ព័ត៌មានអន្ដរជាតិ
ការដាច់បច្ចេកវិទ្យារំខានដល់សកម្មភាពអាជីវកម្មនិងកុំព្យូទ័ររាប់លានលើសកលលោក
ការដាច់បច្ចេកវិទ្យា (Technology outage) បណ្តាលឱ្យសកម្មភាពអាជីវកម្ម និងកុំព្យូទ័ររាប់លានគ្រឿងនៅទូទាំងពិភពលោករងផលប៉ះពាល់នៅថ្ងៃទី១៩ខែកក្កដា ដែលការតំណរភ្ជាប់បច្ចេកវិទ្យាដ៏ធំនេះរំខានដល់សេវាកម្មសំខាន់ៗដែលពឹងផ្អែកបច្ចេកវិទ្យាចាំបាច់ផុត រួមមានធនាគារ ក្រុមហ៊ុនអាកាសចរណ៍ ផ្លូវរថភ្លើង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងផ្សារទំនើប។

សេវាកម្មនៅអាកាសយានដ្ឋាន រួមមានទាំងការចុះចត និងការហោះហើរត្រូវបានពន្យាពេល។ សេវាកម្មនៅស្ថានីយរថភ្លើង ក៏រងផលប៉ះពាល់នាំឱ្យរំខានដល់ការធ្វើដំណើរ ហើយផ្សារទំនើបខ្លះក៏ត្រូវបិទជាបណ្តោះអាសន្ន ដោយសារផលប៉ះពាល់ដល់ប្រព័ន្ធបង់ប្រាក់។
ការរំខាននេះកើតចេញពីការដំឡើង (update) សូហ្វវែរ របស់ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា CrowdStrike របស់អាមេរិក សម្រាប់កុំព្យូទ័រដែលប្រើប្រាស់កម្មវិធីរបស់ Microsoft។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times ការដាច់បច្ចេកវិទ្យានេះត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីធ្វើបច្ចុប្បន្នភាពកម្មវិធីនៅលើកុំព្យូទ័រត្រូវបានរុញចេញ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់កុំព្យូទ័រមើលឃើញ អេក្រង់កុំព្យូទ័រឡើងពណ៌ខៀវហាក់ដូចជាខូច លែងដំណើរការគួរឱ្យបារម្ភ។
តាមការចុះផ្សាយដដែល អ្នកជំនាញបាននិយាយថា វាអាចចំណាយពេលជាច្រើនថ្ងៃ មុនពេលអ្វីៗទាំងអស់ត្រលប់មកធម្មតាវិញ ដោយសារកុំព្យូទ័រត្រូវតែជួសជុលកម្មវិធីឡើងវិញ និងមិនមែនតាមរយៈការដំឡើងកម្មវិធីថ្មីតាមបច្ចេកវិទ្យាពីចម្ងាយនោះទេ។

តាមសេចក្តីរាយការណ៍នានា រួមមានទាំងបាងកកប៉ុស្តិ៍ និង New York Times ក្រុមហ៊ុននៅតាមបណ្តាអាកាសយានដ្ឋាននៅអាស៊ី ដូចជា អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី អាកាសយានដ្ឋានសុវណ្ណភូមិរបស់ប្រទេសថៃ និងក្រុមហ៊ុនដែលបម្រើការដឹកជញ្ជូននៅតាមបណ្តាលអាកាសយានដ្ឋានទាំងនោះក៏រងផលប៉ះពាល់ដែរ។

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ