Connect with us

ព័ត៌មានអន្ដរជាតិ

អំពើហិង្សាបណ្តាល​ឱ្យស្លាប់ភ្ញៀវទេសចរ​​នៅ​ថៃ​​​​អាច​បង្អាក់​គោល​នយោបាយ​​ទាក់ទាញ​ទេសចរ​​របស់​រដ្ឋាភិបាលថ្មី​ ដែល​​​មានអាយុ​ជិត​១ឆ្នាំ​

បានផុស

នៅ

រដ្ឋាភិបាល​​ទីក្រុង​បាងកក ​ដែល​ដឹកនាំ​ដោយ​គណបក្ស​​ជាប់ឆ្នោត​លំដាប់​លេខ​រៀង​ទី២ គឺ​គណ​បក្ស​​ភឿ​ថៃ​ ដែល​មាន​ឥទ្ធិពល​​របស់​ក្រុមគ្រួសារអតីត​នាយក​រដ្ឋ​មន្ត្រី​​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​​​ គ្របដណ្តប់យ៉ាង​ខ្លាំង​ ​អាច​មិនសម្រេច​​បំណង​​ទាក់​ទាញ​ទេសចរ​បរទេស​ប្រមាណ​៤០​នាក់​នៅចុង​ឆ្នាំ​នេះ ដោយសារ​អំពើហិង្សា​កើតឡើង​ជាបន្តបន្ទាប់​លើ​បទេសចរ​បរទេស។​

ក្នុងខែ​សីហា​ខាងមុខ​នេះ ​គឺ​ជាខួប​១ឆ្នាំ​នៃ​​រដ្ឋាភិបាល​ថ្មី​ដែលប្តូរ​ពី​ការ​ដឹកនាំ​បែប​យោធា​និយម​ដែល​ប្រទេស​នេះ​ហែល​ឆ្លង​អស់​​យ៉ាងតិច​​១ទសវត្សរ៍​ចុងក្រោយ បន្ទាប់​ពី​ការ​ព្យាយាម​យាយី​រដ្ឋាភិបាល​មុនៗ​ដែល​ដឹកនាំ​ក្រោយ​​ក្រុម​គ្រួសារ​របស់​លោក​ ថាក់ស៊ី ស៊ីណាវ៉ាត្រា​ ដែល​ជាអតីត​នាយករដ្ឋមន្ត្រី​ដ៏​មានប្រជាប្រិយភាព។​

លោក សេដ្ឋា ថា​វីស៊ីន (រូបភាព AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ការ​បង្កើត​​រដ្ឋាភិបាល​ភ្លាមៗ នាយករដ្ឋមន្ត្រី​ថៃ​ លោក សេដ្ឋា ថា​វីស៊ីន (Srettha Thavisin) ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយចំនួន​​​ដើម្បីស្តារ​សេដ្ឋកិច្ច​របស់​​ខ្លួនដែលធ្លាក់​ដុន​ដាប​ដោយសារ​​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​​កូវីដ​​១៩។​ ប៉ុន្តែ​​​​​គោល​នយោ​​បាយ​ជំរុញ​កំណើន​​​ទេសចរ​​​​បទេស​តែង​រារាំង​ដោយ​​ឥទ្ធិល​​​អាក្រក់​នៃ​អំពី​ហិង្សា​ដែល​​តែង​កើត​មាន​លើ​អ្នក​ទេសចរ​បរទេស។

រដ្ឋាភិបាល​ថៃ​បាន​ដាក់ឱ្យ​អនុវត្តសាកល្បង​ដំបូង​​​នូវ​ការលើក​លែង​ទិដ្ឋាការ​រយៈពេលវែង​ដល់​ទេសចរ​ចិន និង​កាហ្សាក់ស្ថាន​ពីតំបន់​អាស៊ី​ខាងកើត​​និង​កណ្តាល ដោយ​រំពឹង​ថា ខ្លួន​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​​យ៉ាង​គំហុក។ ប៉ុន្តែ​រយៈ​ពេល​មិនដល់​១ខែ​ផងក្រោយ​ការ​ដាក់​ចេញ​អនុវត្ត​គោល​នយោបាយនោះ អំពើហិង្សា​​ប្រដាប់​អាវុធ​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ដើម​ខែ​តុលា​ ដោយសារ​​ក្មេងប្រុស​​​អាយុ​១៤ឆ្នាំ​ម្នាក់ ​បាន​បាញ់​រះ​នៅផ្សារ​ទំនើប​ Siam Paragon​ កណ្តា​ល​ទីក្រុង​បាងកកបណ្តាល​ឱ្យ​មនុស្ស​​២នាក់​បានស្លាប់ និង៥​នាក់​ទៀត​រងរបួស​។

ផ្សារ Siam Paragon ក្រោយរងហិង្សា​​ប្រដាប់​អាវុធ​ (រូបភាព៖ Getty)

អ្នករងគ្រោះ​​នាពេល​នោះ​មាន​ជន​ជាតិ​ចិន​ និង​ជនជាតិមីយ៉ាន់ម៉ា​។ ​ក្រោយ​អំពើ​ហិង្សា​នោះ ការ​ប្រើប្រាស់​អាវុធ​ក៏​ត្រូវ​បាន​រឹតបន្តឹង ហើយ​​​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​​បង្ហាញ​ថា ភ្ញៀវទេសចរចិន​បាន​លុប​ចោល​ដំណើរ​កម្សាន្ត​ចូល​មកាន់​ប្រទេស​ថៃ​។

ប៉ុន្តែ​ករណី​កើត​ហេតុ​​រហូត​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​​​អ្នក​ទេសចរ​​​វៀតណាម​៦​នាក់​ចុង​ក្រោយ ដោយ​មាន​២នាក់​​មាន​សញ្ជាតិ​អាមេរិក​ផង​នោះ បាន​បង្ហាញ​សញ្ញា​ប៉ះពាល់​​ចុង​ក្រោយ​ដល់​វិស័យ​ទេសចរណ៍​ដែលគេ​ល្បី​ថា​កំពុង​តែ​មាន​ប្រជាប្រិយភាព​​ក្នុង​តំបន់។

សេចក្តី​រាយការ​ណ៍​ភ្លាម​ៗ​របស់​​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ថៃ​អំពី​ករណី​ស្លាប់​ភ្ញៀវទេសចរ​ជន​ជាតិវៀតណាម​​បណ្តាល​មក​ពី​ការ​បាញ់​ប្រហារគ្នា​ គឺ​ជា​មូល​ហេតុ​ដែលសារព័ត៌មាន​​បរទេស​វាយតម្លៃ​ថា វា​​ទាញ​ទម្លាក់​​​វិស័យ​ទេស​ចរណ៍​ឱ្យ​ដើរថយក្រោយ។

ប៉ូលីសថៃនៅក្រៅសណ្ឋាគារ Grand Hyatt Erawan ក្រោយការស្លាប់របស់​ជន​ជាតិវៀតណាម​​ ៦នាក់ (រូបភាព៖ VNA)

​​ទោះ​ជាយ៉ាង​ណា​ក៏ដោយ ស្នងការ​រង​​​ប៉ូលិស​​​​ក្រុង​បាងកក លោក ​ Noppasil Poonsawas បាន​ប្រាប់សន្និសីទ​សារព័ត៌មាន​​ថា ករណីស្លាប់របស់​ជន​ជាតិវៀតណាម​​នោះ​គឺ​ជារឿង​ផ្ទាល់ខ្លួន​ និង​មិន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ជា​រួម​ទេ។​

ប្រទេសថៃ​ទទួលបាន​ទេសចរ​​​ជាង​១៨​លាន​នាក់​គិត​ត្រឹមថ្ងៃ​ទី​១៨ខែ​កក្កដា។ យោង​តាម​ទិន្នន័យ​ក្រសួង​​​ទេសចរណ៍​និង​កីឡា​របស់ថៃ។​ តួលេខ​នេះ​​​ហាក់​នៅឆ្ងាយ​ពី​គោល​ដៅ​របស់​រដ្ឋា​ភិបាល​ដែល​មាន​ផែន​ការ​​ទទួល​ទេសចរ​បរទេស​​៤០​លាន​នាក់​នៅឆ្នាំនេះ​។​

​តាមរយៈ​គោល​នយោបាយ​ជំរុញ​ទេសចរណ៍ ប្រទេស​ថៃ​​បាន​​លើក​លែង​ទិដ្ឋាការ​​ដល់​ប្រទេស​​និង​ដែន​ដី​​យ៉ាង​ហោច​ណាស់​៩៣​​នៅ​ទូទាំង​សកល​លោករហូត​ដល់​ពេល​នេះ​​ ដោយ​មាន​៣​​​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ ១៥​ប្រទេស​ពី​ទ្វីប​អាហ្វ្រិក ​២១ប្រទេស​​​ពី​តំបន់​អាស៊ី​​ ៣៩​ប្រទេស​និង​ដែនដី​​​​ពីតំបន់​អឺរ៉ុប​ ១១​ប្រទេស​​ពី​តំបន់​​មជ្ឈិម​​បូព៌ា​ និង ៥​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក ហើយ ប្រទេស​បី​ទៀត​គឺ​អាហ្សង់ទីន ឈីលី ​អាច​ចូល​មក​កាន់​ប្រទេស​ថៃ​បាន​តាមរយៈ​ផ្លូវ​អាកាស​ប៉ុណ្ណោះ​។ ​

យោង​គេហទំព័រ​ស្ថានទូត​ថៃ​ បាន​បង្ហាញ​ពី​ភាព​ងាយស្រួល​​​​នៃ​ការ​ផ្តល់​ជម្រើស​​ដល់​ភ្ញៀ​វ​ទេសចរ​បរទេស​ទស្សនា​ប្រទេស​ថៃ​ ដោយការ​ស្នើ​សុំ​ទិដ្ឋាការ​ពេល​មកដល់ (Visa on Arrival) ​ឬក៏​តាម​កម្មវិធី​លើក​លែង​ទិដ្ឋាការ​របស់​ថៃ​ ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​​​កាល​ពីដើម​ឆ្នាំ​នេះ។ ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ថៃ​​នេះ​​មាន​ផែន​​បង្កើន​ភ្ញៀវ​ទេសចរ​​​បរទេស​​ដល់​ទៅ​៤០​លាន​នាក់​​នៅ​ដំណាច់ឆ្នាំ​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម