ព័ត៌មានអន្ដរជាតិ
តើលោក ត្រាំ និង ហ្សេលេនស្គី ពិភាក្សាបញ្ហាអ្វី ក្នុងជំនួបតាមទូរស័ព្ទ?
តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤, បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដោយក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំទាំងពីរបានផ្តោតជាសំខាន់លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ក្រោយកិច្ចសន្ទនានោះ លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social ថា “ខ្ញុំបាននិយាយទូរស័ព្ទយ៉ាងរលូនជាមួយលោក ហ្សេលេនស្គី។ ក្នុងពេលនោះ អ្នកនយោបាយអ៊ុយក្រែន បានអបអរខ្ញុំចំពោះភាពជោគជ័យសម្រាប់សមាជបក្សសាធារណរដ្ឋ និងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាត”។
លោក ត្រាំ បន្តថា “ខ្ញុំសូមកោតសរសើរលោក ហ្សេលេនស្គី ដែរ ចំពោះទំនាក់ទំនងនេះ ព្រោះក្នុងនាមជាប្រធានាធិបតីអាមេរិកថ្មី ខ្ញុំនឹងនាំមកនូវសន្តិភាពដល់ពិភពលោក ហើយបញ្ចប់សង្រ្គាមដែលបានសម្លាប់ជីវិតមនុស្សយ៉ាងច្រើន និងបំផ្លិចបំផ្លាញគ្រួសារស្លូតត្រង់រាប់មិនអស់”។

ងាកទៅលោក ហ្សេលេនស្គី វិញ, លោកក៏បានយល់ព្រមរៀបចំកិច្ចប្រជុំទល់មុខជាមួយលោក ត្រាំ ដែរដើម្បីពិភាកក្សាថាតើ គួរធ្វើអ្វីខ្លះដើម្បីនាំមកនូវសន្តិភាពយូរអង្វែងពិតប្រាកដ។
សូមបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទនេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ហ្សេលេនស្គី និយាយក្នុងបទសម្ភាសផ្តាច់មុខជាមួយ BBC នៅទីក្រុងឡុងដ៍ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា ទោះនរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក៏ដោយ ក៏អ៊ុយក្រែនធ្វើការជាមួយដែរ គ្រាន់តែថា បើលោក ដូណាល់ ត្រាំ ជាប់ឆ្នោត អ៊ុយក្រែន នឹងពិបាកធ្វើការជាមួយខ្លាំង។

ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា គាត់អាចបញ្ចប់វិបត្តិសង្រ្គាមអ៊ុយក្រែនត្រឹមមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះ គេនៅតែមិនដឹងច្បាស់ថាតើគាត់មានវិធីសាស្រ្តអ្វី។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការជជែកដេញដោល កាលពីខែមុន លោក ត្រាំ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌសន្តិភាពរបស់លោកពូទីន ដែលតម្រូវឲ្យកាត់យកដីអ៊ុយក្រែន គឺមិនអាចទទួលយកបានទេ ជាហេតុធ្វើឲ្យគេកាន់តែឆ្ងល់ថាតើ លោក ត្រាំនឹងធ្វើដូចម្តេចទៅ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែន ត្រៀមធ្វើការជាមួយលោក ត្រាំ រួចហើយ តែថា នឹងពិបាកខ្លាំង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា