ព័ត៌មានអន្ដរជាតិ
ស្ត្រីជប៉ុន ដែលកើតមហារីក២ដង អាចរស់ដល់អាយុ១១៩ឆ្នាំដោយសារតែទទួលទានអាហារ ៣ មុខ
លោកយាយ Kane Tanaka កើតនៅប្រទេសជប៉ុនក្នុងឆ្នាំ១៩០១ ហើយនៅឆ្នាំ ២០១៩ នៅអាយុ ១១៦ ឆ្នាំ គាត់ត្រូវបានបញ្ជាក់ដោយ Guinness World Records ថា ជាមនុស្សដែលមានជីវិតរស់នៅចាស់ជាងគេលើពិភពលោក រហូតដល់ចុងខែមេសា ឆ្នាំ២០២២ គាត់បានទទួលមរណភាពក្នុងអាយុ ១១៩ ឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1235-1024x576.png)
សព្វថ្ងៃនេះ មនុស្សជាច្រើននៅតែចាត់ទុកជីវិតរបស់គាត់ថាជាករណីព្យាបាលដ៏កម្រមួយ។ ព្រោះបើទោះជាគាត់ធ្លាប់ប្រយុទ្ធនឹងជំងឺមហារីក២ដងហើយក៏ដោយ ក៏នៅមានអាយុជាង១០០ឆ្នាំដែរ។
តាមរបាយការណ៍នៅអាយុ៤៥ឆ្នាំ គាត់ត្រូវបានគេរកឃើញថាមានជំងឺមហារីកលំពែង ដែលត្រូវបានគេស្គាល់ថា វាជាស្តេចនៃជំងឺមហារីក និងពិបាកព្យាបាលណាស់។ អ្វីដែលចម្លែកនោះគឺនាងបានត្រឡប់មកមានសុខភាពពេញលេញវិញបន្ទាប់ពីធ្វើការវះកាត់តែមួយលើកប៉ុណ្ណោះ។
នៅអាយុ ១០៣ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា លោកយាយមានជំងឺមហារីកពោះវៀនធំ ជាមួយនឹងអាយុលើសពីមួយរយឆ្នាំ ជំនួសឲ្យការប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីពន្យារអាយុជីវិត ផ្ទុយទៅវិញ គាត់បានស្នើសុំការវះកាត់ម្តងទៀត។ លើកនេះលោកយាយបានយកឈ្នះជំងឺដ៏អាក្រក់នេះដោយជោគជ័យដូចសព្វដង។
យ៉ាងណា ក្នុងអំឡុងពេលនៃជីវិតរបស់គាត់ ជារឿយៗគាត់ត្រូវបានសួរអំពីរបបអាហារផ្ទាល់ខ្លួនដើម្បីអាយុយឺនយូរ នាពេលនោះគាត់បាននិយាយថា ជាធម្មតាគាត់តែងតែផ្តោតលើការទទួលទានអាហារបីប្រភេទ ដែលអាហារទាំងអស់នេះអាចរកទិញបាននៅទីផ្សារ។
គ្រាប់ធញ្ញជាតិទាំងមូល ទទួលទានគ្រាប់ធញ្ញជាតិ ៥០-១៥០ ក្រាមជារៀងរាល់ថ្ងៃ វាមិនត្រឹមតែសម្បូរអាស៊ីតអាមីណូសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងផ្ទុកប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ទៀតផង។ វាក៏សម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដូចជាកាល់ស្យូម និងផូស្វ័រ បើប្រៀបធៀបទៅនឹងអង្ករ និងម្សៅស។ គ្រាប់ធញ្ញជាតិទាំងមូលមានកាបូអ៊ីដ្រាតទាប និងខ្ពស់ជាងជាតិសរសៃ។ ធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការមានអារម្មណ៍ឆ្អែតបន្ទាប់ពីញ៉ាំ នេះអាចកាត់បន្ថយការទទួលទានកាឡូរី និងជួយអ្នកសម្រកទម្ងន់។
លើសពីនេះទៀត គ្រាប់ធញ្ញជាតិមានអត្ថប្រយោជន៍សម្រាប់ដំណើរការធម្មតានៃប្រព័ន្ធរំលាយអាហារ។ នេះអាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ និងជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។
ជ្រើសរើសញ៉ាំសាច់ ជ្រើសរើសបរិភោគសាច់ដែលមានពណ៌ស្លេកទាំងមុននិងក្រោយចម្អិន រួមមានសាច់មាន់ ត្រី ពពែ បង្គា មឹកជាដើម សាច់ប្រភេទនេះផ្តល់នូវប្រូតេអ៊ីនសម្បូរប្រូតេអ៊ីន និងមានជាតិខ្លាញ់ទាប មិនបង្កឲ្យមានជំងឺធ្ងន់ធ្ងរចំនួន៣គឺ លើសឈាម ខ្លាញ់ខ្ពស់ និងជាតិស្ករក្នុងឈាមខ្ពស់ ។ វាក៏មានអាស៊ីតខ្លាញ់ polyunsaturated ច្រើនផងដែរ ដែលអាចកាត់បន្ថយអត្រាកើតជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក
ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាកាត់សាច់ក្រហមចេញពីរបបអាហាររបស់អ្នកទាំងស្រុងនោះទេ។ ប៉ុន្តែនៅតែបរិភោគសាច់ក្រហមក្នុងកម្រិតមធ្យម។ ដូចដែលអ្នកជំនាញអាហារូបត្ថម្ភជាច្រើនបានសង្កត់ធ្ងន់ថា អ្នកមិនគួរញ៉ាំសាច់មួយប្រភេទច្រើនពេកទេ ដោយសារតែប្រភេទនីមួយៗមានតម្លៃអាហារូបត្ថម្ភផ្ទាល់ខ្លួន។
បរិភោគបន្លែស្លឹកបៃតង ទទួលទានបន្លែស្លឹកបៃតង ៣០០ ក្រាមជារៀងរាល់ថ្ងៃ ការសិក្សាវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា បន្លែមានសមត្ថភាពពង្រឹងសុខភាព និងភាពជាប់បានយូរ ដូច្នេះការទទួលទានបន្លែជារៀងរាល់ថ្ងៃគឺជាជំហានដំបូងដ៏ល្អប្រសិនបើអ្នកចង់រស់នៅរហូតដល់អាយុ ១០០ ឆ្នាំ។
នៅពេលដែលអ្នកទទួលទានបន្លែជាប្រចាំ អ្នកនឹងកត់សម្គាល់ឃើញនូវការផ្លាស់ប្តូរភ្លាមៗចំពោះសុខភាពក្នុងរយៈពេលខ្លី វានឹងបង្កើនថាមពល។ ជាពិសេស វាជួយសម្រកទម្ងន់ ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងបង្កើនការស្រូបយកសារធាតុចិញ្ចឹម សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងបន្លែក៏ជួយកែលម្អស្បែក និងកាត់បន្ថយការរលាក ជួយធានាដល់សុខភាពទូទៅ។ ក្នុងរយៈពេលវែង បន្លែក៏ជួយពង្រឹងសុខភាពបេះដូងផងដែរ កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងកែលម្អមុខងារនៃការយល់ដឹង៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1236-1024x640.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកយាយ ជប៉ុន អាយុ ៩៣ ឆ្នាំ ប្រាប់អាថ៌កំបាំងអាយុវែងដូចមនុស្សវ័យ ៣៦ ឆ្នាំ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?