Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ការ​ទូត​ហុងគ្រី​​ចោទ​ប្រធានាធិបតី​អ៊ុយក្រែន​​កំពុង​ទាញ​អង្គការ​ណាតូ​​ប្រឈម​ជម្លោះប្រដាប់អាវុធជាមួយ រុស្ស៊ី

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន APA កាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤, រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថា កំពុងព្យាយាមទាញអង្គការណាតូ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី ហើយថែមទាំងថ្កោលទោសប្រមុខដឹកនាំទីក្រុងកៀវផងដែរ ដែលរិះគន់មិនចេះគិតចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban។

លោក Peter Szijjarto (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុបក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃទី១៨ខែកក្កដា ហើយនៅទីនោះ ប្រធានាធិបតីរូបនេះ បានរិះគន់ដំណើរទស្សនកិច្ចរបស់លោក Orban ទៅកាន់ទីក្រុងមូស្គូនាពេលថ្មីៗ ថាជាអំពើក្បត់អឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតកំពូលហុងគ្រីបានព្រមានថា ទោះទីក្រុងកៀវចោទប្រកាន់និងមានការរិះគន់ពីសំណាក់ទីក្រុងព្រុចសែលបែបនេះក៏ដោយ ក៏នឹងមិនមានផលប៉ះពាល់អ្វីដល់សកម្មភាពរបស់ប្រទេសរបស់គាត់នោះទេ។

លោក Szijjarto សង្កត់ធ្ងន់ថា “​យើង​នឹង​បន្ត​បេសកកម្ម​រក្សា​សន្តិភាព​របស់​យើង ព្រោះ​បើ​យើង​មិន​សម្រេច​បាន​ជោគជ័យ ឬបើ​យើង​បរាជ័យ​មិនអាចរក​សន្តិភាពបានក្នុងពេល​ឆាប់ៗនេះទេនោះ យើង​ប្រហែល​ជា​កំពុងឈរ​មើល​ស្ថានការណ៍ដ៏​អាក្រក់ជាមួយ​អំពើ​ឃោរឃៅ​កាន់​តែច្រើន ហើយមានហានិភ័យបង្ក​ជម្លោះ​កាន់តែខ្លាំង​។ ស្ថានការណ៍មិនថមថយឡើយ ហើយយើងនឹងឃើញអឺរ៉ុបទាំងមូលឆាបឆេះ ព្រោះខ្ញុំឃើញថា មានមនុស្សជាច្រើន រួមទាំងប្រធានាធិបតីអ៊ុយក្រែនផងដែរ ដែលកំពុងព្យាយាមទាញណាតូ ទម្លាក់ចូលទៅក្នុងសង្គ្រាមនេះ”។

លោក Volodymyr Zelensky (រូបថត៖ ZUMA)

សូមបញ្ជាក់ថា នេះមិនមែនទើបលើកទីមួយឡើយ ដែលសមាជិកណាតូមួយប្រទេសព្រមានអំពីការផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន។ ជាក់ស្តែង កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានព្រមានថា បើទីក្រុងកៀវ ចូលរួមក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមែន ច្បាស់ណាស់ សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើងជាក់ជាមិនខានឡើយ។

លោក Fico និយាយថា “ខ្ញុំយល់ពីបំណងអ៊ុយក្រែន ​ប៉ុន្តែ​សមាជិកភាព​របស់ប្រទេសនេះ ​នៅក្នុង​អង្គការណាតូ ច្បាស់ជាបញ្ឆេះឲ្យមាន​សង្គ្រាមលោក​លើក​ទី​បី ជាក់ជាមិនខានឡើយ។​ ត្បិត​មើលទៅត្រឹមត្រូវ តែយើងក៏​នៅ​មិន​ឆ្ងាយ​ពីសង្គ្រាមនោះប៉ុន្មានដែរ ទោះគ្មានអ៊ុយក្រែន។ ​ស្លូវ៉ាគី និងសមាជិកសភារបស់ខ្លួន មិនយល់ព្រមដាច់ខាត ចំពោះសមាជិកភាពអ៊ុយក្រែន”៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាតូមួយប្រទេសភ័យថា បើអ៊ុយក្រែន ចូលជាសមាជិកមែន សង្គ្រាមលោកនឹងផ្ទុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ វិនាទី មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម