ជាប់​ពាក់ព័ន្ធ​ឬ​អត់ ក្នុងពេលដែលព្រះនាង​នាង​ជ្រើសរើស​ពាក្យ Talaq សរសេរ៣ដងបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ សែរាជវង្សអារ៉ាប់ក៏មិនបានបញ្ចាក់ជាសាធារណៈអំពីស្ថានភាពនេះទេ។ គូស្នេហ៍​នេះត្រូវបានគេដឹងថា ​បាន​អភិសេក​យ៉ាង​អធិកអធម​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៣ ហើយបាន​ស្វាគមន៍បុត្រីម្នាក់​ក្នុង​ខែ​ឧសភា ឆ្នាំដដែល។

គួរបញ្ចាក់ដែរថា ព្រះនាង Sheikha Mahra មានព្រះជន្មអា៣០ វស្សា ស្ថិតក្នុងចំណោមបុត្រ ២៦ អង្គរបស់ ស្ដេច Sheikh Mohammed bin Rashid Al Maktoum ។ ដោយឡែក ស្វាមី Sheikh Mana bin Mohammed មានអាយុ ២៦ ឆ្នាំគឺជាសហគ្រិន ដោយបានដឹកនាំក្រុមហ៊ុន និងការបណ្តាក់ទុនពាណិជ្ជកម្មជាច្រើនរួមមាន AlBarada Trading, Dubai Tech, GCI Real Estate Development Company និង MM Group of Companies៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​​មង្គលការ​កូន​ប្រុស​ពៅ​សេដ្ឋី​ Ambani ជាពិធីចំណាយ​ប្រាក់ខ្ជះខ្ជាយបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ វិនាទី មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម